ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ផល​ត្រី​ឆ្នាំ​នេះ​ បាន​កើនឡើង​ជាង​ឆ្នាំទៅ

12 ម៉ោង មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្រជា​នេសាទ​លក្ខណៈ​គ្រួសារមាន​ចំណាប់អារម្មណ៍​ថា ​ផល​ត្រី​ឆ្នាំ​នេះ​ សម្បូរ​ជាង​ឆ្នាំ​កន្លង​ទៅ បើ​ទោះបី​ស្ថិត​ក្នុង​រដូវ​ហាមឃាត់​នេសាទ​យ៉ាងណា​ក្តី ប៉ុន្តែ​ពួក​គាត់​អាច​សាទ​រជា​លក្ខណៈ​គ្រួសារ​រក​ចំណូល​បាន​គួរសម​ដែរ ។ ប្រជា​នេសាទ​មួយ​រូបសុំ​​មិន​បញ្ចេញ​ឈ្មោះ ដែល​កំពុង​តែ​យក​ត្រី​មក​លក់​នៅ​កន្លែង​ប្រមូល​ទិញ​ត្រី​នៅ​មាត់​កំពង់ទឹក​ឆ្នុកទ្រូ…

ខេត្តកំពង់ឆ្នាំង ៖ ប្រជា​នេសាទ​លក្ខណៈ​គ្រួសារមាន​ចំណាប់អារម្មណ៍​ថា ​ផល​ត្រី​ឆ្នាំ​នេះ​ សម្បូរ​ជាង​ឆ្នាំ​កន្លង​ទៅ បើ​ទោះបី​ស្ថិត​ក្នុង​រដូវ​ហាមឃាត់​នេសាទ​យ៉ាងណា​ក្តី ប៉ុន្តែ​ពួក​គាត់​អាច​សាទ​រជា​លក្ខណៈ​គ្រួសារ​រក​ចំណូល​បាន​គួរសម​ដែរ ។

ប្រជា​នេសាទ​មួយ​រូបសុំ​​មិន​បញ្ចេញ​ឈ្មោះ ដែល​កំពុង​តែ​យក​ត្រី​មក​លក់​នៅ​កន្លែង​ប្រមូល​ទិញ​ត្រី​នៅ​មាត់​កំពង់ទឹក​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ បានឱ្យ​ដឹង​ថា​ គាត់​នេសាទ​លក្ខណៈ​គ្រួសារ​ដាក់​មង និង​លប​បាន​ច្រើន​ជាង​ថ្នាំ​កន្លង​ទៅ​។ គាត់​មិនដឹង​ថា​ មក​ពី​មូលហេតុ​អ្វី​ទេ ប៉ុន្តែ​គ្រាន់តែ​ដឹង​ថា​ ឆ្នាំ​នេះ​ទឹក​ឡើង​លឿន គាត់​អាច​ដាក់​មង​ដាក់​លប បាន​ផល​ត្រី​ច្រើន​ហើយ​អ្វី​ដែល​ចាប់អារម្មណ៍​នោះ​ គឺ​ត្រី​ខ្លះ ដែល​មិនសូវ​ឃើញ ពី​មុន​មក ស្រាប់តែ​ឆ្នាំ​នេះ​សម្បូរ​ឡើង​វិញ​ ដូច​ជា​ត្រី​ប្រា​ជាដើម​។

លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ​ខេត្តកំពង់ឆ្នាំង​ម​បាន​បញ្ជាក់​ថា​ ពិត​ណាស់ ​ឆ្នាំ​នេះ​ ផល​ទៅ​សម្បូរ​បើ​ទោះ​ក្នុង​រដូវ​បិទ​នេសាទ​ក្តី ក៏​ពួក​គាត់​អាច​ដាក់​មង​ធ្វើ​របាំង​ខ្លី​ៗ ក្រឡា​ធំ តាម​ច្បាប់​ស្ដី​ពី​ជលផល ហើយ​អាច​ចាប់​ត្រី​បាន​ច្រើន យក​ទៅ​លក់​ដើម្បី​បង្កើន​ជីវភាព​គ្រួសារ​ ។

លោក នាយ​ ខេ​ម​ រដ្ឋបាល​ជលផល​ខេត្តកំពង់ឆ្នាំង​បាន​បន្ត​ថា កត្តា​មួយ​ចំនួន​ដូច​ជា​ឆ្នាំ​នេះ ជំនន់​ទឹកទន្លេ​មេគង្គ​ បាន​ហូរ​ចូល​មក​ពី​ដើមរដូវ រួម​ផ្សំ​នឹង​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប​ទឹកភ្លៀង​ធ្លាក់​ច្រើន​ពី​ដើមរដូវ​ដែរ​ផង​។ ជាមួយ​គ្នា​នោះ​ ការ​បង្ក្រាប​បទល្មើស​នេសាទ​ដាក់​របាំង​ស្បៃ​មុង ក៏​ត្រូវ​បាន​បង្ក្រាប ជា​រៀងរាល់ថ្ងៃ​ដែល​ធ្វើ​ឲ្យ​ផល​ត្រី​បាន​កើនឡើង​។

ជាក់ស្ដែង ​ប្រភេទ​ត្រី​មួយ​ចំនួន​ដែល​ធ្វ​ដំណើរ​ឆ្ងាយ​មក​ពី​ទន្លេមេគង្គ ក៏​បានឃើញ​ច្រើន​ឡើង​វិញ​។ ដូច​ជា​ត្រី​ប្រា​និង​ត្រី​ច្រើន​ប្រភេទ​ទៀត​ ក៏​បាន​មាន​វត្ត​មាននៅ​បឹង​ទន្លេសាប​ដែរ ទាំងនេះ​​​បញ្ជាក់​ថា ផល​ត្រី​មានការ​កើនឡើង​វិញ​នៅ​ឆ្នាំ​នេះ​ ។

សូម​បញ្ជាក់​ថា ​មាត់​កំពុងទឹក​ឆ្នុកទ្រូ​គឺជា​កំពុងទឹក​ដែល ជាទី​តាំង ប្រមូលផ្ដុំ​កសិផល​និង​ផល​នេសាទ នានា​ដឹក​ចេញ​ទៅ​ក្រៅ​ខេត្ត​និង​រាជធានី​ភ្នំពេញ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ