ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​ចិន​ទើប​តែ​ធ្វើ​តេស្ត​គ្រាប់​មីស៊ី​ល​អន្តរ​ទ្វីប​ស៊េរី​ថ្មី​ដោយ​ជោគ​ជ័​យ

1 ថ្ងៃ មុន

ទី​ក្រុង​ប៉េកាំង​៖ ប្រទេស​ចិន​ប្រកាស​ថា​ខ្លួន​បានធ្វើ​តេស្ត​​​​គ្រាប់​មីស៊ីល​អន្តរ​ទ្វីប​នៅ​មហា​សមុទ្រ​ប៉ាស៊ី​ហ្វិក​ដោយ​ជោគ​ជ័យ​។ ​​ជា​ករណី​ដ៏​កម្រ​ដែល​ប្រទេស​ចិន​​ប្រកាសបែប​នេះ​ជា​​ផ្លូវ​ការ។ កាល​ពី​ពេល​កន្លង​មក​ ប្រទេស​ចិន​បើ​ទុក​ជា​ធ្វើ​តេស្ត​អាវុធ​ប្រភេទ​នេះ​​ក៏​ធ្វើ​តេស្ត​ស្ងាត់​ៗ​មិន​ឱ្យ​គេ​ដឹង​ ហើយមិន​មែន​ធ្វើ​នៅ​លើ​ផ្ទៃ​សមុទ្រ​ដ៏​ធំ​ល្វឹង​ល្វើយ​បែប​នេះ​ទេ​គឺ​ធ្វើ​នៅ​តំបន់​បិទ​បាំង​នៅ​ឯ​តំបន់​ម៉ុង​ហ្គោ​លី​ខាង​ក្នុង​។​ ច្បាស់​ណាស់​ថា​ការ​ធ្វើ​តេស្ត​លើក​នេះ​បង្ក​ការ​ភ្ញាក់​ផ្អើល​មិន​តិច​ទេ​សម្រាប់​សហ​គន៍​អន្តរ​ជាតិ​នៅ​ពេល​ប្រទេស​ចិន​​ពង្រីក​​អាវុធ​នុយ​ក្លេអ៊ែរ​របស់​ខ្លួន​កាន់​តែ​ខ្លាំង​​នៅ​ពេល​មាន​សភាព​តាន​តឹង​នៅ​ក្នុង​តំបន់​ និង​ពិភព​លោក​។​ ​គ្រាប់​មីស៊ីល​អន្តរ​ទ្វីប​​នោះ​មិន​បាន​ប្រើ​ប្រាស់​​ក្បាល​គ្រាប់​នុយ​ក្លេអ៊ែរមែន​ទែន​​ទេ​។ ប៉ុន្តែ​​ប្រើ​ប្រាស់​​​ក្បាល​គ្រាប់​​សិប្ប​និម្មិត…

ទី​ក្រុង​ប៉េកាំង​៖ ប្រទេស​ចិន​ប្រកាស​ថា​ខ្លួន​បានធ្វើ​តេស្ត​​​​គ្រាប់​មីស៊ីល​អន្តរ​ទ្វីប​នៅ​មហា​សមុទ្រ​ប៉ាស៊ី​ហ្វិក​ដោយ​ជោគ​ជ័យ​។ ​​ជា​ករណី​ដ៏​កម្រ​ដែល​ប្រទេស​ចិន​​ប្រកាសបែប​នេះ​ជា​​ផ្លូវ​ការ។ កាល​ពី​ពេល​កន្លង​មក​ ប្រទេស​ចិន​បើ​ទុក​ជា​ធ្វើ​តេស្ត​អាវុធ​ប្រភេទ​នេះ​​ក៏​ធ្វើ​តេស្ត​ស្ងាត់​ៗ​មិន​ឱ្យ​គេ​ដឹង​ ហើយមិន​មែន​ធ្វើ​នៅ​លើ​ផ្ទៃ​សមុទ្រ​ដ៏​ធំ​ល្វឹង​ល្វើយ​បែប​នេះ​ទេ​គឺ​ធ្វើ​នៅ​តំបន់​បិទ​បាំង​នៅ​ឯ​តំបន់​ម៉ុង​ហ្គោ​លី​ខាង​ក្នុង​។​

ច្បាស់​ណាស់​ថា​ការ​ធ្វើ​តេស្ត​លើក​នេះ​បង្ក​ការ​ភ្ញាក់​ផ្អើល​មិន​តិច​ទេ​សម្រាប់​សហ​គន៍​អន្តរ​ជាតិ​នៅ​ពេល​ប្រទេស​ចិន​​ពង្រីក​​អាវុធ​នុយ​ក្លេអ៊ែរ​របស់​ខ្លួន​កាន់​តែ​ខ្លាំង​​នៅ​ពេល​មាន​សភាព​តាន​តឹង​នៅ​ក្នុង​តំបន់​ និង​ពិភព​លោក​។​ ​គ្រាប់​មីស៊ីល​អន្តរ​ទ្វីប​​នោះ​មិន​បាន​ប្រើ​ប្រាស់​​ក្បាល​គ្រាប់​នុយ​ក្លេអ៊ែរមែន​ទែន​​ទេ​។ ប៉ុន្តែ​​ប្រើ​ប្រាស់​​​ក្បាល​គ្រាប់​​សិប្ប​និម្មិត ឬ​ឧប​កិច្ច​​​។

​ក្រសួង​​ការ​ពារ​ជាតិ​ចិន​​ចាត់​ទុក​ថា​​ការ​ធ្វើ​តេស្ត​មីស៊ីល​នេះ​ធ្វើ​ឡើង​ជា​ធម្ម​តា​គ្មាន​អ្វី​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ទេ​​។ ​ការ​បាញ់​សាក​ល្បង​នេះ​មិន​មែន​ដើម្បី​សន្សំ​រឿង ឬ​​ចង់​បង្ក​បញ្ហា​ជា​មួយ​ប្រទេស​ដទៃ​​ឡើយ​​​ ហើយ​ប្រទេស​ចិនក៏​បាន​ជម្រាប​ជូន​ដំណឹង​ទៅ​​ប្រទេស​ដែល​ពាក់​ព័ន្ធ​រួច​ហើយ​ដែរ​​។ ​មន្ត្រី​យោធា​ជប៉ុន​ប្រាប់​ថា​ខ្លួន​ទទួ​លបាន​​ការ​ជូន​ដំណឹង​ពី​ប្រទេស​ចិន​ថា​អាច​នឹង​មាន​ធ្លាក់​កម្ទេច​កម្ទី​នៃ​អំបែង​គ្រាប់​មីស៊ីល​​ចូល​ទៅ​សមុទ្រ​ចិន​ខាង​ត្បូង និង​ភាគ​ខាង​ជើង​ប្រទេស​ហ្វ៊ីលីពីន​។

នេះ​​ជា​ករណីដ៏​​កម្រ​ដែល​ប្រទេស​ចិន​ធ្វើ​តេស្ត​​​គ្រាប់​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​ចូល​ទៅ​​ក្នុង​សមុទ្រ​។ កាល​ពី​មុន​ គេ​ធ្លាប់​ឃើញ​ប្រទេស​នេះ​​ធ្វើ​តេស្ត​ស្ងាត់​ៗ​នៅ​តំបន់​ម៉ុង​ហ្គោលី​ខាង​ក្នុង​។ កង​ទ័ព​ចិន​មាន​ភារកិច្ច​អភិ​វឌ្ឍ​អាវុធ​នុយ​ក្លេអ៊ែរ​របស់​ខ្លួន​ដើម្បី​ទប់​ទល់នឹង​ប្រទេស​អាមេរិក​ដែល​មាន​​​​ប្រព័ន្ធ​ការ​ពារ​មីស៊ីល​ទំនើប​,​ មាន​ប្រព័ន្ធ​ឃ្លាំ​មើល​ និង​​សម្ព័ន្ធ​ភាព​យោធា​កាន់​តែ​ច្រើន​។

ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ប្រទេស​​ចិន​អនុវត្ត​យោបាយ​មិន​ប្រើ​ប្រាស់​អាវុធ​​នុយ​ក្លេអ៊ែរ​វាយ​ប្រហារ​ទៅ​លើ​​គេ​មុន​ទេ​បើ​គេ​មិន​ទាន់​វាយ​មក​លើ​ខ្លួន​។ ប៉ុន្តែ​​ឥឡូវ​នេះ​​ចិន​​មិន​អន់​ទេ​។ សមត្ថ​ភាព​របស់​កង​ទ័ព​រំដោះ​ប្រជា​ជន​ចិន ភី​អិល​អេ (PLA) អាច​ប្រហាក់​ប្រហែល​នឹង​ប្រទេស​មហា​អំណាច​នុយ​ក្លេអ៊ែរ​ធំ​ៗ​។ ចិន​អាច​អភិ​វឌ្ឍ​កម្ម​វិធី​អាវុធ​របស់​ខ្លួន​បាញ់​ពី​ដី​ក៏​បាន ពី​សមុទ្រ​ក៏​បាន​ ពី​អាកាស​ក៏​បាន​។

អ្នក​ដែល​មាន​សិទ្ធិ​បញ្ជា​ឱ្យ​ប្រើ​ប្រាស់​អាវុធ​នុយ​ក្លេអ៊ែរ​គឺ​មាន​តែ​គណៈ​កម្ម​ការ​យោធា​របស់​បក្ស​កុម្មុយ​និស្ត​ចិន​តែ​ប៉ុណ្ណោះ​ដែល​មាន​លោក​ស៊ីន​ជីន​ពីង​ជា​ប្រមុខ​។ សព្វ​ថ្ងៃ​នេះ គេ​ប៉ាន់​ស្មាន​ថា​ប្រទេស​ចិន​មាន​នុយ​ក្លេអ៊ែរ​ជាង​៥​០០​គ្រាប់​។ ក្នុង​នោះ ៣៥០​គ្រាប់​អាច​បំពាក់​​នៅ​លើ​​មីស៊ីល​អន្តរ​ទ្វីប​។ ​ត្រឹម​ឆ្នាំ​២០៣០​ខាង​មុខ​នេះចំនួន​នុយ​ក្លេអ៊ែរ​នៅ​ក្នុង​ឃ្លាំង​អាវុធ​របស់​ចិន​អាច​នឹង​កើន​ឡើង​ដល់​​១​​ពាន់​គ្រាប់​។ នេះ​បើ​យោ​ងតាម​របាយ​ការណ៍​របស់​ក្រសួង​ការ​ពារ​ជាតិ​អាមេរិក (មន្ទីរ​បញ្ច​កោណ​)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ