ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​​នេះ អាជ្ញាធរ​ឲ្យ​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ព្រោះ​ទឹក​ទន្លេស្រែពក ក្នុង​ខេត្តរតនគិរី កំពុង​ហក់​ឡើង

2 អាទិត្យ មុន

ខេត្តរតនគិរី ៖ លោក នូ ថេរ អភិបាលស្រុក​លំ​ផាត់ បាន​អំពាវនាវ​ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុង​តំបន់​ទំនាប និង​តាម​ដង​ទន្លេស្រែពក ក៏​ដូច​ជា​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដងអូរ…

ខេត្តរតនគិរី ៖ លោក នូ ថេរ អភិបាលស្រុក​លំ​ផាត់ បាន​អំពាវនាវ​ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុង​តំបន់​ទំនាប និង​តាម​ដង​ទន្លេស្រែពក ក៏​ដូច​ជា​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដងអូរ ដៃ​ទន្លេស្រែពក ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ព្រោះ​កម្ពស់​ទឹក​ទន្លេស្រែពក គិត​ត្រឹម​ម៉ោង​០៨​និង​៣២​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ ខែ
កញ្ញា ឆ្នាំ​២០២៤​នេះ បាន​ឡើង​ដល់​ចំណុច ៩​ម៉ែត្រ​ហើយ កម្ពស់​ទឹក ដែល​កម្រិត​ប្រកាស​អាសន្ន មាន​កម្ពស់ ១២,៥០​ម៉ែត្រ ។

លោក​អភិបាលស្រុក បាន​បន្ត​ថា យោង​តាម​របាយការណ៍​របស់​រដ្ឋបាល​ស្រុក​លំ​ផាត់ ដែល​បាន​ចុះ​ពិនិត្យ​ស្ថានីយ៍​ទឹក នៅ​មុខ​វត្ត​លំ​ផាត់ នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០១៤ គិត​ត្រឹម​ម៉ោង​៨​និង​៣២​នាទី ឃើញ
ថា កម្ពស់​ទឹក បើ​ធៀប​ទៅ​នឹង​ថ្ងៃ​ទី​១៧ ម្សិលមិញ​នេះ គឺ​កម្ពស់​ទឹក​នៅ​ព្រឹក​ថ្ងៃនេះ មានការ​កើនឡើង​ជាង ១ ម៉ែត្រ ។

ហេតុ​ដូច្នេះ លោក​បាន​ចាត់​កងកម្លាំង​នៅ​ក្រោម​ឱវាទ ឲ្យ​មានការ​ត្រៀមលក្ខណៈ​រួច​ជា​ស្រេច ដើម្បី​ការ​ជួយ​សង្គ្រោះ​ដល់​ប្រជាពលរដ្ឋ ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ជំនន់​ទឹកទន្លេ ក៏​ដូច​ជា​ជំនន់​ទឹកភ្លៀង ដែល​កើត​ឡើងជា​ជាយថាហេតុ ។

លោក​អភិបាលស្រុក ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា សម្រាប់​ស្រុក​លំ​ផាត់ រដ្ឋបាល​ស្រុក បាន​ត្រៀម​ទីតាំង​ទួល​សុវត្ថិភាព សម្រាប់​ជួយ​ប្រជាពលរដ្ឋ​រួច​ជា​ស្រេច​។ ចំពោះ​មធ្យោបាយ លោក​បាន​ត្រៀម​ទូក កាណូត
អូ​ប័​រ ដាក់​នៅ​ក្នុង​ទន្លេ និង​ដៃទន្លេ រួចរាល់​ហើយ​ផង​ដែរ នេះ​ជា​ការ​បង្ការ​ទុកជា​មុន​សម្រាប់​ជួយ​បងប្អូន​ប្រជាពលរដ្ឋ នៅ​ពេល​ដែល​បញ្ហា ដែល​កើតឡើង​ចំពោះ​ទឹកជំនន់ ។

ជាក់ស្ដែង​នៅ​ព្រឹក​ថ្ងៃ​ទី​១៨​នេះ​ផ្ទាល់ លោក​បាន​បញ្ជា​ឲ្យ​កម្លាំង​គ្រប់​ប្រភេទ ចុះ​បង្ការ និង​ជូនដំណឹង​ទៅ​ដល់​ប្រជាពលរដ្ឋ ដែល​រស់នៅ​តាម​ដងអូរ ដែល​ជាប់​នឹង​ទន្លេស្រែពក និង​ប្រជាពលរដ្ឋ ដែល​រស់នៅ​តាម​មាត់​ទន្លេស្រែពក ឲ្យ​ពួក​គាត់​ត្រៀមលក្ខណៈ​ឲ្យ​បាន​ល្អ​ប្រសើរ សម្រាប់​ការ​ជម្លាស​មក​ទីទួល​មាន​សុវត្ថិភាព​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ