សុខភាព៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសបានឱ្យដឹងថា ការទទួលទានតែបៃតងជារៀងរាល់ព្រឹកគឺជាវិធីដ៏សាមញ្ញបំផុតមួយក្នុងការការពារ និងប្រឆាំងនឹងជំងឺទឹកនោមផ្អែម។
ការផឹកតែបៃតងដោយមិនបន្ថែមស្ករ ឬទឹកដោះគោខាប់ នឹងជួយឱ្យរាងកាយទទួលបានអត្ថប្រយោជន៍ពេញលេញពីសារធាតុ Alkaline ធម្មជាតិ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាមឱ្យមកនៅកម្រិតធម្មតាវិញ។
លើសពីនេះទៅទៀត សារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុ Astringent ដែលមាននៅក្នុងតែបៃតង បានសហការគ្នាជួយជំរុញឱ្យលំពែងអាចបំពេញមុខងាររបស់ខ្លួនបានកាន់តែល្អប្រសើរជាងមុន។ នៅពេលដែលសុខភាពលំពែងមានភាពរីកចម្រើន ការបញ្ចេញអ័រម៉ូនអាំងស៊ុយលីនក៏ត្រូវបានបង្កើន ដែលធ្វើឱ្យរាងកាយមានសមត្ថភាពស្រូបយកជាតិស្ករនៅក្នុងឈាមបានយ៉ាងមានប្រសិទ្ធភាព និងរហ័ស។
ហេតុដូច្នេះ ការទទួលទានតែបៃតងឱ្យបានទៀងទាត់ជារៀងរាល់ថ្ងៃ មិនត្រឹមតែជួយកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពង្រឹងសុខភាពរាងកាយទាំងមូលឱ្យកាន់តែប្រសើរឡើងផងដែរ។
បញ្ជាក់៖ អត្ថបទនេះផ្តល់ជូនសម្រាប់តែជាចំណេះដឹងទូទៅប៉ុណ្ណោះ។ ប្រសិនបើលោកអ្នកមានបញ្ហាសុខភាព ឬអាការៈមិនប្រក្រតីណាមួយ សូមប្រញាប់ទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីពិនិត្យ និងព្យាបាលឱ្យបានត្រឹមត្រូវ៕
ចែករំលែកព័តមាននេះ