ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ការ​សម្រេចចិត្ត​ធ្វើការ​កែសម្រួល​សមាសភាព​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ ដែល​គ្រោង​នឹង​ធ្វើ​ថ្ងៃ​សុក្រ​ទី​២០ ខែ​ក​ញ្ញ ខាង​មុខ​កំពុង​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ក្នុង​ចំណោម​មហាជន​។ ប្រមុខ​រាជរដ្ឋាភិបាល​សម្រេចចិត្ត ដើម្បី​ឲ្យ​សមាសភាព​ដឹកនាំ​របស់​ស្ថាប័នរដ្ឋ​ដំណើរការ​ទៅ​មុខ ដោយ​ប្រសិទ្ធភាព​ក៏​ដូច​ជា ធានា​បាន​នូវ​លំហូរ​ការងារ​រលូន​ឆ្លើយ​តប​តាម​បំណង​របស់​រាស្ត្រ ។ ការ​សម្រេចចិត្ត…

ការ​សម្រេចចិត្ត​ធ្វើការ​កែសម្រួល​សមាសភាព​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ ដែល​គ្រោង​នឹង​ធ្វើ​ថ្ងៃ​សុក្រ​ទី​២០ ខែ​ក​ញ្ញ ខាង​មុខ​កំពុង​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ក្នុង​ចំណោម​មហាជន​។

ប្រមុខ​រាជរដ្ឋាភិបាល​សម្រេចចិត្ត ដើម្បី​ឲ្យ​សមាសភាព​ដឹកនាំ​របស់​ស្ថាប័នរដ្ឋ​ដំណើរការ​ទៅ​មុខ ដោយ​ប្រសិទ្ធភាព​ក៏​ដូច​ជា ធានា​បាន​នូវ​លំហូរ​ការងារ​រលូន​ឆ្លើយ​តប​តាម​បំណង​របស់​រាស្ត្រ ។

ការ​សម្រេចចិត្ត ដែល​គ្រោង​នឹង​ធ្វើ​នៅ​សុក្រ​ស​ប្តា​ហ៍​នេះ គឺជា​ការ​វះកាត់​ជា​ថ្មី​មួយ​របស់​សម្តេច​ធិ​បតី ដើម្បី​ធានា​យន្តការ​ការងារ​ឲ្យ​កាន់តែ​ប្រសើរ​ពីព្រោះ​ថា នៅ​ក្នុង​ករណី ដែល​មេដឹកនាំ​មិន​ធ្វើការ​កែសម្រួល​កន្លែង ដែល​ឃើញ​មិន​ប្រក្រតី ឬ​មិន​មាន​ប្រសិទ្ធភាព​ហើយ​នៅ​តែ​បន្ត​រាស្ត្រ​អាច​នឹង​ធ្វើការ​កែសម្រួល​វិញ នៅ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ក្នុង​ពេល​ខាង​មុខ ។

មក​ដល់​ពេល​នេះ គណរដ្ឋមន្ត្រី​អាណត្តិ​ទី​៧ ដែល​កើត​ពី​ការ​បោះ​ឆ្នោត​ខែកក្កដា ឆ្នាំ​២០២៣ ដែល​មាន​សមាសភាព​ថ្នាក់​ឧបនាយករដ្ឋមន្ត្រី​១១​រូប ទេស​រដ្ឋមន្ត្រី​ប្រមាណ​ជា​ជាង​១០​រូប និង​រដ្ឋមន្ត្រី​៣០​រូប បាន​កែសម្រួល​ខ្លះ​ៗ​ហើយ ។ ការ​កែសម្រួល​នៅ​ថ្ងៃ​សុក្រ​នោះ អាច​ថា ជា​ការ​កែសម្រួល​ជា​ថ្មី​ម្តងទៀត ហើយ​បើ​តាម​សេចក្តីជូនដំណឹង​ដោយ​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា បាន​ឲ្យ​ដឹង​ថា គម្រោង​ដែល​គ្រោង​នឹង​កោះ​ប្រជុំ​សភា រឿង​នេះ គឺ​មានការ​ប្តូរ​សមាសភាព​ចំនួន​២​រូប ។ សេចក្តីជូនដំណឹង​នេះ​មិន​បាន​បញ្ជាក់​ថា តើ​នរណា ឬ​មុខ​ដំណែង​កម្រិត​ណា​ដែល​នឹង​ត្រូវ​ធ្វើការ​កែសម្រួល​នោះ​ទេ ។

មក​ដល់​ពេល​បច្ចុប្បន្ន​នេះ រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧​នេះ បាន​កាច់ចង្កូត​នាវា​កម្ពុជា បាន​គម្រប់​១​ឆ្នាំ​ជិត​១​ខែ​ហើយ ដូច្នេះ​រាជរដ្ឋាភិបាល​ក៏​ល្មម​អាច​នឹង​មើលឃើញ​បញ្ហា និង​ស្ថានភាព​ច្បាស់លាស់​នៃ​ប្រសិទ្ធភាព ក្រោម​ការ​ដឹកនាំ​តាម​រចនាសម្ព័ន្ធ​ដែល​បាន​ដាក់​ចេញ កាលពី​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០២៣ ហើយ​ដែរ ។

រយៈពេល​ជាង​មួយ​ឆ្នាំ​នៃ​ប្រតិបត្តិការ​ដឹកនាំ តាម​រចនាសម្ព័ន្ធ​ដែល​រដ្ឋសភា​បាន​អនុម័ត ក្រោយ​ការ​បោះ​ឆ្នោត ខែកក្កដា ឆ្នាំទៅ​រាជរដ្ឋាភិបាល​បាន​ខិតខំ និង​ធ្វើ​កិច្ចការ​ជា​ច្រើន ហើយ​សមិទ្ធផល​ក៏​មាន​ជា​សន្ធឹកសន្ធាប់ ប៉ុន្តែ​បញ្ហា​ប្រាកដជា​មិន​រលូន​ទាំង​អស់នោះ​ទេ ហើយ​សង្ឃឹមថា ក្រោយ​ការ​កែសម្រួល​យន្តការ និង​ប្រសិទ្ធភាព​ការងារ​ដឹកនាំ​បញ្ជា​នាវា​កម្ពុជា​នឹង​ទៅ​មុខ​ដោយ​មិន​មាន​បញ្ហា​។

ចំណែក​រដ្ឋាភិបាល​ក៏​ប្រឹង​គ្រប់​លទ្ធភាព​ក្នុង​ការ​បម្រើប្រជាជន​ក៏​ដូច​ជា ជំរុញ​ការ​អភិវឌ្ឍ​ប្រទេស​អោយ​កាន់តែ​មានការ​រីក​ចម្រើន ។ ដូច្នេះ​រដ្ឋាភិបាល​កំពុង​ផ្តល់​សារ​មួយ​ដល់​មន្ត្រី​ទាំងអស់​ថា ពួក​គេ​ដាច់ខាត​ត្រូវ​តែ​ប្រឹង​ធ្វើការ​តាម​ការ​ទទួលខុសត្រូវ ដើម្បី​ប្រសិទ្ធភាព​ការងារ និង​ដើម្បី​ជួយ​រដ្ឋាភិបាល​ក្នុង​ការងារ​បម្រើប្រជាជន និង​ប្រទេស​ជាតិ ។

នៅ​ក្នុង​ការ​ដឹកនាំ​ឃើញ​មាន​បញ្ហា​ហើយ​ធ្វើការ​កែសម្រួល​មិន​ទុក​ឲ្យ​សភាពការណ៍ ឬ​ស្ថានការណ៍​ទុំ​ជោរ គឺជា​ការ​សម្រេចចិត្ត​វះកាត់​មួយ ដើម្បី​បញ្ជៀ​ស​បញ្ហា​ធ្ងន់ធ្ងរ ពីព្រោះ​រាជរដ្ឋាភិបាល​ជា​អ្នកបម្រើ​រាស្ត្រ ហើយ​បើកាលណា​រាស្ត្រ​ឃើញ​មិន​ពេញចិត្ត​រាស្ត្រ​មិន​សមបំណង រាស្ត្រ​នឹង​មាន​សិទ្ធិ​ស្របច្បាប់​ធ្វើការ​កែសម្រួល ការ​គាំទ្រ​របស់​ពួក​គេ​ដែរ នៅ​ពេល​បោះ​ឆ្នោត​លើក​ក្រោយ ដែល​គ្រោង​ធ្វើ​នៅ​រង្វង់​២០២៨​ខាង​មុខ​នេះ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ