ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាមីដ កាហ្សៃ ៖​សហរដ្ឋអាមេរិក​​​​ចរចា​ជា​មួយ​​ពួក​​តាលីបង់​

12 ឆ្នាំ មុន

​ប្រធានាធិបតី​​​អាហ្វហ្គានីស្ថាន​​ លោកហាមីដ កាហ្សៃ ​ថ្លែង​កាលពីថ្ងៃទី​​១៨ មិថុនា ​ថា សហ​រដ្ឋ​អាមេរិក ​ដែលត្រូវ​​ចាប់ផ្តើម​​​ក្នុងខែ​​កក្កដា ​ដក​កង​ទ័ព​​​របស់ខ្លួន​ចេញពី​អាហ្វ​ហ្គានីស្ថាន​ ​នោះ​បាន​ប្រាស្រ័យទាក់ទង​ជាមួយពួកតាលីបង់​​ដែល​ទាក់​ទិន​ដល់​​លទ្ធ​ភាព​ មួយនៃ​ការ​ដោះស្រោយ​​សង្គ្រាម​ ដែលមានរយៈ​ពេល​​ចាប់តាំង​ពី​​​​ជិត​១០​ឆ្នាំ​​មក​​ហើយ ក្នុង​ប្រទេសនេះ​។​

ប្រធានាធិបតី​​​អាហ្វហ្គានីស្ថាន​​ លោកហាមីដ កាហ្សៃ ​ថ្លែង​កាលពីថ្ងៃទី​​១៨ មិថុនា ​ថា សហ​រដ្ឋ​អាមេរិក ​ដែលត្រូវ​​ចាប់ផ្តើម​​​ក្នុងខែ​​កក្កដា ​ដក​កង​ទ័ព​​​របស់ខ្លួន​ចេញពី​អាហ្វ​ហ្គានីស្ថាន​ ​នោះ​បាន​ប្រាស្រ័យទាក់ទង​ជាមួយពួកតាលីបង់​​ដែល​ទាក់​ទិន​ដល់​​លទ្ធ​ភាព​មួយនៃ​ការ​ដោះស្រោយ​​សង្គ្រាម​ ដែលមានរយៈ​ពេល​​ចាប់តាំង​ពី​​​​ជិត​១០​ឆ្នាំ​​មក​​ហើយ ក្នុង​ប្រទេសនេះ​។

លោកកាហ្សៃ ​ដែល​​​​អះអាង​​ផ្លូវការ​​​ជាលើក​ដំបូង​​ពីការ​​ប្រាស្រ័យទាក់​ទង​​​បែបនេះ​បញ្ជាក់​ថា ​​ការប្រាស្រ័យទាក់ទង​នានា​នៅ​​ពុំទាន់​​ឈាន​ដល់​ដំណាក់​​កាលខ្ពស់​​​មួយ​ ​​និ​ង​ដល់​​ការព្រម​​ព្រៀង​​​​ពី​ចំណុចមួយ​​ ដែលពួក​អ្នក​តំណាង​របស់​ភាគីទាំង​​​២ ជួប​និយាយ​គ្នា​​ទៅ​ឡើយ ក៏ប៉ុន្តែ​​​ច្រក​នៃ​​​ការ​ពិភាក្សា​​​​នៅតែ​មាន​។​
ក្នុង​សុន្ទរកថា​​​​មួយប្រធានាធិបតី​​​អាហ្វហ្គានី ស្ថាន​​​​មានប្រសាសន៍​​​ថា ការ​ចរចា​​​សន្តិភាព​​កំពុង​ធ្វើ​​ជាមួយ​​ពួកតាលីបង់ ។ ​​ពួកយោធា​​បរទេស​​​ពិសេស​​​​កង​យោធា​​អាេមរិកបានចូលរួមក្នុងការ​​ចរចាទាំងនេះ​។

ស្ថានទូត​អាមេរិក​​ប្រចាំ​ក្រុង​​​កាប៊ុល ​​ពុំចង់​​​បញ្ចេញ​​ប្រតិ​កម្ម​​​ដោយផ្ទាល់​​ចំពោះការ​​​អះអាង​ទាំង​នេះ​​​​របស់លោក​កាហ្សៃ​​ឡើយ ក៏​ប៉ុន្តែ​​​​គូស​បញ្ជាក់​​​ថា ក្រុង​​វ៉ាស៊ីនតោន​​គាំទ្រ​ដល់​ការបង្រួប​​​បង្រួមគ្នានៅអាហ្វហ្គានីស្ថាន និង​ជួយ​ឱ្យមានការ​ផ្តួចផ្តើម​​​​​គំន​ិត​​​ធ្វើ​​សមាហរណកម្ម​​ពួកតាលីបង់​​​ទៅក្នុង​សង្គមអាហ្វហ្គានីស្ថាន ​​ដឹកនាំ ដោយ​​រដ្ឋា​ភិបាល​​របស់​លោកកាហ្សៃ ៕