ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេបញ្ជាការ​រង​កងពលតូច​ដឹក​ជញ្ជូន​លេខ​៩៩ ត្រៀមកម្លាំង​ជា​ស្រេច សម្រាប់​ជួយ​អន្តរាគមន៍ ពេល​ពលរដ្ឋ​ជួប​គ្រោះ​ធម្មជាតិ

3 ខែ មុន

រាជធានី​ភ្នំពេញ ៖ ខណៈ​គ្រោះ​ទឹកជំនន់ កំពុង​គំរាមកំហែង​នៅ​ប្រទេស​ជិតខាង​កម្ពុជា​នោះ កងពលតូច​ដឹក​ជញ្ជូន​លេខ​៩៩ បាន​ប្រកាស​ត្រៀមកម្លាំង និង​សម្ភារ​រួច​ជា​ស្រេច សម្រាប់​ចុះ​ជួយ​អន្តរាគមន៍ ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ជួប​បញ្ហា​គ្រោះ​មហន្តរាយ​នានា…

រាជធានី​ភ្នំពេញ ៖ ខណៈ​គ្រោះ​ទឹកជំនន់ កំពុង​គំរាមកំហែង​នៅ​ប្រទេស​ជិតខាង​កម្ពុជា​នោះ កងពលតូច​ដឹក​ជញ្ជូន​លេខ​៩៩ បាន​ប្រកាស​ត្រៀមកម្លាំង និង​សម្ភារ​រួច​ជា​ស្រេច សម្រាប់​ចុះ​ជួយ​អន្តរាគមន៍ ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ជួប​បញ្ហា​គ្រោះ​មហន្តរាយ​នានា ដែល​កើតឡើង​ជាយថាហេតុ​ណាមួយ ស្រប​ពេល​ក្រសួង​ធនធានទឹក និង​ឧតុនិយម ប្រកាស​ថា នា​ពេល​ខាង​មុខ​នេះ ទឹកទន្លេ​មេគង្គ​ផ្នែក ខាងលើ​អាច នឹង​ហក់​ឡើងជា​បន្តបន្ទាប់​នោះ ។

ថ្លែងប្រាប់​នៅ​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៤​នេះ លោក ឧត្តម សេនីយ៍​ត្រី ហ៊ុ​ល វ​ណ្ឌី មេបញ្ជាការ​រង និង​ជា​នាយសេនាធិការ​កងពលតូច​ដឹក​ជញ្ជូន​លេខ​៩៩ បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ កងកម្លាំង​របស់​កងពលតូច​លេខ​៩៩ បាន​កំពុង​ត្រៀមខ្លួន ២៤​ម៉ោង លើ​២៤​ម៉ោង ដើម្បី​រង់ចាំ​បទបញ្ជា ដោយ​គោរព​តាម​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់ របស់​នាយ​ឧត្តមសេនីយ៍ ម៉ឹង សំ​ផ​ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​សម្របសម្រួល ការ​ត្រៀម​រៀបចំ ឆ្លើយ​តប​សង្គ្រោះ​បន្ទាន់ និង​ស្តារ​ឡើង​វិញ​របស់​ក្រសួងការពារជាតិ និង​បទបញ្ជា​ផ្ទាល់​របស់​ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយក​អគ្គនាយកដ្ឋាន ភស្តុ​ភារ និង​ហិរញ្ញវត្ថុ ក្រសួងការពារជាតិ ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ ដើម្បី​ចុះ​ជួយ​អន្តរាគមន៍​តាម​គោលដៅ ដែល​បងប្អូន​ប្រជាពលរដ្ឋ​ជួប​បញ្ហា និង​តាម​តម្រូវការ​ផ្សេង​ៗ ជាដើម ។

លោក​ឧត្តមសេនីយ៍ត្រី ហ៊ុ​ល វ​ណ្ឌី បាន​ឲ្យ​ដឹង​ទៀត​ថា កងពល​ពល​តូច​ដឹក​ជញ្ជូន​លេខ​៩៩ បាន​មធ្យោបាយ​ដឹក​ជញ្ជូន​ជា​ច្រើន ក្នុង​នោះ​រថយន្ត​ដុ​ង​ហ្វេ​ង ចំនួន​៦០​គ្រឿង រថយន្ត​ជួសជុល​ចល័ត​២​គ្រឿង រថយន្ត​ស្ទួ​ច​១​គ្រឿង អូ​ប័​រ​១១​គ្រឿង ម៉ាស៊ីនបូមទឹក​ខ្នាត​តូច​២៥​គ្រឿង​ម៉ាស៊ីនភ្លើង ២​គ្រឿង និង​កម្លាំង​បើកបរ និង​សង្គ្រោះ​ចំនួន ២១៥​នាក់ ជាដើម ។

លោក​ឧត្តមសេនីយ៍ត្រី ហ៊ុ​ល វ​ណ្ឌី ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា ស្រប​តាម​កំណែទម្រង់​របស់​រាជរដ្ឋាភិបាល ក៏​ដូច​ជា​ក្រសួងការពារជាតិ កម្លាំង នៃ​កងពលតូច ដឹក​ជញ្ជូន​លេខ​៩៩ ក៏​បាន​ធ្វើការ​ហ្វឹកហាត់ និង​ធ្វើ​សមយុទ្ធ​ជា​ប្រចាំ​ជាមួយ​ភាគី​ដទៃ​ទៀត លើ​ជំនាញ​សង្គ្រោះ​បន្ទាន់ ដើម្បី​ជួយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់​ពេលវេលា​ពេល ដែល​ជួប​គ្រោះ​ធម្មជាតិ​ដូច​ជា​ករណី​ខ្យល់​កន្ត្រាក់ គ្រោះ​រាំង​ស្ងួត និង​ទឹកជំនន់​ជាដើម ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ