ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​នាយក​រដ្ឋមន្ត្រីអង់គ្លេស លោក តូ​នី ប្លែ​រ កោតសរសើរ​ការ​រីក​ចម្រើន​ដ៏​ឆាប់រហ័ស​នៅ​កម្ពុជា

2 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​ឱកាស នៃ​ជំនួប លោក តូ​នី ប្លែ​រ Tony Blair អតីត​នាយក​រដ្ឋមន្ត្រី…

រាជធានី​ភ្នំពេញ ៖ ក្នុង​ឱកាស នៃ​ជំនួប លោក តូ​នី ប្លែ​រ Tony Blair អតីត​នាយក​រដ្ឋមន្ត្រី នៃ​ចក្រភព​អង់គ្លេស និង​ជា​ប្រធាន​ប្រតិបត្តិ នៃ​វិទ្យាស្ថាន Tony Blair សម្រាប់​ការ​ផ្លាស់​ប្តូរ​សកល (TBI) ដែល​មាន​សាខា​នៅ​តាម​បណ្ដា​ប្រទេស​ជា​ច្រើន​ជុំវិញ​ពិភពលោក រួម​ទាំង​តំបន់​អាស៊ាន បាន​កោតសរសើរ​ការ​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់​នៅ​កម្ពុជា និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​១ ប្រកបដោយ​ចក្ខុវិស័យ​វែង​ឆ្ងាយ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

លោក តូ​នី ប្លែ​រ បាន​ជម្រាប​ជូន​សម្ដេច​ធិ​បតី​អំពី​សកម្មភាព​ការងារ​របស់​វិទ្យាស្ថាន​Tony Blair ដែល​ជា​វិទ្យាស្ថាន​ស្រាវជ្រាវ​យុទ្ធសាស្ត្រ និង​មាន​បេសកកម្ម​ផ្ដល់​ទស្សនទាន​ផ្នែក​គោលនយោបាយ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍ ដល់​បណ្តា​រដ្ឋាភិបាល​នៅ​លើ​ពិភពលោក ។

លោក តូ​នី ប្លែ​រ បាន​បង្ហាញ​អំពី​បំណង នៃ​ការ​ផ្តល់​កិច្ចសហការ​ជួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ចូលរ​រួមចំណែក​សម្រេច​បាន​នូវ​គោលដៅ​ជា​យុទ្ធសាស្ត្រ​របស់​កម្ពុជា ។

សម្ដេច​ធិ​បតី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សកម្មភាព​ការងារ និង​បេសកកម្ម​របស់​វិទ្យាស្ថាន Tony Blair និង​បាន​ថ្លែងអំណរគុណ​ចំពោះ​ចំណាប់អារម្មណ៍​របស់​វិទ្យាស្ថាន ក្នុង​ការ​ផ្តល់​កិច្ចសហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​។ សម្តេច​ធិ​បតី​បាន​ជម្រាប​ជូន​ដោយ​សង្ខេប​នូវ​សមិទ្ធផល​ក្នុង​រយៈពេល​មួយ​ឆ្នាំ ដែល​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា សម្រេច​បាន ទិស​ដៅ​បន្ត និង​ចក្ខុវិស័យ ព្រមទាំង​បាន​លើកទឹកចិត្ត​ឱ្យ​វិទ្យាស្ថាន Tony Blair បន្ត​ផ្សារ​ភ្ជាប់​ទំនាក់ទំនង និង​ពិភាក្សា​លើ​កិច្ច​សហប្រតិបត្តិការ​ជាក់លាក់ ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា​។

សម្ដេច​ធិ​បតី និង​លោក តូ​នី ប្លែ​រ ក៏​បាន​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ និង​ទស្សនៈ​អំពី​វិស័យ​សក្ដានុពល​សម្រាប់​កិច្ច​សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច រួម​មាន​ជា​អាទិ៍ ៖ វិស័យ​អប់រំ​, ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​, វិស័យ​សុខាភិបាល​, វិស័យ​ឌី​ជី​ថ​ល និង​ការ​វិនិយោគ ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ