ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀងនឹងអាចធ្លាក់ខ្លាំងនៅភ្នំពេញ និងស្ទើរគ្រប់ខេត្ត ៖ សូមប្រយ័ត្ន

2 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីក្រុង​ភ្នំពេញ និង​ខេត្ត​ស្ទើរ​ទាំងអស់​នៃ​ប្រទេស​កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ចាប់ពី​ថ្ងៃ​ទី​១៨ ខែកញ្ញា​ដល់​ថ្ងៃ​ទី​២០ ខែកញ្ញា ។ នេះ​បើ​តាម​ការ​ព្យាករណ៍​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម…

រាជធានី​ភ្នំពេញ ៖ ទីក្រុង​ភ្នំពេញ និង​ខេត្ត​ស្ទើរ​ទាំងអស់​នៃ​ប្រទេស​កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ចាប់ពី​ថ្ងៃ​ទី​១៨ ខែកញ្ញា​ដល់​ថ្ងៃ​ទី​២០ ខែកញ្ញា ។ នេះ​បើ​តាម​ការ​ព្យាករណ៍​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម នា​ថ្ងៃនេះ ។

ក្រសួង​នេះ​បានអោយ​ដឹង​ថា ព្យុះ​ទី​១៤«​ពូ​ល​ឡា​សាន​» បន្ត​ធ្វើ​ឲ្យ​កម្ពុជា​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ព្យុះ​ទី​១៤ មានឈ្មោះ​ពូ​ល​ឡា​សាន បាន​បន្ត​ធ្វើ​កម្ពុជា​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ចាប់ពី​ថ្ងៃ​ទី​១៨ ដល់​២០ ខែកញ្ញា ឆ្នាំ​២០២៤ ។

ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះ​វិហារ ស្ទឹង​ត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់​ជួរ​ភ្នំក្រវាញ និង​ជួរ​ភ្នំ​ដងរែក អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ គ្របដណ្តប់​លើ​ផ្ទៃដី​៦៥% ។ ខេត្តបន្ទាយមានជ័យ បាត់ ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយ​រៀង កណ្តាល តាកែវ និង​ភ្នំពេញ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ ផ្ទៃដី​៦០%​។

យោង​តាម​ព្រឹត្តិបត្រ​ព័ត៌មាន​ស្តី​ពី​ស្ថានភាព​ធាតុអាកាស​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​អំពី​ស្ថានភាព​ធាតុអាកាស នៅ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២៤ បាន​ឲ្យ​ដឹង​ថា ព្យុះ​ទី​១៤​ឈ្មោះ ពូ​ល​ឡា​សាន (Pulasan) ជាមួយនឹង​វិ​សម្ពាធ​ទាប​ដែល​កើត​នៅ​សមុទ្រ​ចិន​ខាងត្បូង​បាន​មាន​ឥទ្ធិពល​ខ្លាំង​លើ​ខ្យល់មូសុង​និរតី ដែល​បក់​លើ​សមុទ្រ​អាន​ដាម​ម៉ែ​ន ឈូង​សមុទ្រ​ថៃ ខណៈ​សម្ពាធ​ទាប​នៅ​បន្ត​គ្របដណ្តប់​លើ​ភាគ​កណ្តាល​នៃ​អាង​ទន្លេមេគង្គ និង​លើ​ព្រះរាជាណាចក្រ​កម្ពុជា ។

ក្រសួង​ធនធាន​ទឹកបាន​លើក​ឡើង​ទៀត​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឱ្យ​ចាប់ពី​ថ្ងៃ​ទី​១៨ ខែកញ្ញា ដល់​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២៤ នៅ​តំបន់​វាលទំនាប​មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា​២៣°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣៤°C ។ ខ្យល់​បក់​មក​ពី​ទិសនិរតី និង​ពាយ័ព្យ មាន​ល្បឿន​មធ្យម​៥​ម៉ែត្រ​វិនាទី ។ ចំណែក​នៅ​តំបន់​ខ្ពង់រាប​មា​សីតុណ្ហភាព​មធ្យម អប្បបរមា​២៣°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣៣°C​។ ខ្យល់​បក់​មក ពី​ទិសនិរតី និង​ពាយ័ព្យ​មាន​ល្បឿន​មធ្យម​៤,៥​ម៉ែត្រ​/​វិនាទី ។

ដោយឡែក នៅ​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា​២៣°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣៣°C ។ ខ្យល់​បក់​មក​ពី​ទិសនិរតី និង​ពាយ័ព្យ​មាន​ល្បឿន​មធ្យម​៥​ម៉ែត្រ​/​វិនាទី ។ ខេត្តកោះកុង ព្រះ​សីហ​នុ កំពត កែប និង​ជួរ​ភ្នំ​បូកគោ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ គ្របដណ្តប់​លើ ផ្ទៃដី​៤០%​។ រលក​សមុទ្រ​មាន​កម្ពស់​មធ្យម​អប្បបរមា​១,៥០​ម៉ែត្រ និង​កម្ពស់​មធ្យម​អតិបរមា ២,២៥​ម៉ែត្រ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ