ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

UCL ៖ PSG, Dortmund បាន​៣​ពិន្ទុ ខណៈ Man City ត្រឹម​ចែក​ពិន្ទុ​ជាមួយ Inter Milan

1 អាទិត្យ មុន

ចក្រភព​អង់គ្លេស ៖ ក្រុម​មេឃ​ខៀវ Manchester City បាន​ត្រឹម​ចែក​ពិន្ទុ​ជាមួយនឹង​ក្រុម​ភ្ញៀវ Inter Milan ដោយ​លទ្ធផល​គ្មាន​គ្រាប់​ស៊ុត​បញ្ចូល​ទី​គ្នា នៅ​ឯ​កីឡដ្ឋាន…

ចក្រភព​អង់គ្លេស ៖ ក្រុម​មេឃ​ខៀវ Manchester City បាន​ត្រឹម​ចែក​ពិន្ទុ​ជាមួយនឹង​ក្រុម​ភ្ញៀវ Inter Milan ដោយ​លទ្ធផល​គ្មាន​គ្រាប់​ស៊ុត​បញ្ចូល​ទី​គ្នា នៅ​ឯ​កីឡដ្ឋាន Etihad នៅ​ក្នុង​ការ​ប្រកួត​ទម្រង់​ជាលី​គ សបា្ត​ហ៍​ទី​១ នៃ​ពានរង្វាន់ UEFA Champions League កាលពី​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២៤​។

តាម​រយៈ​លទ្ធផល​នេះ Man City ក្រោម​ការ​ដឹកនាំ​របស់​លោក Pep Guardiola ឈរ​នៅ​ចំណាត់ថ្នាក់​១២ ខណៈ​ដែល​ក្រុម​យក្ស​អ៊ី​តា​លី Inter Milan ក្រោម​ការ​ដឹកនាំ​របស់​លោក Simone Inzaghi ឈរ​នៅ​ចំណាត់ថ្នាក់​ទី​១១ គិត​ត្រឹម​ស​ប្តា​ហ៍​ទី​១​។ ចំណែក​ក្រុម​យក្ស​អា​ល្លឺ​ម៉​ង់ Bayern Munich កំពុង​កាប់​កាន់​កំពូល​តារាង​បណ្តោះអាសន្ន ក្រោយ​បំបាក់​ក្រុម​ភ្ញៀវ Dinamo Zagreb នៅ​ក្នុង​លទ្ធផល ៩​ទល់​នឹង​២ កាលពី​ថ្ងៃ​ទី​១៧ ខែកញ្ញា កន្លង​ទៅ ដើម្បី​បង្កើត​កំណត់​ត្រា​ថ្មី​មិន​ធ្លាប់​មាននៅ UEFA Champions League ដោយ​ក្លាយជា​ក្រុម​ដំបូង​គេ​ស៊ុត​បញ្ចូល​ទី​បាន​រហូត​ដល់​៩​គ្រាប់​ក្នុង​១​ប្រកួត​។

លទ្ធផល​ការ​ប្រកួត​៦​គូ កាលពី​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២៤ ៖

កាលវិភាគ​ប្រកួត​៦​គូ​ទៀត​នៅ​យប់​នេះ ដើម្បី​បិទ​បញ្ចប់​ការ​ប្រកួត​ស​ប្តា​ហ៍​ទី​១ ៖
-Red Star Belgrade ប៉ះ Benfica ម៉ោង​១១:៤៥​នាទី​យប់ ម៉ោង​នៅ​កម្ពុជា
-Feyenoord ប៉ះ Bayer Leverkusen ម៉ោង​១១:៤៥​នាទី​យប់
-Atalanta ប៉ះ Arsenal ម៉ោង​០២:០០​នាទី​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ថ្មី
-Atletico Madrid ប៉ះ Leipzig ម៉ោង​០២:០០​នាទី​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ថ្មី

Monaco ប៉ះ Barcelona ម៉ោង​០២:០០​នាទី​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ថ្មី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ