ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណៈ​ជារដូវ​ភ្លៀង​ ក៏ជា​​ឱកាសរបស់​ក្រុម​ឈ្មួញ​ដឹក​ទំនិញគេចពន្ធ​

1 ថ្ងៃ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ ​មេឃភ្លៀង​ជា​ឱ​កាស​ក្រុម​ឈ្មួញ​ធ្វើ​ចរាចរណ៍តាមរថយន្ត​យី​ឌុ​ប​ធុន​ធំ​ៗ​ដឹក​ទំនិញ​សំពីងសំពោង​ខ្ពស់កប់ពពក​ ដែលសង្ស័យ​ជា​ទំនិញគេចពន្ធ ​គ្មាន​សមត្ថកិច្ច​ណា​រវល់​អើពើ​ឡើយ​។ ​ក្រុម​ឈ្មួញ​ដឹក​ទំនិញគេចពន្ធ ​ឆ្ពោះទៅ​ច្រករបៀង​នៃ​ប៉ុ​ស្ត៍​ព្រំដែន​ធ្លក​ថ្មី រួច​ផ្ទេរ​ដាក់​លើ​រថយន្ត​វៀតណាម​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​យ៉ាង​រលូន​។ ករណី​នេះ ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩…

ខេត្តស្វាយរៀង​ ៖ ​មេឃភ្លៀង​ជា​ឱ​កាស​ក្រុម​ឈ្មួញ​ធ្វើ​ចរាចរណ៍តាមរថយន្ត​យី​ឌុ​ប​ធុន​ធំ​ៗ​ដឹក​ទំនិញ​សំពីងសំពោង​ខ្ពស់កប់ពពក​ ដែលសង្ស័យ​ជា​ទំនិញគេចពន្ធ ​គ្មាន​សមត្ថកិច្ច​ណា​រវល់​អើពើ​ឡើយ​។ ​ក្រុម​ឈ្មួញ​ដឹក​ទំនិញគេចពន្ធ ​ឆ្ពោះទៅ​ច្រករបៀង​នៃ​ប៉ុ​ស្ត៍​ព្រំដែន​ធ្លក​ថ្មី រួច​ផ្ទេរ​ដាក់​លើ​រថយន្ត​វៀតណាម​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​យ៉ាង​រលូន​។

ករណី​នេះ ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២៤ ស្ថិត​ក្នុងភូមិ​ព្រៃរ​បឹ​ស ឆ្ពោះទៅ​ព្រំដែន​ ភូមិ​ធ្លក​ថ្មី​ ឃុំ​ត្នោត ស្រុក​កំពង់​រោ​ទិ៍ ។ ​មហាជន​បាន​រិះគន់​ចំ​ៗថា​អាជ្ញា​ធរ​ស្រុក ជា​ពិសេស ​អាជ្ញាធរ​ខេត្ត​គ្មាន​ចំណាត់ការ​ទប់ស្កាត់ ធ្វើ​ឲ្យ​ក្រុម​ឈ្មួញ​ធ្វើ​សកម្មភាព​ដ៏​ដែល​ៗ​ដោយ​ប្រើប្រាស់​រថយន្ត​ធុន​ធំ​ៗ​ដឹក​ទំនិញ​លើស​ទម្ងន់​កំពុង​បំផ្លាញ​ផ្លូវ​ជនបទ​ស្រុត​ខូច​ក្លាយជា​ល្បាប់​ជ្រៅ​ៗ បង្ក​ការ​លំបាក​ធ្វើ​ដំណើរ​យ៉ាង​ខ្លាំង អាជ្ញាធរ​គ្មាន​ចំណាត់ការ រីឯ​មន្ត្រី​គយ​វិញ បើកដៃ​ឲ្យ​ឈ្មួញ​ដឹក​ទំនិញ​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​យ៉ាង​រំភើយ ។​

បើ​តាម​កម្មករ​អ្នក​លើក​ទំនិញ​បាន​បង្ហើប​ឲ្យ​ដឹង​ថា ទំនិញ​រួម​មាន ដុំ​កី​ក្រណាត់ និង​គ្រឿង​អេ​ឡេច​ត្រូ​នេ​ច​បាន​ផ្ទេរ​ដាក់​លើ​រថយន្ត​វៀតណាម ដែល​ឆ្លង​ដែន​មក​ពី​ប្រទេស​វៀតណាម​ចូល​មក​ដី​ខ្មែរ នៅ​ជិត​ប៉ុ​ស្ត៍​ច្រករបៀង​ធ្លក​ថ្មី​ស្ថិត​នៅ​ភូមិ​ធ្លក​ថ្មី​ឃុំ​ត្នោត​ស្រុក​កំពង់​រោ​ទ៌​។​ មហាជន​លើក​ឡើង​ទៀត​ថា ល្មម​ដល់​ពេល​ហើយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​មិន​គួរ​បណ្តែតបណ្តោយ​ឲ្យ​ក្រុម​ឈ្មួញ​ដឹក​ទំនិញ​បំផ្លាញ​ផ្លូវ​បែប​នេះ​ទេ​ទាន មេត្តា​មាន​ចំណាត់ការ​ហើយ​។​

ទាក់ទិន​ករណី​ខាងលើ​នេះ​ មិន​អាច​រក​ការ​បំភ្លឺពី​លោក​វរសេនីយ៍​យ៉​ន សុផល ​បាន​ទេ​ មក​ដល់​រសៀល​ថ្ងៃ​ទី​១៩​ កញ្ញា​ ​។​ ចំណែក​លោក​ហេង ​សំបូរ ប្រធាន​សាខា​គយ​ និង​រដ្ឋាករ​ខេត្តស្វាយរៀង​ក៏​មិន​អាច​ទាក់ទង​បាន​ដែរ ទូរ​សព្ទ័​មិន​ចូល​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ