ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សិស្ស​មួយ​ភាគ​ធំ​រៀន​ថ្នាក់​ទី​៥​និង​ទី​៦​ បាន​បោះ​បង់​ការសិក្សាទៅ​ជួយ​ការងារ​ឪ​ពុកម្តាយ​

3 ខែ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ សាលា​បឋម​សិក្សា​តា​ភ​ន គឺជា​សាលា​មួយ​ដែល​នៅ​ឆ្ងាយ​ដាច់​ស្រយាល ពី​ទីប្រជុំជន និង​នៅ​ក្នុងភូមិ​មួយ ដែល​ពុំ​សូវ​មាន​ប្រជាពលរដ្ឋ​រស់នៅ ។​សាលា​បឋម​សិក្សា​នេះ​ស្ថិត​នៅ​ក្នុងភូមិ​ភ្នំ​តាឱ​ស ឃុំ​ក្តុល សែន​ជ័យ…

ខេត្តកំពង់ឆ្នាំង ៖ សាលា​បឋម​សិក្សា​តា​ភ​ន គឺជា​សាលា​មួយ​ដែល​នៅ​ឆ្ងាយ​ដាច់​ស្រយាល ពី​ទីប្រជុំជន និង​នៅ​ក្នុងភូមិ​មួយ ដែល​ពុំ​សូវ​មាន​ប្រជាពលរដ្ឋ​រស់នៅ ។​សាលា​បឋម​សិក្សា​នេះ​ស្ថិត​នៅ​ក្នុងភូមិ​ភ្នំ​តាឱ​ស ឃុំ​ក្តុល សែន​ជ័យ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​។

អ្វី​ជា​បញ្ហា​ដល់​សាលា និងលោកគ្រូ​អ្នកគ្រូ គឺ​ដោយសារ​សិស្ស​ធំ​ៗ​នៅ​សាលា​បឋម​សិក្សា​នេះ មួយ​ចំនួន​ធំ​បាន​បោះបង់​ចោលការ​សិក្សា ទៅ​ជួយ​ការងារ​ឪពុក​ម្ដាយ និង​សិស្ស​មួយ​ចំនួន​ទៀត​ជា​ជនជាតិ​ខ្មែរឥស្លាម មាន​លទ្ធភាព​អាច​ជិះ​កង់ទៅ​រៀន​នៅ​សាលា​ក្នុងភូមិ​បំ​ណ​ក់ ខេត្តពោធិ៍សាត់ ដែល​ជា​សាលារៀន​ខ្មែរ និង​រៀន​ភាសា​ខ្មែរឥស្លាម​វិញ​។

លោកថោ​ង សុ​ភ័​ណ នាយក​សាលា​បឋម​សិក្សា​តា​ភ​ន ក្នុង​ឱកាស​ទទួល​អំណោយ​ព្រឹត្តិការណ៍​កីឡា ដើម្បី​ទេសចរណ៍ កាលពី​ពេល​ថ្មី​ៗ​នេះ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​សាលា​នេះ​មាន​៧​ថ្នាក់ គឺ​ពី​ថ្នាក់​ទី ១ ដល់ទី ៦ និង ថ្នាក់​ម​តេ​យ្យ​១​ថ្នាក់ មាន​សិស្ស​សរុប​ចំនួន ១៦៥ នាក់​ក្នុង នោះ ថ្នាក់​ម​តេ​យ្យ​មាន​២៤ នាក់ ។​ ចំពោះ​ការ​សិក្សា​របស់​សិស្ស ថ្នាក់​តូច​ៗ​ពី​ថ្នាក់​ទី​១ ដល់ទី ៤ មិន​ចោទ​ជា​បញ្ហា​ទេ ។​

ប៉ុន្តែ​សិស្ស​ធំ​ៗ​ចាប់ពី​ថ្នាក់​ទី ៥ ដល់ទី ថ្នាក់​ទី ៦ ភាគច្រើន​បោះបង់​ការ​សិក្សា ទៅ​ជួយ​ការងារ​ពុក​ម្ដាយ ។​ជាក់ស្តែង ត្រង់​ចំណុច​នេះ​លោកគ្រូ អ្នកគ្រូ ក៏​ដូច​ជា​រូប​លោក​ជា​នាយក​សាលា ជា​ញឹក​ញាប់ តែង​បាន​ទៅ​ដល់​ផ្ទះ​សិស្ស​ទាំងនោះ​ដែរ តែឪពុក​ម្ដាយ​សិស្ស តែងតែ​និយាយ​ដោះសារ ការពារ​កូន​ថា ដេញ​ឲ្យ​កូន​ទៅ​រៀន​ហើយ តែ​វា​មិន​ទៅ​រៀន មិនដឹង​ធ្វើ​ម៉េច ។​

មួយ​ផ្នែក​ទៀត សិស្ស​ជា​ជនជាតិ​ខ្មែរឥស្លាម មាន​លទ្ធភាព​អាច​ជិះ​កង់​ទៅ​រៀន​បាន​ពួក​គាត់​ទៅ​រៀន​ខាង​សាលា ខាង​ខេត្តពោធិ៍សាត់​វិញ ព្រោះ​សាលា​នៅ​ទី​នៅ​មាន​រៀន​ភាសា​ខ្មែរ​ផង មាន​ភាសា​ខ្មែរឥស្លាម​ផង​។

ចំពោះ​សិស្ស​តូច​ៗ ពី​ថ្នាក់​ទី ១ ដល់ទី ៤ គឺ​មិនសូវ​បាត់​នោះ​ទេ ពិ​សេ​សិស្ស​ម​តេ​យ្យ​សាលា ព្រោះ​ភាគច្រើន​ឪពុក​ម្ដាយ​បាន​ចេញ​ទៅ​ប្រកបការងារ ហើយ​សិស្ស​ទាំងនោះ​ត្រូវ​បាន​ដាក់​នៅ​ជាមួយ​ជីដូន​ជីតា នៅផ្ទះ ចំណែក​ខ្លះ​ទៀត​ពួក​គាត់​យក​មក​ដាក់​នៅ​សាលា​ពេញ​មួយ​ថ្ងៃ​តែ​ម្ដង​។ ទាំងនេះ​គឺជា​បញ្ហា​ចោទ​យ៉ាង​ខ្លាំង​ដល់​គុណភាព​សិក្សា​របស់​សិស្ស និង​អាច ជះ​ឥ​ទ្ឋិ​ពល ដល់​លោកគ្រូ​អ្នកគ្រូ​ដែល​នៅ​សាលា​នេះ​ថា​មិន​យកចិត្តទុកដាក់​បង្ហាត់​សិស្ស​។​ចុង​ក្រោយ​លោក​ក៏​សូម​សំណូមពរ​ដល់​បងប្អូន​ជា​សប្បុរសជន​សូម​មេត្តា​ជួយ​ឧបត្ថម្ភ​ជា​សម្ភារៈ​សិក្សា​ដល់​សិស្សសាលា​តា​ភ​ន​ដែល​នៅ​ដាច់​ស្រយាល​មួយ​នេះ​ផង​ដែរ​។

​​លោក​ក៏​បានដឹង​ពី​ការ​បោះបង់​ការ​សិក្សា​របស់​សិស្ស​ទាំងនោះ​ដែរ នេះ​ដោយសារ​តែ​ឪពុក​ម្ដាយ របស់​សិស្ស មិន​យល់​ពី​តម្លៃ​អនាគត​របស់​កូន មិន​ជួយ​ជំរុញ​ឲ្យ​កូន​មក​រៀន​បាន​ទៀងទាត់ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ