ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

AFC U20 Asian Cup ៖ កម្ពុជា​ចាញ់​ជើង​ខ្លាំង​អ៊ូ​បេ​គី​ស្ថាន នៅ​មុន​នេះ​បន្តិច

1 អាទិត្យ មុន

ឆាយ​ន្នី​ស​តៃប៉ិ ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​២០​ឆ្នាំ (U20) បាន​ចាញ់​ក្នុង​ជំនួប​ទី​២ វគ្គ​សន្សំ​ពិន្ទុ​ពូ​ល B ទល់​នឹង​ក្រុម​ជម្រើសជាតិ​អ៊ូ​បេ​គី​ស្ថាន​អាយុ​ក្រោម​២០​ឆ្នាំ សម្រាប់​ការ​ប្រកួត​វគ្គ​ជម្រុះ​ពានរង្វាន់​ជើងឯក​ទ្វីបអាស៊ី AFC…

ឆាយ​ន្នី​ស​តៃប៉ិ ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​២០​ឆ្នាំ (U20) បាន​ចាញ់​ក្នុង​ជំនួប​ទី​២ វគ្គ​សន្សំ​ពិន្ទុ​ពូ​ល B ទល់​នឹង​ក្រុម​ជម្រើសជាតិ​អ៊ូ​បេ​គី​ស្ថាន​អាយុ​ក្រោម​២០​ឆ្នាំ សម្រាប់​ការ​ប្រកួត​វគ្គ​ជម្រុះ​ពានរង្វាន់​ជើងឯក​ទ្វីបអាស៊ី AFC U20 Asian Cup 2025 នៅ​ឆាយ​ន្នី​ស​តៃប៉ិ ដែល​ធ្វើ​ឡើង​នៅ​ក្នុង​កីឡដ្ឋាន Fu Jen Catholic University ដែល​បញ្ចប់​នៅ​មុន​នេះ​បន្តិច​។

ដូច្នេះ​ឆ្លងកាត់​២​ប្រកួត​កន្លង​មក កម្ពុជា​ឈ្នះ​១ និង​ចាញ់​១ មាន​៣​ពិន្ទុ ឈរ​លេខ​៣​ពូ​ល B បណ្តោះអាសន្ន ដោយ​ឈ្នះ​នេ​ប៉ា​ល់​ក្នុង​លទ្ធផល ៤-១ កាលពី​ថ្ងៃ​ទី​២១ ខែកញ្ញា មុន​ចាញ់​ក្រុម​ការពារ​តំណែង​ជើងឯក​អ៊ូ​ស​បេ​គី​ស្ថាន​លទ្ធផល ៧-០ នៅ​មុន​នេះ​បន្តិច​។

ជំនួប​ទី​៣ លោក Koji Gyotoku គ្រូបង្វឹក​ជនជាតិ​ជប៉ុន នឹង​ត្រូវ​ដឹកនាំ​គោព្រៃ​ជំទង់​កម្ពុជា​ប្រកួត​ទល់​នឹង​បា​រ៉ែ​ន នៅ​ថ្ងៃ​ទី​២៥ កញ្ញា វេលា​ម៉ោង ៣ រសៀល ម៉ោង​នៅ​កម្ពុជា​។ ដ្បិត​នៅ​ក្នុង​ពូ​ល B រួម​មាន ៖ កម្ពុជា អ៊ូ​ស​បេ​គី​ស្ថាន បា​រ៉ែ​ន ម្ចាស់ផ្ទះឆាយ​ន្នី​ស​តៃប៉ិ និង​នេ​ប៉ា​ល់​៕ (រូបភាព ៖ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ