បន្ទាយមានជ័យ ៖ បំណែកយន្តហោះប្រភេទដឹកអ្នកដំណើរធុនធំត្រូវបានដឹកតាមរថយន្តជិត១០គ្រឿង តាមច្រកទ្វារអន្តរជាតិស្ទឹងបត់ចូលមកក្រុងប៉ោយប៉ែត កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ ខេត្តបន្ទាយមានជ័យ ។
ប្រជាពលរដ្ឋប្រាប់ថា ៖ នៅពេលឃើញរថយន្តជិត១០គ្រឿង ត្រូវបានដឹកបំណែកយន្តហោះប្រភេទដឹកអ្នកដំណើរចូលមកក្រុងប៉ោយប៉ែត ពិតជាចម្លែក មិនដឹកគេយកមកធ្វើអី ឬក៏អ្នកដែលមានលុយគេទិញមកធ្វើជាកន្លែងហាង និងកន្លែងផ្សេងៗសម្រាប់ទាក់ទាញភ្ញៀវដែលប្រភេទយន្តហោះប៊ូអ៊ីញ ។
ប្រជាពលរដ្ឋបានបញ្ជាក់ថា ៖ ក្រោយរថយន្តដឹកបំណែកយន្តហោះចូលមកទឹកដីក្រុងប៉ោយប៉ែត ពិតជាមានការភ្ញាក់ផ្អើល និងចម្លែកព្រោះថា មិនដែលធ្លាប់ឃើញមាន ដែលនេះជាលើកទីមួយហើយដែលទិញបំណែកយន្តហោះចាស់ ឬអេតចាតសម្រាប់មកតាំងធ្វើហាងនៅក្រុងប៉ោយប៉ែត ។
លោក វួច អូន ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានប្រាប់ថា ៖ ពិតជាការមានការដឹកចូលបំណែកយន្តហោះចូលតាមច្រកទ្វារអន្តរជាតិស្ទឹងបត់ ក្រុងប៉ោយប៉ែត ពិតមែន ដែលមានរថយន្តធុនធំជាច្រើនគ្រឿង បានដឹកចូលមកក្រុងប៉ោយប៉ែត ដែលមានច្បាប់នាំចូល សម្រាប់ដឹកបំណែកយន្តហោះចាស់ប្រភេទ អ្នកដំណើរធុនធំសម្រាប់មកធ្វើជាហាង ឬតាំងសម្រាប់ទាក់ទាញភ្ញៀវមកលេងកម្សាន្តក្នុងហាង ដែលជាហាងចម្លែក នៅក្រុងប៉ោយប៉ែតយកយន្តហោះចាស់អេតចាយធ្វើជាហាង ៕
ចែករំលែកព័តមាននេះ