ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ំស្រី​មើលថែ​ក្មួយ​​មានជំងឺ ស្លា.ប់ទាំង២នាក់ក្នុងផ្ទះ រហូតធុំក្លិនស្អុ.យ ទើបអ្នកជិត​ខាងដឹង

3 ថ្ងៃ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ មានការ​ភ្ញាក់ផ្អើល​មួយ បាន​កើតឡើង​ដោយសារ​តែ​អ្នក​ជិតខាង​ក្រោយ​ធុំក្លិន​ស្អុយ ក៍បាន​អើត​តាម​បង្អួច ​ស្រាប់តែ​ឃើញ​សព​មនុស្ស​ម្នាក់​ស្លាប់​ក្នុងផ្ទះ ក្រោយមក​បានឃើញ​សព​មនុស្ស​ម្នាក់​ទៀត​ដេក​ស្លាប់​នៅ​ក្នុងផ្ទះ​ជាមួយ​គ្នា ។ ​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង៦ព្រឹក​ថ្ងៃ​ទី ១៥…

ខេត្តកំពង់ឆ្នាំង ៖ មានការ​ភ្ញាក់ផ្អើល​មួយ បាន​កើតឡើង​ដោយសារ​តែ​អ្នក​ជិតខាង​ក្រោយ​ធុំក្លិន​ស្អុយ ក៍បាន​អើត​តាម​បង្អួច ​ស្រាប់តែ​ឃើញ​សព​មនុស្ស​ម្នាក់​ស្លាប់​ក្នុងផ្ទះ ក្រោយមក​បានឃើញ​សព​មនុស្ស​ម្នាក់​ទៀត​ដេក​ស្លាប់​នៅ​ក្នុងផ្ទះ​ជាមួយ​គ្នា ។

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង៦ព្រឹក​ថ្ងៃ​ទី ១៥ ខែកញ្ញា ឆ្នាំ ២០២៤ នៅ​ភូមិ ម៉ុង​បារាំង​សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង​។

ក្រោយ​ពេល​កើតហេតុ លោក ប៉ុ​ល វុ​ទ្ធី ស្នងការ​រង​នគរបាល​ខេត្តកំពង់ឆ្នាំង ដោយ​មានការ​សម្របសម្រួល​ផ្ទាល់​ពី លោកស្រី ធី ភី​ថង ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ផង​នោះ បាន​ដឹកនាំ​មន្ត្រី​នគរបាល បច្ចេកទេស ចុះ​ទៅ​ពិនិត្យ​ធ្វើ​កុសល​បច្ច័យ លើ​សព​ដែល​បាន​ស្លាប់​ទាំង​ពីរ​នាក់​។

លោក ប៉ុ​ល វុ​ទ្ធី ស្នងការ​រង​នគរបាល​ខេត្ត កំពង់ឆ្នាំង បាន​បញ្ជាក់​ថា សព​ទី​១ ជា​ស្ត្រី​ចំណាស់ មានឈ្មោះ ម៉ូ​វ យឺន ហៅ​យាយ​ព្រី​ម ហៅ​យាយ​ងោ​ល អាយុ​៧៧​ឆ្នាំ សព​ទី​២ មានឈ្មោះ ម៉ូ​វ សូលី​ន​បញ្ញា​រិ​ទ្ឋ អាយុ​៤២​ឆ្នាំ ត្រូវជា​ក្មួយបង្កើត​របស់​សព​លោកយាយ ម៉ូ​វ យឺន ។

ឆ្លង​តាម​ការ​ស្រាវជ្រាវ និង​ពិនិត្យ​ធ្វើ​កោសល្យវិច័យ និង​ផ្អែក​តាម​សាក្សី អ្នក​ជិតខាង​បាន​បញ្ជា​ក់ថាៈ ឈ្មោះ ម៉ៅ សុ​លី​ន​បញ្ញា​រិ​ទ្ធ ហៅ​កុយ ជា​មនុស្ស​សរសៃប្រសាទ មាន​ចរិត​កាច តែងតែ​គុប​ដុំ​ថ្ម​ទៅ​លើ​រថយន្ត​និង​អ្នក​ដែល​ដើរ​កាត់មុខ ពេល​ខ្លះ​រត់​ចូល​ឡានក៏មាន ។

ដោយសារ​តែ​ស្ថានភាព​លំបាក​បែប​នេះ ត្រូវ​បាន​ក្រុម​គ្រួសារ​បង្ខាំង​ឲ្យ​នៅ​ក្នុង​បន្ទប់ ចាក់សោរ​ពី​ក្រៅ ដោយ​មាន លោកយាយ ម៉ូ​វ យឺន ដែល​ត្រូវជា​អុំ​ស្រី ជា​អ្នក​មើលថែរ ឲ្យ​បាយ​ទឹក​ម្ហូបអាហារ​ពិសារ រាល់ថ្ងៃ ដែល​មាន​រយៈពេល​ជា​ច្រើន​ឆ្នាំ​ណាស់​មក​ហើយ​។

បើ​តាម​សំដី​អ្នក​ជិតខាង​បញ្ជាក់​ថា កាលពី​ជាង​កន្លះ​ខែ​មុន បានឃើញ​លោកយាយ ម៉ូ​វ យឺន​ដែល​ជា​អ្នក​មើលថែ​រក្សា​ក្មួយ ឈ្មោះ ម៉ូ​វ សូលី​ន​បញ្ញា​រិ​ទ្ធ ហៅ​កុយ បាន​ដើរ​ចេញ​មក​លេង​ខាងក្រៅ ជាមួយ​អ្នក​ជិតខាង​ដែរ ហើយ​ក្រោយមក​ក៏​បាត់​មិនឃើញ​ចេញពីផ្ទះ​មក​ក្រៅ​ទៀត​ឡើយ​។ ក្រោយមក​ប្រហែលជា​ជាង​មួ​យស​ប្តា​ហ៍​មុន អ្នក​ជិតខាង ក៍លែង​បានឮ​សំឡេង​ស្រែកច្រៀង និង​ឡូឡា​របស់ ឈ្មោះ ម៉ូ​វ សូលី​ន​បញ្ញា​រិ​ទ្ធ ហៅ​កុយ​នោះ​ទៀត​ដែរ ។

ស្នងការ​រង​ទទួល​ផែន​ព្រហ្ម​ទ័​ណ្ឌ បាន​បន្ត​ថា​៖ ផ្អែក​តាម​ការ​ស្រាវជ្រាវ ធ្វើ​កោសល​វិ​ច្ច័​យ និង​សាក្សី​បាន​សន្និដ្ឋាន លោកយាយ ម៉ូ​វ យឺន ដែល​ជា​អ្នក​មើលថែ​ឈ្មោះ​ម៉ូ​វ សូលី​ន​បញ្ញា​រិ​ទ្ធ ហៅ​កុយ អាច​នឹង​ស្លាប់​ជាង​១៥​ថ្ងៃមុន ដោយសារ​ជម្ងឺ ឬ ខ្យល់គ ។​លុះ​ក្រោយមក ដោយសារ​គ្មាន​អ្នក​មើលថែរ ឱ្យ​បាយ​ទឹក ឈ្មោះ ម៉ូ​វ សូលី​ន​បញ្ញា​រិ​ទ្ធ ហៅ​កុយ ដែល​ជាប់​ក្នុង​បន្ទប់​នោះ ក៍បាន​ស្លាប់​តាម​ក្រោយ​ប្រហែល​៧​ថ្ងៃមុន​មានការ​ភ្ញាក់ផ្អើល​នេះ​។

នៅ​ព្រឹក​ថ្ងៃ​ដដែល​នោះ​ដែរ គេ​ឃើញ​ស្ត្រី​ឈ្មោះ ម៉ូ​វ សូលី​ម អាយុ ៧៣ ឆ្នាំ​ដែល​ត្រូវជា​ប្អូនស្រី​របស់​ឈ្មោះ​ម៉ូ​វ យឺន ហៅ​យាយ​ងោ​ល និង​ត្រូវជា​ម្តាយ​ឈ្មោះ ម៉ូ​វ សូលី​ន​បញ្ញា​រិ​ទ្ធ បាន​មក​ដល់ (​មក​ពី​រាជធានី​ភ្នំពេញ​) ដោយ​បាន​បញ្ជាក់​ប្រាប់​សមត្ថកិច្ច ទាំង​ក្តី​សោកសង្រេង ថា គាត់​ទើប បាន​ចេញ​ទៅ​រាជធានី​ភ្នំពេញ​ប្រហែល​ជាមួយ​ខែ​មុន មិន​គួ​រ​មានរឿង​អកុសលបែបនេះ​​សោះ ។

ក្រោយ​ពី​ពិនិត្យ​ធ្វើ​កោ​លស​ល្យ​វិច័យ​ហើយ សមត្ថកិច្ច​បាន​ប្រគល់​សព​ទៅ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ