ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លំដាប់ Ronaldo ហើយ​! នៅ​អតីត​ខ្សែប្រយុទ្ធ Real Madrid ម្នាក់​ថា​មិន​ចេះ​លេង​បាល់

1 អាទិត្យ មុន

អន្តរជាតិ ៖ លោក Antonio Cassano អតីត​ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​អ៊ី​តា​លី កាលពី​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២៤ កន្លង​ទៅ…

អន្តរជាតិ ៖ លោក Antonio Cassano អតីត​ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​អ៊ី​តា​លី កាលពី​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២៤ កន្លង​ទៅ បាន​បង្ករឿង​ដ៏​ភ្ញាក់ផ្អើល​មួយ បន្ទាប់​ពី​អតីត​សមាជិក​ក្រុម Real Madrid រូប​នេះ​អះអាង​ថា កំពូល​ខ្សែប្រយុទ្ធ​ព័រ​ទុ​យ​ហ្គា​ល់ Cristiano Ronaldo គឺជា​កីឡាករ​មិន​ចេះ​របៀប​លេង​បាល់​។

ដូច​ដឹង​ហើយ​ថា Cristiano Ronaldo ដែល​ឈាន​ដល់​វ័យ​៣៩​ឆ្នាំទៅ​ហើយ​នោះ ទើបតែ​អបអរ​ការ​បង្កើត​កំណត់​ត្រា​ពិភពលោក ដោយ​កាលពី​ថ្មី​ៗ​នេះ​ក្លាយជា​កីឡាករ​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ ដែល​ស៊ុត​បាល់​បញ្ចូល​ទី​បាន​៩០០​គ្រាប់​។ ដែល​នេះ​គឺជា​សមិទ្ធិ​ផល​ដ៏​អស្ចារ្យ​មួយ​ក្នុង​ចំណោម​សមិទ្ធិ​ផល​ផ្សេង​ទៀត​របស់​ខ្សែប្រយុទ្ធ​ក្រុម Al Nassr រូប​នេះ ក្រៅ​អំពី​ការ​ឈ្នះ​ពានរង្វាន់ Ballon d’Or ៥​សម័យ និង​ជើងឯក Champions League ៥​ដង អំឡុង​ពេល​អាជីព​ជាមួយនឹង​ក្រុម Manchester United និង Real Madrid​។ កីឡាករ​រូប​នេះ​ក៏​បានឃើញ​អំពី​ភាព​ជោគជ័យ​ជាមួយ​ក្រុម​បញ្ច​ខែល​ព័រ​ទុ​យ​ហ្គា​ល់​ក្នុង​នាម​ជា​ប្រធាន​ក្រុម​ផង​ដែរ តាម​រយៈ​ការ​ឈ្នះ​ជើងឯក Euro ឆ្នាំ ២០១៦​។

ទោះ​យ៉ាងណា​ក៏​ដោយ សមិទ្ធផល​ដ៏​អស្ចារ្យ​ទាំងនេះ​មិន​គ្រប់គ្រាន់ ក៏​ដូច​ជា​មិន​ស្ថិត​នៅ​ក្នុង​កែវភ្នែក​លោក Antonio Cassano ដែល​បាន​ចំណាយពេល​២​ឆ្នាំ​ជាមួយនឹង Real Madrid ចន្លោះ​ឆ្នាំ ២០០៦ ដល់ ២០០៨ និង​ស៊ុត​បញ្ចូល​ទី​បាន​តែ​៤​គ្រាប់​ប៉ុណ្ណោះ បើ ធៀប​ទៅ​នឹង Ronaldo ដែល​មាន​ដល់ ៤៥០​គ្រាប់ សម្រាប់​ក្លិប​យក្ស​នៅ​អេ​ស្ប៉ា​ញ​មួយ​នេះ​។ តួយ៉ាង ចាប់តាំងពី​ចូល​និវត្តន៍​ពី​អាជីព​នៅ​ឆ្នាំ ២០១៧ បច្ចុប្បន្ន​លោក Cassano គឺជា​អ្នកវិភាគ​បាល់ទាត់​មួយ​រូប​ផង​ដែរ​។ ប៉ុន្តែ​ទស្សនៈ​ហួសហេតុ​របស់​អតីត​ខ្សែប្រយុទ្ធ​ជម្រើសជាតិ​អ៊ី​តា​លី​វ័យ​៤២​ឆ្នាំ​រូប​នេះ បាន​បង្ក​ភាព​ចម្រូងចម្រាស​យ៉ាង​ខ្លាំង ក្រោយ​ថ្លែង​ទៅ​កាន់​សារព័ត៌មាន El Futbol ថា «Cristiano Ronaldo មិនដឹង​ពី​របៀប​លេង​បាល់ទាត់​នោះ​ទេ​។ គេ​អាច​ស៊ុត​បញ្ចូល​ទី​បាន​៣​ពាន់​គ្រាប់ ក៏​ខ្ញុំ​មិន​ខ្វល់​ដែរ​»​។

អតីត​ខ្សែប្រយុទ្ធ​ក្រុម Bari, Roma, Real Madrid, Sampdoria, AC Milan, Inter Milan, Parma និង Verona រូប​នេះ បាន​បន្ត​ថា «​កីឡាករ Gonzalo Higuain, Sergio Aguero, Karim Benzema, Robert Lewandowski, Zlatan Ibrahimovic និង Luis Suarez ដឹង​អំពី​របៀប​លេង​បាល់​ជា​ក្រុម​។ ពួក​គេ​ដឹង​ពី​របៀប​លេង​ជា​ច្រើន​បែប មិន​ដូច Ronaldo ដែល​គោលបំណង​តែ​មួយ​គត់ គឺ​រក​គ្រាប់​បាល់​បញ្ចូល​ទី​ប៉ុណ្ណោះ​»​។

ការ​លើក​ឡើង​របស់​លោក Cassano មាន​មតិ​គាំទ្រ​តិចតួច​ណាស់ ខណៈ​មតិ​ភាគច្រើន​បាន​រិះគន់ និង​លើក​ឡើង​ថា បុរស​អ៊ី​តា​លី​រូប​នេះ ចង់​បានការ​អារម្មណ៍​ខ្លាំង តាម​រយៈ​ការ​រិះគន់​កីឡាករ Cristiano Ronaldo បើ​ទោះបីជា​ដឹង​ថា ពិភព​បាល់ទាត់​សុទ្ធតែ​ចាត់​ទុក​ខ្សែប្រយុទ្ធ​ព័រ​ទុ​យ​ហ្គា​ល់​រូប​នេះ គឺជា​កីឡាករ​ល្អ​បំផុត​ម្នាក់​យ៉ាងណា​ក៏​ដោយ​៕ (​ប្រភព ៖ talkSPORT និង Goal.com)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ