ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកស្តាយ! មន្ត្រី​យោធា​ម្នាក់​និង​ក្រុម​គ្រួសារ​​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍

3 ខែ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ សមត្ថកិច្ច​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ស្ទឹង​ហាវនៃ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា ​កាលពីវេលា​ម៉ោង​២១​ និង​៥០​នាទី​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ ២០២៤ តាម​បណ្ដោយ​តិ​រវិ​ថី​សម្តេច​ហ៊ុន សែន​(​ផ្លូវ​១៤៨…

ខេត្តព្រះសីហនុ ៖ សមត្ថកិច្ច​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ស្ទឹង​ហាវនៃ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា ​កាលពីវេលា​ម៉ោង​២១​ និង​៥០​នាទី​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ ២០២៤ តាម​បណ្ដោយ​តិ​រវិ​ថី​សម្តេច​ហ៊ុន សែន​(​ផ្លូវ​១៤៨ ) ចន្លោះ​គី​ទ្បូ​ម៉ែត្រ​លេខ​(១៤-១៥) ចំណុច​អតីត​ចំការ​ម្រេច ស្ថិត​ក្នុង ភូមិ​៤ ឃុំ​អូរ​ត្រេះ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើត​បង្ក​ឡើង​ ដោយ​រថយន្ត​ដឹក​កុង​ទី​ន​រ័ ម៉ាក Hyundai ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ ៣B៩៤៥៤ សណ្ដោង​រ៉ឺ​ម៉ក​ពាក់​ស្លាក​លេខ​ភ្នំពេញ​៤A២០៩៥ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ ពេល​កើតហេតុ​ភ្លាម​ៗ​អ្នកបើកបរ​(​រត់គេច​ខ្លួន​បាត់​ស្រមោល ​បើកបរ​មាន​ទិស​ដៅ​ពី​ស្រុក​ស្ទឹង​ហាវ​ទៅ​ក្រុងព្រះសីហនុ​។​

ចំពោះមូលហេតុ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ​រថយន្ត​ដឹក​កុង​ទី​ន​រ័ស​ណ្តោ​ងរ៉ឺ​ម៉ក​ដែល​មាន​ភិនភាគ​ខាងលើ ​បាន​ឡើង​វ៉ា​ជែង​គ្នា​ក៏​បុក​ពី​ចំហៀង​ខាងឆ្វេង​រថយន្ត​FORD​ បណ្ដាល​ឲ្យ​ក្រឡាប់​ធ្លាក់​ផ្លូវ​។ ​រថយន្ត​រង​គ្រោះ​ម៉ាក​FORD ពណ៌​ស ពាក់​ស្លាក​លេខ​កម្ពុជា H CHHOUN(​មាន​ទិស​ដៅ​ពី​ក្រុងព្រះសីហនុ​មក​ស្រុក​ស្ទឹង​ហាវ​) បើកបរ​ដោយ​ឈ្មោះ លី វណ្ណ​ធី ហៅ​(​គុ​ជ ) ភេទ​ប្រុស​ អាយុ ៥៤​ឆ្នាំ ជា​យោធា ស្នាក់​នៅ​ក្រុម​១៤ ភូមិ​៤ ឃុំ​ទំនប់​រលក ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ (​របួសធ្ងន់​)​។​

ចំណែកអ្នក​រួម​ដំណើរ​នៅ​ក្នុង​រថយន្ត​រង​គ្រោះ​មាន​ដូច​ខាងក្រោម​នេះ ១-​ឈ្មោះ​លីវ យុទ្ធ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​ មុខរបរ​សិស្ស ស្នាក់​នៅ​ក្រុម​១៤​ភូមិ​៤ ឃុំ​ទំនប់​រលក ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ (​របួសធ្ងន់​)​ត្រូវជា​កូន​អ្នកបើកបរ​រថយន្ត​FORD​។ ២/​ឈ្មោះ​លីវ ឯករាជ ភេទ​ប្រុស​ អាយុ​១៣​ឆ្នាំ ស្នាក់​នៅ​ភូមិ​៤ ឃុំ​ទំនប់​រលក ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ (​របួសធ្ងន់​)​ត្រូវជា​កូន​អ្នកបើកបរ​រថយន្ត​FORD​។ ៣-ឈ្មោះ​សេង ហ៑ុយ​ឈូ​ន ភេទ​ស្រី អាយុ​៤៣​ឆ្នាំ ស្នាក់​នៅ​ក្រុម​១៤ ភូមិ​៤ ឃុំ​ទំនប់​រលក ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ (​របួសស្រាល​) ជាប្រពន្ធ​អ្នក​បើករថយន្ត​FORD​។ ៤/​ឈ្មោះ​គី​ម ម៉ា​រី ភេទ​ស្រី អាយុ​៤​ឆ្នាំ ស្នាក់​នៅ​ក្រុម​១៤ ភូមិ​៤ ឃុំ​ទំនប់​រលក ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ (​របួសស្រាល​)​ជា​ចៅ​អ្នកបើកបរ​រថយន្ត​FORD​។

​នៅ​ក្នុង​របាយការណ៍​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ស្ទឹង​ហាវ​នៃ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ បាន​ឲ្យ​ដឹង​ថា ​ករណី​បង្ករ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ ​បណ្តាល​ឲ្យ​មនុស្ស​ប្រុស​,​ស្រី​រង​របួស (​ស្រាល​,​ធ្ងន់ ) ចំនួន​៥​នាក់​ខាងលើ ​​មក​ពី​អ្នកបើកបរ​រថយន្ត​ធំ​ដឹក​កុង​តឺន័រ ​បើកបរ​ខ្វះ​ការ​ប្រុង​ប្រ​យ័ត្ន ​ឡើង​វ៉ា​ជែង​ហើយ ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​ក្រឡាប់​ធ្លាក់​ចេញ​ពីលើ​ផ្លូវ​តែ​ម្តង​។​

នៅ​ក្នុង​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ ​បង្ក​ឲ្យ​ខូចខាត​រថយន្ត​២​គ្រឿង និង​គ្រោះថ្នាក់​ដល់​មនុស្ស​ចំនួន៥​នាក់​(​ស្រី​២​នាក់​)​របួសធ្ងន់​ចំនួន​៣​នាក់​(​ប្រុស​)​។ ក្រោយ​កើតហេតុ​ភ្លាម​ៗ ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​(CT ) ចំណែក​វត្ថុ​តាង​រថយន្ត​ទាំង​ពីរ​គ្រឿង សមត្ថ​កិច្ច​ជុំនាញ​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹង​ហាវ ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​។​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ