រាជធានីភ្នំពេញ៖ប្រធានក្រុមប្រឹក្សាធម្មនុញ្ញបានបញ្ជាក់ថាការសាងសង់វិមានរដ្ឋធម្មនុញ្ញបានបង្ហាញថាកម្ពុជាបាននិងកំពុង បោះជំហានទៅមុខ សម្រេចបានសមិទ្ធផល ធម្មនុញ្ញ គួរកត់ ស ម្គាល់គឺប្រទេសជាតិមានសុខសន្តិភាព ពេញបរិបូណ៌ មានឯកភាពជាតិ ឯកភាពទឹកដី ក្រោមរដ្ឋធម្មនុញ្ញតែមួយព្រះមហាក្សត្រតែមួយព្រះអង្គ រាជរដ្ឋាភិបាលតែមួយ លទ្ធិប្រជាធិប តេយ្យសេរី ពហុបក្សបាននិងកំពុងចាក់ឫសក្នុងវប្បធម៌សង្គម- នយោបាយ។
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹមប្រធានក្រុមប្រឹក្សាធម្មនុញ្ញបានមាន ឲ្យ ដឹងថាក្នុងព្រះរាជពិធីសម្ភោធវិមានរដ្ឋធម្មនុញ្ញនាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ថាដើម ហេតុនៃការកសាងវិមានរដ្ឋធម្មនុញ្ញដោយយល់ឃើញថា រដ្ឋធម្មនុញ្ញដែល ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ទ្រង់ឡាយព្រះហស្តលេខាប្រកាសឱ្យប្រើនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ ១៩៩៣ មានអាយុកាល ៣០ឆ្នាំគត់ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ជារដ្ឋធម្មនុញ្ញ ដែលមាន អត្ថិភាព និងស្ថិរភាព យូរ អង្វែងជាងគេ ក្នុងប្រវត្តិរដ្ឋធម្មនុញ្ញរបស់កម្ពុជា ហើយក្នុងអំឡុង ពេល នេះព្រះរាជាណាចក្រ កម្ពុជាបាននិងកំពុង បោះជំហានទៅមុខ សម្រេចបានសមិទ្ធផល ធម្មនុ ញ្ញគួរកត់សម្គាល់គឺ៖ ប្រទេសជាតិមានសុខសន្តិភាព ពេញបរិបូណ៌ មានឯកភាពជាតិឯកភាព ទឹកដី ក្រោមរដ្ឋធម្មនុញ្ញតែមួយព្រះមហាក្សត្រតែមួយព្រះអង្គ រាជរដ្ឋាភិបាលតែមួយ លទ្ធិ ប្រជាធិបតេយ្យសេរី ពហុបក្ស បាននិងកំពុងចាក់ឫសក្នុងវប្បធម៌សង្គម- នយោបាយរប ស់ក ម្ពុជា ពិសេសក្នុង ស្រទាប់ ប្រជាពលរដ្ឋនៅមូលដ្ឋាន ប្រកបដោយវឌ្ឍនភាព និង ភាពទន់ភ្លន់ ស្របតាមបរិបទនៃសង្គមខ្មែរ ដែលមានខឿនអារ្យធម៌និងប្រពៃណីទំនៀមទម្លាប់ល្អ តាំងពី បុ រាណកាលមក។
ម្យ៉ាងទៀត ទាក់ទងនឹងប្រវត្តិសាស្ត្រនៃការចាប់កំ ណើតរដ្ឋធម្មនុញ្ញនិ យមនៅ កម្ពុជា បើគិតពី រយៈពេលនៃការទទួលយករដ្ឋធម្មនុញ្ញទំនើបដំបូងនៅឆ្នាំ១៩៤៧ មកទល់ពេល នេះ គឺមានរ យៈពេលជិត ០៨ទសវត្សរ៍ហើយ ដែលកម្ពុជាពុំធ្លាប់បាន កសាងវិមា នអនុស្សាវរីយ៍ ដើម្បីជា និមិត្តរូប និងជាទី សម្រាប់ប្រារព្ធពិធីអបអរសាទររដ្ឋធម្មនុញ្ញនៅឡើយ។
ឯកឧត្តមប្រធានក្រុមប្រឹក្សាធម្មនុញ្ញបានលើកឡើងថាដោយយល់ឃើញថា ស្របពេល នៃការប្រារព្ធពិធីអបអរសា ទររំលឹកខួប៣០ឆ្នាំនៃការប្រកាសឱ្យប្រើ រដ្ឋធម្មនុញ្ញនៃព្រះរាជាណា ចក្រកម្ពុជា នេះគឺជាសម័យ កាលដ៏សមគួរ សម្រាប់ការកសាងវិមាន រដ្ឋធម្មនុញ្ញ ទុកជាគោល ចារឹក ជាមរតកដ៏វិសេសវិសាល និងជានីតិបូជនីយដ្ឋានជានិរន្តរ៍តទៅ។
អនុវត្តនូវ គោល គំនិតនេះ ក្រុមប្រឹក្សាធម្មនុញ្ញបានស្នើសុំរាជរដ្ឋាភិបាល យកទីតាំងសួនច្បារ រាងត្រីកោណ ស្ថិត នៅប៉ែកខាងលិចនៃវិមានឯករាជ្យ ដើម្បីស្ថាបនាសំណង់វិមានរដ្ឋធម្មនុញ្ញ អាស្រ័យដោយ ទីសូននេះ ប្រកបដោយអត្ថន័យជ័យភូមិ ដ្បិតមានវត្តលង្កាព្រះកុសុមារាម ស្ថិតនៅ ទិសខាង ត្បូង ជានិមិត្តរូបនៃសីលធម៌ និងមានវិទ្យាស្ថានជាតិអប់រំ ស្ថិតនៅទិសខាងជើង ជានិមិត្តរូប នៃចំណេះវិជ្ជា។
ឯកឧត្តមប្រធានក្រុមប្រឹក្សាធម្មនុញ្ញក៏បានលើកឡើងថាក្រោយពេលដែលវិមាននេះបានសាងសង់រួច ទីតាំងនេះនិងតំបន់ជុំវិញបានក្លាយជា ទីតាំងដ៏ពិសិដ្ឋមួយ របស់ព្រះ រាជាណា ចក្រកម្ពុជា នៅក្នុងរាជធានីភ្នំពេញ អាស្រ័យ ដោយមាន សំណង់បេតិកភណ្ឌជាតិ ចំនួនបី តាំងនៅជា ជួរលើអ័ក្សតែមួយ គឺ វិមានឯករាជ្យ ជានិមិត្តរូប ជាតិ; វិមានរដ្ឋធម្មនុញ្ញ ជានិមិត្តរូប សាសនា ច្បាប់; មណ្ឌបព្រះបរមរូប ជានិមិត្តរូប ព្រះមហាក្សត្រ ដែល សំណង់ទាំងបីប្រៀបបាន តាមទស្សនៈដ៏សំខាន់នៃជំនឿ វប្បធម៌ សាសនា ក្នុងទ្រឹស្តីត្រីមូរតិ ស្របនឹង ទស្សនាទានជាតិ គឺ ជាតិ សាសនា ព្រះមហាក្សត្រ ដែលជាព្រលឹងជាតិនៃព្រះរាជាណាចក្រកម្ពុជា។ អំពីទស្សនា ទានស្ថាបត្យកម្មនៃការកសាងវិមានរដ្ឋធម្មនុញ្ញ ការបង្កើតទស្សនាទាន ដើម្បីសាងសង់ វិមានរដ្ឋធម្មនុញ្ញ គឺផ្តើមចេញពីមូលដ្ឋានគ្រឹះនៃខ្លឹមសារ គុណតម្លៃទំនើបនិងបុរាណ ដែលមា នសរសេរចារឹកនៅក្នុងរដ្ឋធម្មនុញ្ញ។
ឯកឧត្តមក៏បន្ថែមថាជាក់ស្តែង រដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ជារដ្ឋធម្មនុញ្ញមានល ក្ខណៈប្រ ជាធិប តេយ្យជឿន លឿន ដោយផ្អែកលើគុណតម្លៃធម្មនុញ្ញ ទំនើប ជាមូលដ្ឋានគ្រឹះ នៃការក សាងរចនាសម្ព័ន្ធសង្គម គឺ “ប្រជាធិបតេយ្យ សិទ្ធិមនុស្ស នីតិរដ្ឋ”។ ទន្ទឹមនេះ រដ្ឋធម្មនុញ្ញក៏ មានចែងលម្អិតនូវគុណតម្លៃ វប្បធម៌ សាសនា ប្រពៃណីខ្មែរ គឺ ជាតិ សាសនា ព្រះមហាក្សត្រ” នៅអមជាមួយគុណតម្លៃធម្មនុញ្ញទំនើប។
ឯកឧត្តមអុឹម ឈុនលឹមក៏ឲ្យដឹងទៀតថា ដោយផ្អែកលើគុណតម្លៃ និងលក្ខណៈ ពហុស ណ្ឋាននៃរដ្ឋធម្មនុញ្ញដូចនេះ ទើបដំណើរការ សិក្សាគម្រោងប្លង់នៃវិមាន ត្រូវអនុវត្តក្នុងទិដ្ឋ ភាពអត្ថប្បដិរូបកម្ម ដោយនាំយកទស្សនាទានធម្មនុញ្ញ មកមូលសង្ខេបនៅលើ សំណង់ ស្ថាប ត្យកម្ម ដែលមានសណ្ឋានសំយោគរវាង ស្ថាបត្យកម្មក្រិករ៉ូម៉ាំង ជានិមិត្តរូបនៃ គុណតម្លៃធ ម្មនុញ្ញទំនើប និងស្ថាបត្យកម្មខ្មែរបុរាណ ជានិមិត្តរូបនៃ គុណតម្លៃប្រពៃណីខ្មែរ។ ដើម្បីសម្រេច នូវទស្សនាទានស្ថាបត្យកម្មនេះ ក្រុមប្រឹក្សាធម្មនុញ្ញ” បានជ្រើសរើសសម្រាំងយក គោលការណ៍ និងទស្សនៈសំខាន់ៗ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ជាមូលដ្ឋានសម្រាប់ការរចនា សំយោគ ជាមួយទស្សនា ទានសិល្បៈស្ថាបត្យកម្ម ដើម្បីជូនទៅបណ្ឌិតស្ថាបត្យករ លី រស្មី ដែលជា អ្នករច នាប្លង់នៃវិមាន និងទទួលខុសត្រូវដឹកនាំការងារទាំងមូលនៃការសាងសង់។
ឯកឧត្តមឲ្យដឹងបន្ថែមថាលើផ្នែកស្ថាបត្យកម្មក្រិករ៉ូម៉ាំង មានការបញ្ចូលនូវគុណ តម្លៃធ ម្មនុញ្ញទំនើប តាមរយៈ ការធ្វើអត្ថប្បដិរូបកម្មអត្ថន័យនៃគោលការណ៍គ្រឹះទាំង៤ នៅក្នុងក្បាច់ រចនាលើទ្វារ ទាំងបួនទិស របស់ វិមានរដ្ឋធម្មនុញ្ញ ដោយទ្វារខាងកើត តំណាងឱ្យសិទ្ធិមនុស្ស, ទ្វារខាងត្បូង តំណាងឱ្យប្រ ជាធិបតេយ្យ, ទ្វារខាងលិច តំណាងឱ្យនីតិរដ្ឋ និងទ្វារខាងជើង តំណាងឱ្យការបែងចែកអំណាច។ លើផ្នែកគុណតម្លៃប្រពៃណីខ្មែរ ត្រូវបានយក មកធ្វើអ ត្ថប្បដិរូបកម្ម ក្នុងសិល្បៈស្ថាបត្យកម្មខ្មែរ នៅគ្រប់ផ្នែកនៃសំណង់ តាមរចនាបថសម័យមហា នគរ និងរចនាបថសម័យកណ្តាល។
ដោយឡែក នៅលើតួមហាបុស្បុក មានតម្កល់ក្រាំងគម្ពីររដ្ឋធម្មនុញ្ញ ដែលមានចារឹក អក្សរ “រដ្ឋធម្មនុញ្ញ តំណាងឱ្យ រដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា ជាសំណុំវិ ធាននៃការគ្រប់គ្រងរដ្ឋ មានឋានានុក្រម ជាកំពូលលើច្បាប់នានា ក្នុងព្រះរាជាណាចក្រកម្ពុជា ហើយដែលរាល់ច្បាប់ទាំងនោះត្រូវស្របនឹង ស្មារតីនៃរដ្ឋធម្មនុ ញ្ញជាដាច់ខាត។ ចំពោះផ្នែក ឋិត នៅជាកំពូលស្រួចនៃ វិមានរដ្ឋធម្មនុញ្ញមានត្រីសូល៍ ជាវត្ថុមង្គល ដែលបុព្វបុរសខ្មែរ សម័ យមហានគរមានទំនៀមតាំងលើកំពូលប្រាសាទ។
ជាមួយគ្នានោះដែរឯកឧត្តមប្រធានក្រុមប្រឹក្សាធម្មនុញ្ញឲ្យបានឲ្យដឹងថាការសាងសង់វិមានរដ្ឋធម្មនុញ្ញ បន្ទាប់ពីសម្រេចបានគំនូស ប្លង់នៃវិមាន ហើយ ក្រុមប្រឹក្សាធម្មនុញ្ញ បានលើ កសំណើជូន រាជរដ្ឋាភិបាលដើម្បីសុំគោលការណ៍បន្ត នីតិវិធីឈានទៅដំណាក់កាលសា ងសង់ ។ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋម ន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានឯកភាពលើគំនូសប្លង់ និងបានអនុញ្ញាតឱ្យសាងសង់ វិមានរដ្ឋធម្មនុញ្ញ ដោយប្រើប្រាស់ ថវិកាជាតិសរុបចំនួន ២.២៣៨.៨៤៧ (ពីរលាន ពីរសែនបីម៉ឺនប្រាំបីពាន់ប្រាំបីរយសែសិបប្រាំពីរ) ដុល្លារអាមេរិក។
សូមជម្រាបថាពិធីក្រុងពាលីបញ្ចុះបឋមសិលា ត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ជាមង្គលបឋមកិច្ចនៃការកសាងវិមានរដ្ឋធម្មនុញ្ញ។ វិមានរដ្ឋធម្មនុញ្ញ មានកម្ពស់ពីទ្រនាប់ខ្សាច់ដល់កំពូលត្រីសូល៍សរុប ២៣,៤ម៉ែត្រ និងមាន ទម្ងន់សរុបប្រមាណ ១១២,៩៩តោន ត្រូវបានសាងសង់លើផ្ទៃដីទំហំ ២៣៨០ម៉ែត្រក្រឡា សង់បែរ មុខទៅទិ សខាងកើត។ សំណង់វិមានរដ្ឋធម្មនុញ្ញ ត្រូវបានរៀបចំជាពីរផ្នែកចម្បង ៖ ផ្នែកទី១ គឺ វិមាន ផ្នែកខាងក្រោម មានសាលតូចរាងកាកបាទ ត្រូវបានប្រសិទ្ធនាមថា ខេមរ សន្តិមូលសាល ជា ទីតាំង ស្តម្ភរដ្ឋធម្មនុញ្ញ ដែលនៅខាងលើមានទម្រតម្កល់ ព្រះសិរមហាព្រហ្ម កសាងពីសំរឹទ្ធ។
សសរស្តម្ភរដ្ឋធម្មនុញ្ញ មានរាង៦ជ្រុង ដែលជ្រុងខាងមុខមានចារឹកបុព្វកថារដ្ឋធម្មនុញ្ញ និង៥ ជ្រុងផ្សេងទៀត សម្រាប់ចារឹកយុទ្ធវិធីទាំងប្រាំនៅក្នុងយុទ្ធសាស្ត្រនយោបាយឈ្នះ-ឈ្នះនាំមក នូវសន្តិភាពដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺ បំបែក; ឯកោ បញ្ចប់; សមាហរណកម្ម; អភិវឌ្ឍន៍ តំណាងដោយព្យព្ជានៈប្រាំតូ គឺ “ប – ៦-ប – ស – អ”។ ផ្នែកទី២ គឺ តូមហាបុស្បែក មានទម្ងន់សរុបប្រមាណ ១២តោន កសាងពីសំរឹទ្ធប្រមាណ៧០% ស្ពាន់ប្រ មាណ៣០% ក្នុងទម្រង់សិល្បៈខ្មែរប្រកបដោយក្បូរក្បាច់ដ៏ល្អិតល្អន់ ល្អវិចិត្រ សាងឡើងតាម ក្បួនខ្នាតរចនាបថខ្មែរបុរាណ។
ក្នុងទម្រង់សិល្បៈបែបនេះ ទើបនាំឱ្យសន្និដ្ឋានបានថា វិមានរដ្ឋ ធម្មនុញ្ញ គឺជា សិលា-លោហប្រាសាទ ដ៏ធំល្អវិចិត្រ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលនឹង ក្លាយជា សំណង់ សតវត្សរ៍ ក្នុងអនាគតកាល។ រាប់ចាប់ពីកាលបរិច្ឆេទបញ្ចុះបឋមសិលា ដោយប្រើរយៈពេលអស់ប្រមាណ១៤ខែ ក្រោមការ ដឹកនាំប្រកបដោយឆន្ទៈ និងការទទួ លខុស ត្រូវខ្ពស់របស់បណ្ឌិតស្ថាបត្យករ លី រស្មី រួមជាមួយក្រុម អ្នកបច្ចេកទេសជំនាញជាស្ថាបត្យករ វិស្វករ សិល្បករ វិចិត្រករ អ្នកអក្សរសាស្ត្រ សរុបចំនួន ៧០រូប ដែលបានខិតខំប្រឹង ប្រែងកសាងវិមានរដ្ឋធម្មនុញ្ញ រហូតសម្រេចបានជាមូលដ្ឋាននៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤។
វិមានរដ្ឋធម្មនុញ្ញដ៏ល្អប្រណីតឧត្តមថ្លៃថ្លា ដែលប្រតិស្ឋាននៅចំពោះព្រះភក្ត្រ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង និងចំពោះអង្គព្រះរាជពិធីនៅពេលនេះ គឺជានិមិត្តរូប នៃគុណត ម្លៃធម្មនុញ្ញ ទំនើប ផ្សារភ្ជាប់ជាមួយវប្បធម៌ សាសនា ប្រពៃណីទំនៀមទម្លាប់ ល្អនៃដួង ព្រលឹងជាតិខ្មែរ ធ្វើឱ្យវិមាន ដ៏ពិសិដ្ឋនៅលើទីឧទ្យាននេះនឹងក្លាយជាមជ្ឈមណ្ឌលជួបជុំ នៃប្រជា ពលរដ្ឋ ជនានុជនទាំងឡាយគ្រប់ និន្នាការនយោបាយ ដែលនឹងមកទស្សនា សិក្សាស្រាវជ្រាវ បានយល់ដឹងអំពីអត្ថន័យខ្លឹមសារនៃ រដ្ឋធម្មនុញ្ញ និងអត្ថន័យនៃស្ថាបត្យកម្មវិមានរដ្ឋធម្មនុញ្ញ នឹង ពិតជាបានលើកកម្ពស់មនសិការឯកភាព ជាតិ និងស្នេហាជាតិ ដែលនេះគឺជាស្មារតីដ៏ថ្លៃថ្លា ដូចបានឆ្លុះបញ្ចាំងនៅក្នុងបុព្វកថានៃរដ្ឋធម្មនុញ្ញ ដែល បានភ្ញាក់រលឹក ក្រោកឈរឡើង ចង បាច់ឆន្ទៈមោះមុត ប្តូរផ្តាច់រូបរួមគ្នា ពង្រឹងឯកភាពជាតិ រក្សាការពារ ទឹកដីកម្ពុជា អធិបតេ យ្យថ្លៃថ្លា និងអារ្យធម៌អង្គរដ៏បវរ កសាងប្រទេសជាតិឱ្យទៅជា “កោះសន្តិភាព” ឡើងវិញ ផ្អែកលើប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស ធានាសិទ្ធិមនុស្ស គោររាច្បាប់, ទទួលខុសត្រូវ ខ្ពស់ចំពោះវាសនាអនាគតជាតិ ឱយបានឈានឡើងរីកចំរើន លូតលាស់ សម្បូររុងរឿង ជានិ ច្ចនិរន្តរ៍៕
ចែករំលែកព័តមាននេះ