ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Oscar ប្រកាស​ចាកចេញ​ពី​លី​គ​កំពូល​ចិន ក្រោយ​កើប​ចំណូល​បាន​ជិត​២០០​លាន​អឺ​រ៉ូ

3 អាទិត្យ មុន

ប្រទេស​ចិន ៖ កីឡាករ​បាល់ទាត់​អន្តរជាតិ​ប្រេ​ស៊ី​ល Oscar បាន​ប្រកាស​នឹង​ចាក​ចេញពី​ប្រទេស​ចិន បន្ទាប់​ពី​ចំណាយ​រយៈពេល​៧​ឆ្នាំ នៅ​លី​គ​កំពូល​ចិន​ជាមួយ​ក្លិប Shanghai Port FC…

ប្រទេស​ចិន ៖ កីឡាករ​បាល់ទាត់​អន្តរជាតិ​ប្រេ​ស៊ី​ល Oscar បាន​ប្រកាស​នឹង​ចាក​ចេញពី​ប្រទេស​ចិន បន្ទាប់​ពី​ចំណាយ​រយៈពេល​៧​ឆ្នាំ នៅ​លី​គ​កំពូល​ចិន​ជាមួយ​ក្លិប Shanghai Port FC ដោយ​កើប​ចំណូល​បាន​ជាង​១៧៥​លាន​អឺ​រ៉ូ​។

ខ្សែបម្រើ​ឆ្នើម​អតីត​សមាជិក​ក្រុម​សាំ​បា​ប្រេ​ស៊ី​លវ័យ​៣៣​ឆ្នាំ​រូប​នេះ ត្រូវ​បាន​ពិភព​បាល់ទាត់​ស្គាល់​យ៉ាង​ច្បាស់ សម្រាប់​អាជីព​ដ៏​អស្ចារ្យ​នៅ​ក្នុង​ក្រប​ខណ្ឌ​លី​គ​កំពូល​អង់គ្លេស Premier League ជាមួយនឹង​ក្រុម Chelsea អំឡុង​ឆ្នាំ ២០១២ ដល់ ២០១៧ ដោយ​បាន​ឈ្នះ​ជើងឯក​លី​គ​២​ដង និង​ពានរង្វាន់ Europa League ១​ដង​ជាមួយ​ក្រុម​រហស្សនាម​តោ​ខៀវ​មួយ​នេះ មុន​ផ្លាស់​ទៅ​ចូលរួម​ជាមួយ​ក្លិប​ចិន Shanghai Port ។

ក្លាយជា​កីឡាករ​អាជីព​នៅ​ឆ្នាំ ២០០៨ ជាមួយនឹង​ក្លិប Sao Paulo នៅ​ប្រទេស​កំណើត Oscar បង្ហាញខ្លួន​សរុប ២៣៤​ប្រកួត ស៊ុត​បញ្ចូល​ទី​បាន ៧២​គ្រាប់​សម្រាប់​ក្រុម Sao Paulo និង Internacional នៅ​ប្រេ​ស៊ី​ល ​Chelsea នៅ​អង់គ្លេស និង Shanghai Port នៅ​ចិន​។ Oscar សម្រេចការ​ផ្ទេរ​ពី Chelsea ទៅ​ចូលរួម​ជាមួយ Shanghai Port នៅ​ក្នុង​តម្លៃ​កំណត់​ត្រា​របស់​ចិន ៦០​លាន​អឺ​រ៉ូ ហើយ​ត្រូវ​បាន​រាយការណ៍​ថា​ចុះហត្ថលេខា​លើ​កិច្ចសន្យា​រយៈពេល​៤​ឆ្នាំ ដោយ​ទទួល​ប្រាក់​ឈ្នួល ២៦.៥​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​ក្នុង​មួយ​រដូវ​កាល​។ ហើយ​ប្រភព​ពី​ធំ​ៗ​បាន​រាយការណ៍​សរុប​មក​ទល់​ពេល​នេះ Oscar រក​ចំណូល​បាន ១៧៥​លាន​អឺ​រ៉ូ​ពី​ក្លិប Shanghai Port ។

ទោះ​យ៉ាងណា​ក៏​ដោយ Oscar មិនមែន​ជា​កីឡាករ​លំដាប់​ពិភពលោក​ម្នាក់​ទេ ដែល​បាន​ផ្លាស់​ទៅ​ប្រកប​អាជីព​នៅ​លី​គ​កំពូល​ចិន​។ ជាក់ស្តែង កីឡាករ Hulk, Tevez, Witsel, Pato, Ighalo ក៏​បាន​ទៅ​ប្រកប​អាជីព​នៅ​ទីនោះ​ផង​ដែរ​។

ប្រភព​ពី​សារព័ត៌មាន​អន្តរជាតិ​ធំ​ៗ​មួយ​ចំនួន កាលពី​ថ្ងៃ​ទី​១៥ ខែកញ្ញា កន្លង​ទៅ បាន​រាយការណ៍​ថា ពេល​នេះ​ពេលវេលា​ដ៏​រីករាយ​របស់​អតីត​កីឡាករ​ឆ្នើម​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​អំឡុង​ឆ្នាំ ២០១១ រហូត​ដល់ ២០១៥ រូប​នេះ បាន​ឈាន​ដល់ទី​បញ្ចប់​ហើយ ដោយ​បញ្ជាក់​អំពី​ការ​ស្វែងរក​ការ​ប្រជែង​ថ្មី​ៗ​សម្រាប់​អាជីព​របស់​ខ្លួន ប៉ុន្តែ​កីឡាករ​រូប​នេះ​នៅ​តែ​បន្សល់​ទុក​នូវ​អនុស្សាវរីយ៍​ល្អ​ៗ នៅ​លើ​ទឹកដី​ចិន​។ «​គុណភាព​ជីវិត​នៅ​ក្នុង​ប្រទេស​ចិន គឺ​មាន​តែ​មួយ​គត់​នៅ​ក្នុង​ពិភពលោក​។ ខ្ញុំ​មិន​ដែល​ឃើញ​អ្វី​នៅ​ទី​នេះ​ដូច​នៅ​អឺរ៉ុប​ទេ មាន​តែ​អ្នក​ដែល​រស់នៅ​ទី​នេះ​ទេ ទើប​យល់​ពី​អារម្មណ៍​មួយ​នេះ​» នេះ​បើ​តាម​ការ​លើក​ឡើង​របស់​កីឡាករ​រូប​នេះ​។

អ្នកគាំទ្រ​កំពុង​រង់ចាំ​មើល​ថា តើ​ការ​បន្តជីវិត​បាល់ទាត់​របស់​កីឡាករ Oscar នៅ​ទីណា​បន្ទាប់0x017d7 ស្រប​ពេល​ដែល​ប្រភព​មួយ​ចំនួន​បាន​ធ្វើការ​អះអាង​ថា ក្លិប​មួយ​ចំនួន​នៅ​លី​គ​កំពូល​អា​រ៉ា​ប៊ី​សា​អូឌីត​កំពុង​ចាប់អារម្មណ៍​លើ​កីឡាករ​រូប​នេះ ដ្បិត​អ្នកគាំទ្រ​ចង់​ឃើញ​រូបគេ​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​កំណើត​វិញ​៕ (​ដកស្រង់ ៖ Onefootball, Brasil247 និង FTBL)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ