ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូត​នូ​វែ​ល​សេ​ឡង់​ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រីក​ចម្រើន​ថែម​ទៀត

3 អាទិត្យ មុន

រាជធានី​ភ្នំពេញ ​៖ ក្នុង​ឱកាស​នៃ​ជំនួប ឯកឧត្តម Jonathan Kings ឯកអគ្គរាជទូត​នូ​វែ​ល​សេ​ឡង់​ប្រចាំ​កម្ពុជា បាន​គូសបញ្ជាក់​អំពី​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​នូ​វែ​ល​សេ​ឡង់​-​កម្ពុជា…

រាជធានី​ភ្នំពេញ ​៖ ក្នុង​ឱកាស​នៃ​ជំនួប ឯកឧត្តម Jonathan Kings ឯកអគ្គរាជទូត​នូ​វែ​ល​សេ​ឡង់​ប្រចាំ​កម្ពុជា បាន​គូសបញ្ជាក់​អំពី​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​នូ​វែ​ល​សេ​ឡង់​-​កម្ពុជា ថែម​ទៀត ជា​ពិសេស​តាម​រយៈ​ការ​ខិតខំ​ជំរុញ​វិនិយោគិន​ នូ​វែ​ល​សេ​ឡង់​មក​កម្ពុជា ​ឱ្យ​បាន​ច្រើន ព្រមទាំង​បាន​បង្ហាញ​ពី​បំណង​ក្នុង​ការ​ផ្តល់​កិច្ច​សហប្រតិបត្តិការ សំដៅ​រួមចំណែក​គាំទ្រ​ការ​អនុវត្ត​យុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ។

ឯកឧត្តម ឯកអគ្គរាជទូត បាន​គោរព​ជម្រាប​ជូន​សម្តេច​ធិ​បតី​ថា រដ្ឋាភិបាល​នូ​វែ​ល​សេ​ឡង់ ​នឹង​បង្កើន​ចំនួន​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​នូ​វែ​ល​សេ​ឡង់ ​។

សម្ដេច​ធិ​បតី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់ ឯកឧត្តម ឯកអគ្គរាជទូត ក្នុង​ការ​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ និង​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​នូ​វែ​ល​សេ​ឡង់​ដែល​បាន​ផ្តល់​អាហារូបករណ៍ និង​ការ​បណ្តុះបណ្តាល​ដល់​និស្សិត និង​មន្ត្រីរាជការ​កម្ពុជា ព្រមទាំង​ផ្តល់​ការ​ឧបត្ថម្ភ​គាំទ្រ​លើ​វិស័យ​ជា​ច្រើន​ផ្សេង​ទៀត រួម​ទាំង​សកម្មភាព​បោសសម្អាត​មីន និង​ការ​អភិវឌ្ឍ​សហគមន៍​នៅ​តំបន់​អង្គរ ​។

សម្តេច​ធិ​បតី​បាន​ចែករំលែក​ដោយ​សង្ខេប​អំពី​យន្តការ និង​វិធាន​គន្លឹះ​សំខាន់​ៗ ក្នុង​ការ​ធ្វើ​ឱ្យ​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា កាន់តែ​ប្រសើរ​ឡើង និង​ប្រកបដោយ​ភាព​ទាក់ទាញ​ ។

សម្ដេច​ធិ​បតី និង​ឯកឧត្តម ឯកអគ្គរាជទូត​ក៏​បាន​ផ្លាស់​ប្តូរ​យោបល់​អំពី​សក្តានុពល​នៃ​កិច្ច​សហប្រតិបត្តិការ លើ​វិស័យ​មួយ​ចំនួន​ដែល​ផ្តល់​ប្រយោជន៍​ដល់​ប្រទេស​ទាំង​ពីរ មាន​អាទិ៍​៖ ការ​អប់រំ និង​បណ្តុះ​បណ្តា​វិជ្ជាជីវៈ កសិកម្ម ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការ​អភិរក្ស​វប្បធម៌ និង​ការពារ​ជាតិ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ