ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​លិ.ចទូកដរ ​​អភិបាលខេត្ត​ណែនាំ​អាជ្ញាធរ​មូលដ្ឋាន​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​​ចៀសវាង​កុំ​ឲ្យ​មាន​បន្ត​ទៀត

12 ម៉ោង មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​: ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ថា​ទូក​ចម្លង​ដឹក​ប្រជាពលរដ្ឋ​បាន​លិច​នៅ​ចំណុច​ព្រែក​តា​ឃ្លោក ក្នុង​ឃុំ​កោះសូទិន ស្រុក​កោះសូទិន ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្តអម​ដំណើរ​ដោយ​សហការី បាន​ចុះ​ពិនិត្យ​ដោយ​ផ្ទាល់​នា​ព្រឹក​ថ្ងៃ​ទី​១៩​កញ្ញា​ឆ្នាំ​២០២៤​។​ជាមួយ​នោះ​បាន​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន ក៏​ដូច​ជា​សមត្ថកិច្ច​ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់​ខ្ពស់​ដោយ​ផ្អាក​ការ​ចម្លង​នៅ​ទី​នេះ​ខ្លាច​មាន​គ្រោះថ្នាក់​បន្ត​ទៀត​។ អ្នកស្រី​ស៊ុន…

ខេត្តកំពង់ចាម​: ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ថា​ទូក​ចម្លង​ដឹក​ប្រជាពលរដ្ឋ​បាន​លិច​នៅ​ចំណុច​ព្រែក​តា​ឃ្លោក ក្នុង​ឃុំ​កោះសូទិន ស្រុក​កោះសូទិន ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត
អម​ដំណើរ​ដោយ​សហការី បាន​ចុះ​ពិនិត្យ​ដោយ​ផ្ទាល់​នា​ព្រឹក​ថ្ងៃ​ទី​១៩​កញ្ញា​ឆ្នាំ​២០២៤​។​ជាមួយ​នោះ​បាន​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន ក៏​ដូច​ជា​សមត្ថកិច្ច​ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់​ខ្ពស់​ដោយ​ផ្អាក​ការ​ចម្លង​នៅ​ទី​នេះ​ខ្លាច​មាន​គ្រោះថ្នាក់​បន្ត​ទៀត​។

អ្នកស្រី​ស៊ុន ច​ន្ថា មេឃុំ​កោះសូទិន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​: ទូក​ចម្លង​ចំនួន​២​គ្រឿង​ត្រូវ​គេ​ដាក់​ចង​ផ្អោប​គ្នា​ដោយ​ក្រាល​ក្តារ​ពីលើ ដើម្បី​ចម្លង​អ្នក​ជិះ​កង់​ឬ​ម៉ូតូ ត្រង់​ចំណុច​ព្រែក​តា​ឃ្លោក​។ ចៃដន្យ​ដោយសារ​ម្ចាស់​ទូក​ឈ្មោះ​ចាប សុខុម ភេទ​ប្រុស អាយុ​ជាង ៥០​ឆ្នាំ នៅ​ភូមិ​កោះ​ព្រ​លួង បាន​ដឹក​មនុស្ស​ជាង​១០​នាក់​និង​ម៉ូតូ​៨​គ្រឿង​ដោយ​ឆ្លង​ពី​ទួល​គរ​ក្នុង​ដី​ឃុំ​កោះមិត្ត ឆ្ពោះ​មក​កាន់​ត្រោ​យ​ម្ខាង​ទៀត​នៅ​ក្នុង​ឃុំ​កោះសូទិន ស្រាប់តែ​មក​ដល់​ត្រង់​ចំណុចកណ្ដាល​ព្រែក ជា​ហេតុ​បណ្ដាល​ឱ្យ​លិច​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោងជាង​៦​ល្ងាច​ថ្ងៃ​ទី​១៨ កញ្ញា សំណាង​មិន​មាន​អ្នក​ស្លាប់​នោះ​ទេ​ដោយ​គ្រាន់តែ​ខូចខាត​ម៉ូតូ​។

មេឃុំ​កោះសូទិន មាន​ប្រសាសន៍​បន្ត​ថា​យោង​តាម​ការ​ណែនាំ​របស់​ឯកឧត្តម​អភិបាលខេត្ត បាន​ស្នើ​សុំ​ឲ្យ​ផ្អាក​ឆ្លង​ទូកដរ​ត្រង់​ចំណុច​ព្រែក​តា​ឃ្លោក ព្រោះ​ឃើញ​ទូក​តូច​ពេក​ដឹក​អ្នកដំណើរ​ច្រើន​ខ្លាច​មាន​គ្រោះថ្នាក់​បន្ត​ទៀត​។​ដោយ​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ ត្រូវធ្វើ​ដំណើរ​តាម​ផ្លូវ​បេតុង​ត្រង់​ចំណុច​ភូមិ​កោះ​ព្រលូង​វិញ ទីនោះ​មាន​ទូក​ធំ​ហើយ​ធានា​សុវត្ថិភាព​ដល់​អ្នកដំណើរ​។​ចំពោះ​ម្ចាស់​ទូក​ដែល​ដឹក​លើស​ចំណុះ​ធ្វើ​ឱ្យ​លិច​បណ្ដាល​ឱ្យ​ម៉ូតូ​៨​គ្រឿង ត្រូវ​លិច​ចូល​ក្នុង​ទឹក​ព្រែក ចំណែក​មនុស្ស​វិញ​ពុំ​មាន​អ្នក​ណា​គ្រោះថ្នាក់​នោះ​ទេ​។​ព្រោះ​បាន​នាំ​គ្នា​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា​ហើយ​ត្រង់​ចំណុច​កន្លែង​លិច​នោះ​ទឹក​មាន​ជម្រៅ​ប្រហែល​ត្រឹម​ទ្រូង​មនុស្ស​ចាស់ ម្ចាស់​ទូក​បាន​យល់ព្រម​សំណង​ការ​ខូចខាត​មួយ​ចំនួន​ដល់​ម្ចាស់​ម៉ូតូ​ហើយ​សមត្ថកិច្ច​ក៏​បាន​ធ្វើ​កិច្ចសន្យា​ជាមួយ​ម្ចាស់​ទូក​នេះ​ផង​ដែរ​។

បន្ទាប់​ពី​ឯកឧត្តម​អភិបាលខេត្ត​ណែនាំ គឺ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​កោះសូទិន បាន​ចុះ​ពិនិត្យ​តាម​ព្រែក​មួយ​ចំនួន​ក្នុងភូមិ​សាស្ត្រ​ឃុំ​កោះសូទិន ដើម្បី​ធានា​សុវត្ថិភាព​ដល់​អ្នកដំណើរ គឺ​ត្រូវ​ប្រើប្រាស់​មធ្យោបាយ​ទូក​ម៉ាស៊ីន​ធុន​ធំ ដើម្បី​បញ្ជៀ​ស​កុំ​ឲ្យ​មាន​បញ្ហា​ណាមួយ​កើតឡើង​។​ព្រោះ​ពេល​នេះ​ដល់​រដូវ​ធ្វើបុណ្យ​ដាក់​ទាន​ប្រជាពលរដ្ឋ​ឆ្ងាយ​ជិត​តែងតែ​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​ក្នុង​រដូវ​កាន់បិណ្ឌ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ