ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌា​ដើរ​កៀរ​គរ​ក្រុម​ប្រឆាំង​របប​សឹក​ភូមា​ដើម្បី​ជួប​គ្នា​នៅ​ខែ​វិច្ឆិកា

15 ម៉ោង មុន

ទី​ក្រុង​រ៉ង់​ហ្គូន៖ រដ្ឋាភិបាល​ឥណ្ឌា​បាន​អញ្ជើញ​​គូ​បដិ​បក្ស​នយោបាយ​ និង​​ចលនា​ប្រដាប់​អាវុធ​​ដែល​កំពុង​ឈ្លោះ​គ្នា​នៅ​​ភូមា​ដើម្បី​​​ជួប​គ្នា​ និង​ជជែក​គ្នា​នៅរដ្ឋ​ធានី​ញូដេលី​។ នេះ​ជា​ចំណាត់​ការ​ដ៏​គួរ​ឱ្យ​កត់​សម្គាល់​​​របស់​ឥណ្ឌា​ក្នុង​នាម​ជា​​មហា​អំណាច​​​អាស៊ី​ខាង​ត្បូង​ និង​ដែល​​មាន​ព្រំដែន​​ជាប់​​​ភូមា​។ ​ឥណ្ឌា​​​បន្ត​ដាក់​ទំនាក់​ទំនង​ការ​ទូត​ជា​​ប្រក្រតី​ជា​មួយ​របប​សឹក​​មីន​អុង​ឡាំង​​​។ តាម​ពិត​ កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ឥណ្ឌា​ក៏​សម្រាប់​ប្រទេស​ជាតិ​របស់​ខ្លួន​ផង​ដែរ​។ ​វិបត្តិ​នៅ​មីយ៉ាន់​ម៉ា​ចាប់​តាំង​ពី​ក្រោយ​រដ្ឋ​ប្រហារ​ខែ​កុម្ភៈ…

ទី​ក្រុង​រ៉ង់​ហ្គូន៖ រដ្ឋាភិបាល​ឥណ្ឌា​បាន​អញ្ជើញ​​គូ​បដិ​បក្ស​នយោបាយ​ និង​​ចលនា​ប្រដាប់​អាវុធ​​ដែល​កំពុង​ឈ្លោះ​គ្នា​នៅ​​ភូមា​ដើម្បី​​​ជួប​គ្នា​ និង​ជជែក​គ្នា​នៅរដ្ឋ​ធានី​ញូដេលី​។ នេះ​ជា​ចំណាត់​ការ​ដ៏​គួរ​ឱ្យ​កត់​សម្គាល់​​​របស់​ឥណ្ឌា​ក្នុង​នាម​ជា​​មហា​អំណាច​​​អាស៊ី​ខាង​ត្បូង​ និង​ដែល​​មាន​ព្រំដែន​​ជាប់​​​ភូមា​។ ​ឥណ្ឌា​​​បន្ត​ដាក់​ទំនាក់​ទំនង​ការ​ទូត​ជា​​ប្រក្រតី​ជា​មួយ​របប​សឹក​​មីន​អុង​ឡាំង​​​។

តាម​ពិត​ កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ឥណ្ឌា​ក៏​សម្រាប់​ប្រទេស​ជាតិ​របស់​ខ្លួន​ផង​ដែរ​។ ​វិបត្តិ​នៅ​មីយ៉ាន់​ម៉ា​ចាប់​តាំង​ពី​ក្រោយ​រដ្ឋ​ប្រហារ​ខែ​កុម្ភៈ ឆ្នាំ​២០២១​​បាន​បង្ក​អស្ថិរ​ភាព​នៅ​តាម​ព្រំ​ដែន​ឥណ្ឌា និង​មីយ៉ាន់​ម៉ា​ដែល​មាន​ប្រវែង​សរុប​១៦៥០​គីឡូ​ម៉ែត្រ​។ មិន​តែ​ប៉ុណ្ណោះ​ ការ​ប៉ះ​ទង្គិច​គ្នា​ប្រដាប់​អាវុធ​ក៏​ប៉ះ​ពាល់​គម្រោង​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សំខាន់​ៗ​របស់​​​ឥណ្ឌា​ផង​ដែរ​។

ថ្នាក់​ដឹក​នាំ​ចលនា​តស៊ូ​ប្រដាប់​អាវុធ​ភូមា​ (ដែល​ប្រឆាំង​នឹង​លោក​មីន​អុង​ឡាំង) និង​​ប្រភព​២​ទៀត​ដែល​ដឹង​​រឿង​នេះ​ច្បាស់​បាន​បង្ហើប​ឱ្យ​ដឹង​ថា​រដ្ឋា​ភិបាល​បង្រួប​បង្រួម​ជាតិ​ និង​ពួក​ឧទ្ទាម​ជន​ជាតិ​ភាគ​តិច​នៅ​រដ្ឋ​ឈីន (Chin), រ៉ាក់​ខាញ (Rakhine) និង​កាឈីន (Kachin) ​ត្រូវ​បាន​ឥណ្ឌា​អញ្ជើញ​ឱ្យ​​ចូល​រួម​នៅ​ក្នុង​កិច្ច​ជំនួប​​ដែល​​រៀប​ចំ​​នៅ​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​។​​​

កិច្ច​ជំនួប​នេះ​រៀប​ចំ​ឡើង​ដោយ​​ស្ថាប័ន​មួយ​ដែល​ឧបត្ថម្ភ​ថវិកា​ដោយ​រដ្ឋា​ភិបាល​ឥណ្ឌា​។ គេ​មិន​ទាន់​ដឹង​ច្បាស់​ថា​តើ​របប​សឹក​របស់​លោក​មីន​អុង​ឡាំង​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​ដែរ​ឬ​ទេ​​។ ប៉ុន្តែ​កាល​ពី​ពេល​កន្លង​មក របប​សឹក​មិន​ព្រម​ចូល​តុ​ចរ​ចា​​​ទេ​ និង​ចោទ​ប្រកាន់​ថា​​​ពួក​ឧទ្ទាម​ទាំង​នេះ​​ជា​ក្រុម​ភេរវកម្ម​។ ​​​ក្រុម​ឧទ្ទាម​​ «រណ​សិរ្យ​ជាតិ​ឈីន» ថ្លែង​ថា​ខ្លួន​​នឹង​បញ្ជូន​អ្នក​តំណាង​​ទៅ​ចូល​រួម​។ អ្នក​សារព័ត៌​មាន​ព្យាយាម​ទាក់ទង​ទៅ​អ្នក​នាំ​ពាក្យ​របប​សឹក​ដែរ​។ ប៉ុន្តែ​គាត់​មិន​​លើក​ទូរ​ស័ព្ទ​។ រដ្ឋា​ភិបាល​ឥណ្ឌា និង​ក្រុម​ប្រឹក្សា​ដែល​​​​រៀប​ចំ​កិច្ច​ជំនួប​នេះ​ក៏​មិន​មាត់​មិន​ក​ទៅ​ទៀត​នៅ​ពេល​អ្នក​សារ​ព័ត៌​មាន​ព្យាយាម​ស្នើ​សុំ​សេច​ក្ដី​ពន្យល់​។​

ប្រភពដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បង្ហើប​ឱ្យ​ដឹង​ថា​ចលនា​ប្រដាប់​អាវុធ​មួយ​ចំនួន​ដូច​ជា​កង​ទ័ព​អារ៉ាខាន់ (Arakan Army) ​និង​​កង​ទ័ព​ឯក​រាជ្យ​កាឈីន​ក៏​ត្រូវ​បាន​គេ​អញ្ជើញ​ឱ្យ​ចូលរួម​ផង​ដែរ​។ ពួក​នេះ​កម្លាំង​យោធា​ក៏​មិន​អន់​ប៉ុន្មាន​ដែរ​អាច​ស៊ី​សង​គ្នា​ជា​មួយ​របប​សឹក​បាន​។ អ្នក​សារ​ព័ត៌​មាន​មិន​ទាន់​​អាច​ទាក់​ទង​ទៅ​​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ​, ចលនា​អារ៉ាខាន់ និង​កង​ទ័ព​កាឈីន​​ដើម្បី​ធ្វើ​អត្ថា​ធិប្បាយ​ទៅ​លើ​រឿង​នេះ​នៅ​ឡើយ​ទេ​​​។

រហូត​មក​ដល់​ពេល​នេះ ឥណ្ឌា​​ពុំ​ដែល​រិះ​គន់​របប​សឹក​ភូមា​ជា​ចំហទេ​​​។ ទន្ទឹម​នឹង​នោះ របប​សឹក​ក៏​មិន​សូវ​មាន​ទំនាក់​ទំនង​ល្អូក​ល្អឺន​ជា​មួយ​​ឥណ្ឌា​ប៉ុន្មាន​ដែរ​។ លោក​មីន​អុង​ឡាំង​ច្រើន​ងាក​ទៅ​រក​ប្រទេស​ចិន​ច្រើន​ជាង​​។

​ថ្វី​ដ្បិត​គេ​មិន​ដឹង​ថា​តើ​ឥណ្ឌា​រៀប​ចំ​គម្រោង​ជួប​គ្នា​លើក​នេះ​ក្នុង​គោល​បំណង​អ្វី​​​ ប៉ុន្តែ​កាល​ពី​ខែ​មិថុនា រដ្ឋ​មន្ត្រី​ការ​បរទេស​ឥណ្ឌា​បាន​សម្ដែងការ​ខ្វាយ​ខ្វល់​​​អំពី​បញ្ហា​អស្ថិរ​ភាព​​ និង​​អសន្តិ​សុខ​នៅ​តាម​ព្រំ​ដែន​ដែល​អាច​នឹង​ប៉ះ​ពាល់​​គម្រោង​អភិ​វឌ្ឍ​របស់​ឥណ្ឌា​​​នៅ​​ភូមា​។ រដ្ឋ​មន្ត្រី​​រូប​នេះថ្លែង​ថា​ឥណ្ឌា​បើក​ចំហ​ជា​និច្ច​សម្រាប់​ការ​ចូល​រួម​ពី​គ្រប់​ភាគី​ជម្លោះ​ទាំង​អស់​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​​ទាំង​អស់​គ្នា​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ