ខេត្តកំពង់ស្ពឺ ៖ យុវជនចំនួន០២នាក់ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ សម្រេចឃុំខ្លួនជាបណ្តោះអាសន្ន ក្នុងពន្ធនាគារខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីលេងផាវគ្រា.ប់បែ.ក ដុតបោះតាមផ្លូវសាធារណៈ និងតាមផ្ទះប្រជាពលរដ្ឋបង្កឱ្យសំឡេងផ្ទុះធ្វើឱ្យមានការភ្ញាក់ផ្អើលប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សង្គម ។
នគរបាលខេត្តកំពង់ស្ពឺ បាននិយាយឱ្យដឹងថា កាលពីវេលាម៉ោង៤និង៣០រសៀល ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤កន្លងទៅមានក្រុមក្មេងទំនើ.ងចំនួន០៣នាក់ ជិះម៉ូតូចំនួន០២ គ្រឿងបានធ្វើសកម្មភាពដុតផាវ (ប្រភេទផាវគ្រាប់បែក) បោះនៅតាមទីផ្លូវសាធារណៈ តាមបណ្តោយផ្លូវក្រាលកៅស៊ូ លេខ១៤៤០ ស្ថិតនៅភូមិអំពិលផ្អែម ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ។
ប្រភពព័ត៌មានពីនគរបាលបន្តទៀតថា ដោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ សមត្ថកិច្ចបានចេញល្បាតស្ទាក់ឃាត់បានចំនួន០២នាក់ រួមមាន ៖ ទី១ ៖ មានឈ្មោះ យ៉េត សៀងហៃ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិក្រាំងតាសោម ឃុំជំពូព្រឹក្ស ស្រុកសាមគ្គីមុនីជ័យ មុខរបរ កម្មកររោងចក្រ និងទី២ ៖ មានឈ្មោះ យឿន ឡា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិក្រាំងតាសោម ឃុំជំពូព្រឹក្ស ស្រុកសាមគ្គីមុនីយ មុខរបរកម្មកររោងចក្រ ។ ចំណែកឯម្នាក់ទៀតបានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល ។
ប្រភពព័ត៌មានពីនគរបាលដដែលបន្តទៀតថា ក្រោយឃាត់ខ្លួនសមត្ថកិច្ចនគរបាលដកហូតបានផាវប្រភេទគ្រាប់បែកមួយចំនួន ដែលនៅសល់ពីពួកគេបានបោះទម្លាក់ចោលក្រោយសមត្ថកិច្ចប្រតិបតិ្ដកាដេញតាមឃាត់ម៉ូតូដែលពួកគេជិះធ្វើសកម្មភាពនោះ ។
សមត្ថកិច្ចនគរបាល បានធ្វើការសំណូមពរដល់បងប្អូនកូនក្មួយ មាតាបិតា អាណាព្យាបាល គួរគប្បីពិនិត្យមើលកូនចៅ ណែនាំឲ្យបញ្ឍប់សកម្មភាពបែបនេះ ករណីលេងផាវអាចកើតមានការឆេះផ្ទះមកលើខ្លួន និងបង្កជាមហន្ដរាយផ្សេងៗជាយថាហេតុផងដែរ ។
បច្ចុប្បន្ន ក្រុមជនសង្ស័យទាំងពីរនាក់សមត្ថកិច្ចនគរបាលបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការ និងត្រូវបានចៅក្រមសម្រេចឃុំខ្លួន នៅពន្ធនាគារខេត្ដកំពង់ស្ពឺ ជាបណ្តោះអាសន្ន កាលពីល្ងាចមិញនេះរួចរាល់ហើយ ៕
ចែករំលែកព័តមាននេះ