ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​ត្រូវ​រក្សា​សន្តិសុខ ពិសេស​ជួយ​មើលថែ​ទ្រព្យសម្បត្តិ​ពេល​ពលរដ្ឋ​ទៅ​ស្រុក​កំណើត រដូវ​ភ្ជុំបិណ្ឌ និង​កឋិនទាន

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ​បាន​ណែនាំ​អោយ​អភិបាល​ខណ្ឌ​ទាំង​១៤ និង​កម្លាំង​មាន​សមត្ថកិច្ច ចំណុះ​អោយ​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ​បាន​ណែនាំ​អោយ​អភិបាល​ខណ្ឌ​ទាំង​១៤ និង​កម្លាំង​មាន​សមត្ថកិច្ច ចំណុះ​អោយ​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ យកចិត្តទុកដាក់​ក្នុង​កិច្ច​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​ ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ​និង​បុណ្យ​កឋិនទាន​នេះ ពិសេស​ជួយ​មើលថែ​ទ្រព្យសម្បត្តិ​ជូន​ពួក​គាត់ ខណៈ​ដែល​ពួក​គាត់​ទៅ​ស្រុក​កំណើត ​ឬ​ទៅ​តាម​បណ្តាល​ខេត្ត​អស់ពី​ផ្ទះ​ ។

ការ​ណែនាំ​បែប​នេះ​របស់លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ បាន​ធ្វើ​ឡើង​នា​រសៀល​ថ្ងៃ​ទី​២៥ ​ខែកញ្ញា ឆ្នាំ​២០២៤​នេះ ក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ ដោយ​ការ​ចូលរួម​ពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ ​មេ​បញ្ជាការដ្ឋាន​កងរ​រាជ​អាវុធហត្ថ​រាជធានី​ ​អភិបាល​ខណ្ឌ​ទាំង​១៤ និង​មន្ទីរ​ពាក់ព័ន្ធ​ចំណុះ​អោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ មួយ​ចំនួន​ទៀត ​។

លោក ​ឃួ​ង ស្រេង បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា​ អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ និង​កម្លាំង​មាន​សមត្ថកិច្ច នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ត្រូវ​បែងចែក​កម្លាំង ចុះ​ល្បាត​ជា​ប្រចាំ​នៅ​ក្នុង​មូលដ្ឋាន ដើម្បី​មើលថែ​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ ដោយសារ​ថា ក្នុង​ពិធីបុណ្យ​នេះ ពួក​គាត់​ភាគច្រើន ទៅ​ស្រុក​កំណើត ​ឬ​ទៅ​តាម​បណ្តាល​ខេត្ត​អស់ពី​ផ្ទះ ដែល​យើង​ត្រូវ​មើលថែ​ទ្រព្យសម្បត្តិ​ជំនួស​ពួក​គាត់ ​។

ជាមួយ​គ្នា​នេះ​ដែរ ​ពាក់​ព៏​ន្ធ​ជន​អន្តោ​ប្រវេ​ស​ន៌ លោក ឃួ​ង ស្រេង ក៏​បាន​ណែនាំ អោយ​អាជ្ញាធរ និង​កងកម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់​យកចិត្តទុកដាក់​លើ​ការ​គ្រប់គ្រង​ ជន​ឥ​ន្តោ​ប្រវេសន​ន៌ ​អោយ​បាន​ម៉ឺងម៉ាត់​បំផុត ក្នុង​នាម​យើង​ជា​ម្ចាស់​ប្រទេស បើ​ជនបរទេស​ណា​ប្រព្រឹត្ត​អំពើ​ខុសច្បាប់ ត្រូវ​តែ​បណ្តេញ​ចេញពី​ប្រទេស​កម្ពុជា ដោយ​មិន​មានការ​រើសអើង​ថា ជា​ជនជាតិ​ណា​ឡើយ ​។

លោកឧត្តមសេនីយ៍ ជួន ណា​រិ​ន អគ្គស្នងការ​រង​នគរបាល​ជាតិ ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ សម្រាប់​បុណ្យ​ភ្ជុំបិណ្ឌ​ និង​បុណ្យ​កឋិនទាន​នេះ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ប្រើប្រាស់​កម្លាំង​ជាង​២,០០០​នាក់ ដើម្បី​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​ក្នុង​ពិធីបុណ្យ​ជាតិ​នេះ ក្នុង​នោះ​មាន​ទាំង​ការ​ដាក់​កម្លាំង​នៅ​តាម​វត្ត​ទាំង​១៥០​វត្ត ដោយ​សហការ​ជាមួយ​ប្រជា​ការពារ​។ ដាក់​កម្លាំង​ចំនួន​៤៦​គោលដៅ ដើម្បី​ល្បាត​ពួនស្ទាក់ សម្រួល​ចរាចរណ៍ ជាមួយ​និង​ការ បង្ការ​ទប់ស្កាត់​គ្រោះ​អគ្គិភ័យ​ជាដើម​ ។

ជុំវិញ​ការ​សម្រេច​បញ្ចប់​ការ​ចូលរួម​ក្នុង​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ វៀតណាម (CLV-DTA) ពី​ណា​ក់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​កិច្ចប្រជុំ​នោះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ ក៏​បាន​ណែនាំ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ត្រូវ​បើក​កិច្ចប្រជុំ​នៅ​តាម​បណ្តា​ខណ្ឌ​ទាំងអស់ ​ដើម្បី​អោយ​មន្ត្រី​របស់​យើង​បាន​យល់​ច្បាស់​ពី​ការ​សម្រេច​នេះ ហើយ​បន្ត​យក​ទៅ​ផ្សព្វផ្សាយ ​ជូន​ប្រជាពលរដ្ឋ​អោយ​បាន​យល់​ពី​ការ​ដកខ្លួន​ចេញពី (CLV-DTA)​ នេះ​អោយ​បាន​ច្បាស់​ ។

លោក ​ឃួ​ង ស្រេង បាន​បញ្ជាក់​ថា​ រាជរដ្ឋាភិបាល​យើង​បាន​ដកខ្លួន​ចេញពី (CLV-DTA) ​មែន តែ​រាជរដ្ឋាភិបាល​នៅ​តែ​បន្ត​អភិវឌ្ឍន៍​ ដោយ​ខ្លួនឯង ដើម្បី​ភាព​រីក​ចម្រើន​របស់​ប្រជាពលរដ្ឋ ​នៅ​តាម​ប​ណ្តោ​ខេត្ត​ជាប់​ព្រំដែន ​។

លោក ឃួ​ង ស្រេង បាន​បន្ត​ទៀត​ថា​ ការ​សម្រេចចិត្ត​របស់​ប្រមុខ​រាជរដ្ឋាភិបាល មិន​ធ្លាប់​មាន​កំហុសឆ្គង​ម្តងណា​ឡើយ ក្នុង​រយៈពេល​៤៥​ឆ្នាំ ​ត្រូវ​ពន្យល់​ប្រជាពលរដ្ឋ​អោយ​បាន​យល់​ និង​ជឿ​ទុកចិត្ត​មក​លើសម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​ នៃ​កម្ពុជា និង​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ