ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រកួត UEFA Champions League ក្រោម​ទម្រង់​ថ្មី ចាប់ផ្តើម​ពី​យប់​នេះ​តទៅ​ហើយ

1 អាទិត្យ មុន

បរទេស ៖ ការ​ប្រកួត​ពានរង្វាន់ UEFA Champions League រដូវ​កាល ២០២៤-២៥ ចាប់ផ្តើម​នៅ​យប់​នេះ​ហើយ​។ អ្វី​ដែល​ពិសេស​ជាង​រដូវ​កាល​មុន​នោះ​គឺ​រដូវ​កាល​នេះ…

បរទេស ៖ ការ​ប្រកួត​ពានរង្វាន់ UEFA Champions League រដូវ​កាល ២០២៤-២៥ ចាប់ផ្តើម​នៅ​យប់​នេះ​ហើយ​។ អ្វី​ដែល​ពិសេស​ជាង​រដូវ​កាល​មុន​នោះ​គឺ​រដូវ​កាល​នេះ នឹង ធ្វើការ​ប្រកួតប្រជែង​ក្រោម​ទម្រង់​ថ្មី ដែល​បង្កើត​ឡើង​ដោយ​សហព័ន្ធ​បាល់ទាត់​ទ្វីបអឺរ៉ុប ដែល​ហៅ​កាត់​ថា UEFA​។

ជាមួយ​ទម្រង់​ប្រកួត​ថ្មី ដែល​ត្រូវ​បាន​ប្រកាស​ដោយ UEFA កាលពី​ពេល​កន្លង​មក​។ ការ​ប្រកួត​បាន​បន្ថែមចំនួន​ក្រុម​ពី ៣២ ដល់ ៣៦​ក្រុម នៅ​រដូវ​កាល​នេះ ហើយនឹង​លែង​មានការ​ប្រកួត​វគ្គ​ចែក​ពូ​លត​ទៅ​ទៀត​ហើយ​។ ដោយ​ក្រោម​ទម្រង់​ថ្មី ក្រុម​ទាំង ៣៦ នឹង​ប្រកួតប្រជែង​តាម​ទម្រង់​ជាលី​គ​តែ​មួយ​ដណ្តើម​ពិន្ទុ និង​ចំណាត់ថ្នាក់ ដើម្បី​ស្វែងរក​ក្រុម​បន្ត​ឡើង​ទៅ​កាន់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ និង​បន្ត​រហូត​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​តែ​ម្តង ហើយ​ចាប់ពី​វគ្គ​១៦​ក្រុម​ចុង​ក្រោយ នឹង​ធ្វើការ​ប្រកួត​ជា​ធម្មតា​ដូច​រដូវ​កាល​មុន​។

ក្រោម​ទម្រង់​ថ្មី ការ​ប្រកួត​ជាលី​គ​តែ​មួយ ក្រុម​នីមួយ​ៗ នឹង​ត្រូវ​លេង​៨​ប្រកួត​តទល់​នឹង ៨​ក្រុម​ផ្សេង​គ្នា ហើយ​៤​ប្រកួត​ក្នុងផ្ទះ និង​៤​ប្រកួត​ក្រៅ​ផ្ទះ ដោយ​លែង​ប្រកួត​ទល់​នឹង​៣​ក្រុម​ធ្វើ​ឡើង​២​ជើង ដូច​កាលពី​វគ្គ​ចែក​ពូ​ល តទៅ​ទៀត​ហើយ​។ ដើម្បី​កំណត់​គូប្រកួត​៨​ក្រុម​ផ្សេង​គ្នា ក្រុម​ដំបូង​នឹង​ត្រូវ​បាន​ចាត់​ថ្នាក់​ក្នុង Pot ចំនួន​៤​ផ្សេង​គ្នា ហើយ​ក្រុម​ផ្សេង​ៗ​ទៀត នឹង​ត្រូវ​បាន​ចាប់ឆ្នោត​ដើម្បី​បំពេញ Pot ទាំង​៤ ឱ្យ​គ្រប់ ៣៦​ក្រុម​។

សម្រាប់​ក្រុម​រក្សា​តំណែង​កំពូល​ពី​ចំណាត់ថ្នាក់​លេខ​១ ដល់​លេខ​៨ នឹង​ទទួល​បាន​កៅអី​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ដោយ​ស្វ័យប្រវត្តិ​។ ក្រុម​នៅ​ចំណាត់ថ្នាក់​លេខ​៩ ដល់ លេខ​២៤ នឹង​ត្រូវ​លេង Play-Off ដែល​មាន​ពីរ​ជើង ដើម្បី​ឡើង​ទៅ​បំពេញ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​។ ចំណែក​ក្រុម​នៅ​ចំណាត់ថ្នាក់​ពី​លេខ​២៥ ដល់​លេខ​៣៦ ធ្លាក់​ចេញពី​ការ​ប្រកួត និង​គ្មាន​ការ​ធ្លាក់​ទៅ​លេង​នៅ​ពានរង្វាន់ UEFA Europa League ដូច​មុន​ឡើយ​។

ក្រោម​ទម្រង់​ថ្មី​នេះ ក្រុម​ទាំង ៣៦ នឹង​ត្រូវ​លេង​តទល់​គ្នា​ទាំងអស់ ដែល​ធ្វើ​ឱ្យ​ការ​ប្រកួត​ស្មើភាព និង​កាន់តែ​ជក់ចិត្ត​ដិតអារម្មណ៍​បន្ថែម​ទៀត​។ ហើយ​ជាមួយ​គ្នា​ផង​ដែរ ទម្រង់​ថ្មី​នេះ ក៏​ត្រូវ​ប្រើប្រាស់​សម្រាប់​ការ​ប្រកួត​ពានរង្វាន់ UEFA Europa League និង UEFA Conference League រដូវ​កាល ២០២៤-២៥ ផង​ដែរ​។

កាលវិភាគ​ប្រកួត​នៅ​យប់​នេះ រួម​មាន ៖
-Juventus ប៉ះ PSV ម៉ោង​២៣:៤៥​នាទី​យប់ ម៉ោង​នៅ​កម្ពុជា
-Young Boys ប៉ះ Aston Villa ម៉ោង​២៣:៤៥​នាទី​យប់
-Bayern Munich ប៉ះ Dinamo Zagreb ម៉ោង​០២:០០​នាទី​ទៀប​ភ្លឺ​ចូល​ថ្ងៃ​ថ្មី
-AC Milan ប៉ះ Liverpool ម៉ោង​០២:០០​នាទី​ទៀប​ភ្លឺ​ចូល​ថ្ងៃ​ថ្មី

-Sporting CP ប៉ះ Lille ម៉ោង​០២:០០​នាទី​ទៀប​ភ្លឺ​ចូល​ថ្ងៃ​ថ្មី

-Real Madrid ប៉ះ Stuttgart ម៉ោង​០២:០០​នាទី​ទៀប​ភ្លឺ​ចូល​ថ្ងៃ​ថ្មី
លទ្ធផល​ការ​ចាប់ឆ្នោត កាលពី​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០២៤ កន្លង​ទៅ ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ