ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​មួយ​មេ គ្រោះថ្នាក់​ចរាចរណ៍​២​កន្លែង​ផ្សេង​គ្នា រថយន្ត​១​គ្រឿង​បុក​ប៉ាន់​ណូ ១​គ្រឿង​ទៀត​ធ្លាក់​ប្រឡាយ​ទឹក

1 ថ្ងៃ មុន

ខេត្តស្វាយរៀង ៖ ភ្លៀង​មួយ​មេ បង្ក​ឲ្យ​រថយន្ត​ក្រឡុក​ស៊ីម៉ង​ត៏ ១​គ្រឿង រេ​ចង្កូត​បុក​ប៉ាន់​ណូ និង​រថយន្ត ១​គ្រឿង​ទៀត បើក​ធ្លាក់​ប្រឡាយ​ទឹក ប៉ុន្តែ​សំណាងល្អ…

ខេត្តស្វាយរៀង ៖ ភ្លៀង​មួយ​មេ បង្ក​ឲ្យ​រថយន្ត​ក្រឡុក​ស៊ីម៉ង​ត៏ ១​គ្រឿង រេ​ចង្កូត​បុក​ប៉ាន់​ណូ និង​រថយន្ត ១​គ្រឿង​ទៀត បើក​ធ្លាក់​ប្រឡាយ​ទឹក ប៉ុន្តែ​សំណាងល្អ អ្នកបើកបរ បើកទ្វារ​រថយន្ត​ចេញ​រួច មិន​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះ​ទេ ។

ករណី​ទី​១ ៖ កើតឡើង​នៅ​វេលា​ម៉ោង​៣​និង​២​នាទី​រសៀល​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២៤ នៅ​ភូមិ​ចុង​ព្រែក​សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង បណ្តាល​ឲ្យ​បាក់​ខូច​ប៉ាន់​ណូ ស្លាក​យីហោ មី​ហឹរ ១​គ្រឿង ក៏​ប៉ុន្តែ​ពុំ​មាន​បង្ក​ឲ្យ​រង​គ្រោះ​ដល់​មនុស្ស​ទេ ។

ករណី​ទី​២ ៖ កើតឡើង​នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២៤ ស្ថិត​នៅ​ភូមិ​អំ​ពឹ​ល សង្កាត់​ច្រក​ម្ទេស​ក្រុង​បា​វិត អ្នកបើកបរ​រថយន្ត បើក​ក្នុង​លឿន ក៏​រេ​ចង្កូត​ក្រឡាប់​ចូល​ទឹក​ប្រឡាយ លិច​បាត់​ក្នុង​ទឹក សល់​តែ​ដំបូល ប៉ុន្តែ​សំណាងល្អ អ្នកបើកបរ​មាន​ស្មារតី​រឹង បាន​បើកទ្វារ​រថយន្ត​ចេញ​មក​រួច ហែល​ទឹក​ឡើងគោក មិន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ ។

សមត្ថកិច្ច បាន​សន្និដ្ឋាន​ជាបឋម​ថា មក​ពី​ការ​បើកបរ​ពេល​មេ​ធ្លាក់​ភ្លៀង ហើយ​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ