ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​សំណាង អាច​គេច​ផុត​ពី​ព្យុះ​យ៉ា​ជី ដ៏​អាក្រក់​បំផុត​មួយ ប៉ុន្តែ​ព្យុះ​មួយទៀត​បាន​មក​ដល់ ដូច្នេះ​សូម​បន្ត​លើកកម្ពស់​ការ​ប្រុង​ប្រយ័ត្ន​ពីព្រោះ​ព្យុះ​មក​ដល់​ថ្មី​ក៏​បណ្តាល​ឲ្យ​មាន​ឥទ្ធិពល​គួរសម​ដែរ​ដល់​កម្ពុជា ។ ព្យុះ​យ៉ា​ជី គឺជា​ព្យុះ​ទី​១២ ហើយ​ព្យុះ​ដែល​មក​ដល់​ថ្មី​ឈ្មោះ​ថា ប៊ី​ប៊ិ​ន​ការ…

កម្ពុជា​សំណាង អាច​គេច​ផុត​ពី​ព្យុះ​យ៉ា​ជី ដ៏​អាក្រក់​បំផុត​មួយ ប៉ុន្តែ​ព្យុះ​មួយទៀត​បាន​មក​ដល់ ដូច្នេះ​សូម​បន្ត​លើកកម្ពស់​ការ​ប្រុង​ប្រយ័ត្ន​ពីព្រោះ​ព្យុះ​មក​ដល់​ថ្មី​ក៏​បណ្តាល​ឲ្យ​មាន​ឥទ្ធិពល​គួរសម​ដែរ​ដល់​កម្ពុជា ។

ព្យុះ​យ៉ា​ជី គឺជា​ព្យុះ​ទី​១២ ហើយ​ព្យុះ​ដែល​មក​ដល់​ថ្មី​ឈ្មោះ​ថា ប៊ី​ប៊ិ​ន​ការ (Bebinca) នេះ គឺជា​ព្យុះ​ទី​១៣ ប៉ុន្តែ​ផុត​ពី​ព្យុះ​នេះ​តទៅ​នៅ​មាន​ព្យុះ​ជា​ច្រើន​ទៀត ដោយ​មួយ​ឆ្នាំ​ៗ​កម្ពុជា គឺ​អាច​ទទួល​ឥទ្ធិពល​ដោយ​ព្យុះ​នេះ​ពី​២៥ ទៅ​២៧​ព្យុះ ហើយ​រៀង​រាល់​ព្យុះ​ទាំងនេះ គឺ​អាច​មាន​បាតុភូត​ខ្យល់​កន្ត្រាក់ វិ​សម្ពាធ​បង្ក​ជា​ភ្លៀង​ដែល​អាច​កើតជា​ទឹកជំនន់​ជាដើម ដូច្នេះ​សូម​លើក​បន្ត​លើកកម្ពស់​ការ​ប្រុង​ប្រយ័ត្ន ។

តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២៤​នេះ បាន​ឲ្យ​ដឹង​ថា ព្យុះ​ទី​១៣ ឈ្មោះ ប៊ី​ប៊ី​ន​កា និង​សម្ពាធ​ទាប​ដែល​គ្របដណ្តប់​លើ​ឈូង​សមុទ្រ​បេង​ហ្គា​ល់ (Bay of Bengal) មាន​ឥទ្ធិពល​លើ​ខ្យល់មូសុង​និរតី ដែល​បក់​លើ​សមុទ្រ​អាន​ដាម​ម៉ែ​ន ឈូង​សមុទ្រ​ថៃ ខណៈ​សម្ពាធ​ទាប​គ្របដណ្តប់​លើ​ភាគ​កណ្តាល នៃ​អាង​ទន្លេមេគង្គ សមុទ្រ​ចិន​ខាងត្បូង និង​លើ​ព្រះរាជាណាចក្រ​កម្ពុជា ។

តាម​ការ​ព្យាករណ៍ នៅ​ក្នុង​ស្ថានភាព​បែប​នេះ ចាប់ពី​ថ្ងៃ​ទី​១២ ខែកញ្ញា ដល់​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២៤ តំបន់​វាលទំនាប​នៅ​កម្ពុជា​នឹង​មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា​២៣°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣៤°C ។ ខ្យល់​បក់​មក​ពី​ទិសនិរតី និង​បស្ចិម​មាន​ល្បឿន​មធ្យម​៤,៥​ម៉ែត្រ​/​វិនាទី ។ និង​បស្ចិម​មាន​ល្បឿន​មធ្យម​៤,៥​ម៉ែត្រ​/​វិ​ន ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយ​រៀង កណ្តាល តាកែវ និង​ភ្នំពេញ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃដី ៦៥%​។

តំបន់​ខ្ពង់រាប មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា​២៣°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣៣°C​។ ខ្យល់​បក់ មក​ពី​ទិសនិរតី និង​ប​ស្ចឹ​ម មាន​ល្បឿន​មធ្យម ៥, ម៉ែត្រ​/​វិនាទី​។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះ​វិហារ ស្ទឹង​ត្រែង បឹង​ត្រែង ក្រចេះ ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់​ជួរ​ភ្នំក្រវាញ និង​ជួរ​ភ្នំ​ដងរែក​អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃដី​៦០%​។

តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា​២៣°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣៣°C ។ ខ្យល់​បក់​មក​ពី​ទិសនិរតី​មាន​ល្បឿន​មធ្យម ៦​ម៉ែត្រ​វិនាទី ។ ខេត្តកោះកុង ព្រះ​សីហ​នុ កំពត កែប និង​ជួរ ភ្នំ​បូកគោ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ គ្របដណ្តប់​លើ​ផ្ទៃដី​៥០% ហើយ​រលក​សមុទ្រ​មាន​កម្ពស់​មធ្យម​អប្បបរមា​០,៥០​ម៉ែត្រ និង​កម្ពស់​មធ្យម​អតិបរមា ២,៥០​ម៉ែត្រ​។

សូម​ត្រៀម​ខណៈ​ដែល​វៀតណាម ថៃ និង ឡាវ ដែល​ត្រូវ​កំពង់​រង​នូវ​ព្រនុង​នៃ​ព្យុះ​មុន​យ៉ាងដំណំ​ហើយ​នោះ​អាច​នឹង​បន្ត​រង​គ្រោះ​បន្ថែម​ទៀត​ដោយ​ព្យុះ​ទី​១៣​ថ្មី​នេះ ។ ព្យុះ​យ៉ា​ជី​ដែល​បាន​បោកបក់​ខ្លាំង នៅ​ខេត្ត​ហៃ​ណា ន​ប្រទេស​ចិន ហើយ​ធ្លាក់​ទៅ​ភាគ​ខាងជើង​វៀតណាម រួច​ក្លាយជា​វិ​សម្ពាធ​ទម្លាក់​ភ្លៀង​លេច​ភាគ​ខាងជើង​ថៃ និង​ផ្នៃ​ក​ខ្លះ​នៃ​ប្រទេស​ឡាវ ហើយ​កំពុង​គំរាមកំហែង ដល់​ឡាវ​នោះ​មិន​ទាន់​ផុត​ផង ស្រាប់តែ​មាន​ព្យុះ​ថ្មី​មក​ដល់​ថែម​ទៀត ។

ព្យុះ​យ៉ា​ជី​នេះ​មិន​បាន​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កម្ពុជា​នោះ​ទេ ប៉ុន្តែ​វា​ពិតជា​ធ្ងន់ធ្ងរ​នៅ​វៀតណាម ថៃ និង​ឡាវ ។ ព្យុះ​យ៉ា​ជី​អាច​ជា​ព្យុះ​ទី​ហ្វុ​ង​ដ៏​អាក្រក់​បំផុត​ប្រចាំ​ទស្សវត្សរ៍ ដោយ​វា​បាន​ពន្លិច​ផ្នែក​ខ្លះ​នៃ​រដ្ឋធានី​ហាណូយ នៃ​ប្រទេស​វៀតណាម ខណៈ​ដែល​ទីក្រុង​វៀង​ច័ន្ទ​ត្រូវ​គេ​ព្យាករណ៍​ថា នឹង​អាច​លេច​នៅ​រយៈពេល​ពីរ​ទៅ​៣​ថ្ងៃ​ខាង​មុខ ប៉ុន្តែ​សម្រាប់​កម្ពុជា​មិន​ទាន់​មាន​សញ្ញា​គួរ​ឲ្យ​ព្រួយបារម្ភ​នៅឡើយ​។

តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន​នានា​របស់​វៀតណាម​បាន​ឲ្យ​ដឹង​ថា មក​ដល់​ថ្ងៃ​ទី​១២ ខែកញ្ញា​នេះ​ផ្នែក​ខ្លះ​នៃ​ទីក្រុង​ហាណូយ​នៅ​តែ​ជន់​លិច ខណៈ​ចំនួន​អ្នក​ស្លា​.​ប់​ដោយសារ​ខ្យល់ព្យុះ​ទី​ហ្វុ​ង​នៅ​វៀតណាម បាន​កើនឡើង​ដល់​១៩៩ នាក់ បាត់​ខ្លួន​១២៨ នាក់ និង​រង​របួស ប្រមាណ​ចា ៨០០ នាក់ ខណៈ​ដែល​ផល​ប៉ះពាល​សេដ្ឋកិច្ច​គឺ​នៅ​មិន​ទាន់​បូក​សរុប ប៉ុន្តែ​វា​នឹង​មាន​តម្លៃ​មិន​តិច​ពាន់​លាន​ដុល្លារ​ឡើយ ។

ដោយឡែក​ទីក្រុង​វៀង​ច័ន្ទ​រដ្ឋធានី​នៃ​ប្រទេស​ឡាវ​វិញ​ត្រូវ​បាន​គេ​ព្យាករណ៍​ថា អាច​នឹង​ត្រូវ​ទឹកជំនន់​ទន្លេមេគង្គ​បន្លិច​នៅ​ក្នុង​រង្វង់​២​ទៅ​៣​ថ្ងៃ​ខាង​មុខ​នេះ ក្រោយ​ពេល​ដែល​ទឹកជំនន់​បាន​ពន្លិច​ខេត្ត​ឈៀង​រ៉ៃ​នៃ​ប្រទេស​ថៃ និង បណ្តា​ខេត្ត​តាម​ដង​ទន្លេមេគង្គ​ក្រោម​ធ្ងន់ធ្ងរ ហើយ​សារព័ត៌មាន​បាងកក​ប៉ុស្តិ៍​បាន​រាយការណ៍​ថា វា​បាន​គំរាមកំហែង​ដល់​ខេត្ត​រហូត​ដល់​៤៨ រួម​ទាំង​បាងកក ។ កាសែត​ដដែល​បាន​រាយការណ៍​ថា គ្រោះ​ធម្មជាតិ​នេះ​បាន​ស​ម្លា​.​ប់​ជីវិត​មនុស្ស​៦​នាក់ និង​របួស​មួយ​ចំនួន ក្រោយ​ពេល​ដែល​វា​បាន​ពន្លិច​ខេត្ត​ឈៀង​រ៉ៃ ដ៏​ល្វឹងល្វើយ ។

គណកម្មាធិការ​ទន្លេមេគង្គ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​វៀង​ច័ន្ទ​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី ១២ ខែ កញ្ញា ដដែល​ថា កម្រិត​កម្ពស់​ទឹកទន្លេ​មេគង្គ​នៅ​តាម​តំបន់​ជា​ច្រើន ដូច​ជា ទីក្រុង​ទេសចរណ៍​លួង​ប្រា​បា​ង្គ ជាដើម​គឺ​ទឹកបាន​ឡើង​លើស​កម្រិត​ប្រកាស​អាសន្ន​ទឹកជំនន់​ហើយ ។

ប្រភព​ដដែល​បាន​អះអាង​ថា ដោយឡែក​ទីក្រុង​វៀង​ច័ន្ទ​វិញ កម្រិត​ទឹក​ប្រកាស​អាសន្ន​គឺ​នៅ​ក្នុង​កម្រិត ១២,៥០ ម៉ែត្រ ហើយ​អាច​ហួស​កម្រិត​ប្រកាស​អាស​ន្ត​នៅ​ថ្ងៃ​ទី ១៤​ដល់​កម្រិត​១២,៧៥ ម៉ែត្រ ហើយ​អាច​ឡើងជា​បន្តបន្ទាប់​រហូត​ដល់​១៣,៥៩ ម៉ែត្រ​នៅ​ថ្ងៃ​ទី ១៦ ខែកញ្ញា​ខាង​មុខ​។ សម្រាប់​ប្រទេស​កម្ពុជា​ប្រភព​ដដែល​បាន​លើក​ឡើង​ថា ស្ថានភាព​ទឹក​កម្រើក​ឡើង ប៉ុន្តែ​មិន​ដល់​កម្រិត​ត្រូវ​ប្រកាស​អាសន្ន​ឡើយ ។

ផ្អែក​តាម​ប្រភព​នេះ ទឹកជំនន់​ទន្លេមេគង្គ​នៅ​កម្ពុជា នៅ​មិន​ទាន់​ឈាន​ដល់​ក្តី​កង្វល់​នៅឡើយ​ទេ ទោះបីជា​ស្ថានភាព​អាកាសធាតុ​នៅ​កម្ពុជា​អាប់អួរ​បន្តិច​ក៏​ដោយ ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ​បញ្ហា​កង្វល់​អំពី ទឹកជំនន់​ដោយ​ទឹកភ្លៀង បាតុភូត​ខ្យល់​កន្ត្រាក់ និង រន្ទះ ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ជាប់​ជា​និច្ច ហើយ​បន្ថែម​ពីលើ​នោះ​ការ​ធ្វើ​ដំណើរ​តាម​សមុទ្រ​ក៏​ត្រូវ​តែ​លើកកម្ពស់ សុវត្ថិភាព បន្ថែម​ការ​បង្ការ​ផ្សេង​ៗ ។ ការ​បង្ការ និង​យន្តការ​ឆ្លើយ​តប​បន្ទាន់​មិនមែន​ត្រៀម​តែ​ព្យុះ​ទី​១៣​នេះ​ទេ គឺ​សម្រាប់​ព្យុះ​ផ្សេង​ៗ​ទៀត​ដែល​វា​អាច​មាន​ប្រមាណ​អាច​មាន​ឥទ្ធិពល​ដល់​កម្ពុជា​ប្រមាណ​ជា ពី​២៥​ទៅ​២៧ ព្យុះ​រហូត​ដល់​ខែវិច្ឆិកា​ឬ​អាច​យឺត​ជាង​នេះ​បន្តិចទៀត​ក៏​មាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ