ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តធុនយក្សដឹកទំនិញសង្ស័យគេចពន្ធធ្ងន់ពេកប្រះដេកផ្ងារជើងច្រងា.ង នៅស្រុកកំពង់រោទ៌

3 អាទិត្យ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ មាន​រថយន្ត​ធុន​ធំ​ខ្នាត​យក្ស​ប្រភេទ​វ៉េ​អង ចំនួន​០១​គ្រឿង ដឹក​ទំនិញ​ធ្ងន់​ខ្ពស់កប់ពពក បំ​រ៉ុ​ង​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម សង្ស័យ​ជា​ទំនិញគេចពន្ធ ខណៈ​មក​ដល់​កណ្តាលផ្លូវ​ក្រឡា​.​ប់​ផ្ងារជើង​ច្រ​ងាង ។ ករណី​នេះ…

ខេត្តស្វាយរៀង ៖ មាន​រថយន្ត​ធុន​ធំ​ខ្នាត​យក្ស​ប្រភេទ​វ៉េ​អង ចំនួន​០១​គ្រឿង ដឹក​ទំនិញ​ធ្ងន់​ខ្ពស់កប់ពពក បំ​រ៉ុ​ង​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម សង្ស័យ​ជា​ទំនិញគេចពន្ធ ខណៈ​មក​ដល់​កណ្តាលផ្លូវ​ក្រឡា​.​ប់​ផ្ងារជើង​ច្រ​ងាង ។ ករណី​នេះ កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ កញ្ញា ២០២៤ នៅ​លើ​កំណាត់​ផ្លូវលំ ស្ថិត​ក្នុងភូមិ​ព្រៃរ​បឹ​ស​ឃុំ​ត្នោត​ស្រុក​កំពង់​រោ​ទ៌ ។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា រថយន្ត​ក្រឡា​.​ប់​នេះ ប្រភេទ​វ៉េ​អង ពាក់​ស្លាក​លេខ​កំពង់ស្ពឺ 3A-0499 ដឹក​ទំនិញ​ខ្ពស់​ហួសមាឌ លុះដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​ក្រឡា​.​ប់​ផ្ងារជើង​តែ​ម្តង សំណាងល្អ​មិន​បង្ក​ឲ្យ​គ្រោះថ្នាក់​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ ។

ប្រភព​បន្ត​ថា ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ គេ​ឃើញ​រថយន្ត​យី​ឌុ​ប​ធុន​ធំ​ៗ ប្រភេទ​វ៉េ​អង ដឹក​ទំនិញ​លើស​ទម្ងន់ ផ្ទុកទំនិញ​ចាប់ពី​៤០​ទៅ​៥០​តោន​ធ្វើ​ចរាចរណ៍​លើ​ផ្លូវ​កៅស៊ូ ឆ្លងកាត់​ឃុំ​ចំនួន​០៤ គឺ​ចេញពី​ផ្លូវជាតិ​លេខ​១ ចំណុច​ភូមិ​ដើម​ពោធិ​ឃុំ​ស្វាយ​តា​យាន ស្រុក​កំពង់​រោ​ទ៌ ឆ្លងកាត់​ឃុំ​ខ្សែ​ត្រ ឃុំ​សំឡី ឆ្ពោះទៅ​ភូមិ​ធ្លក​ថ្មី​ឃុំ​ត្នោត​ស្រុក​កំពង់​រោ​ទ៌ បង្ក​ឲ្យ​បាក់​ស្រុត​ផ្លូវ​ក្រាល​កៅស៊ូ​ជា​ច្រើន​កន្លែង ហើយ​បន្ត​ទៅ​តាម​ផ្លូវលំ​ជនបទ ឆ្លងកាត់​ភូមិ​ព្រៃរ​បឺស និង​ភូមិ​ធ្លក​ថ្មី បង្ក​ឲ្យ​បាក់​ស្រុត​ក្លាយជា​រណ្តៅ​សំបុកមាន់ ពិបាកធ្វើ​ដំណើរ​យ៉ាង​ខ្លាំង ដោយសារ​តែ​រថយន្ត​ធុន​យក្ស​ទាំងនេះ​បំផ្លាញ ។

ប្រភព​បន្ត​ទៀត​ថា រថយន្ត​ដឹក​ទំនិញ​ទាំងនេះ ធ្វើ​ចរាចរណ៍​រាល់ថ្ងៃ​ក្នុង​១​ថ្ងៃ​ៗ ចាប់ពី​៣​គ្រឿង​ទៅ​០៥​គ្រឿង ថ្ងៃ​ខ្លះ​១០​គ្រឿង​ឯណោះ ។ ហើយ​រថយន្ត​ដឹក​ទំនិញ​ទៅ​ផ្ទេរ​នៅ​លើ​ផ្លូវលំ​ជិត​ព្រំដែន​ត្រង់​ចំណុច​ប៉ុស្តិ៍​ច្រករបៀង​ធ្លក​ថ្មី ស្ថិត​នៅ​ភូមិ​ធ្លក​ថ្មី​ឃុំ​ត្នោត​ស្រុក​កំពង់​រោ​ទ៌ ។

ហើយ​រថយន្ត​វៀតណាម​បាន​ឆ្លង​ដែន​ពី​ប្រទេស​វៀតណាម​ចូល​មក​ក្នុង​ដី​ខ្មែរ ដើម្បី​ផ្ទេរ​ទំនិញ​នៅ​ក្នុង​ដី​ខ្មែរ ពេល​ថ្ងៃ​រហូត​ដល់​វេលា​ម៉ោង​៦​និង​៥០​នាទី​យប់ ទើប​ដឹក​ចូល​ទៅ​ប្រទេស​វៀតណាម ដោយ​គ្មាន​សមត្ថកិច្ច​ជំនាញ​ណា​មក​រំខាន​ឡើយ គ្រាន់តែ​មក​ចោមរោម​យក​ប្រាក់​ក្បាល​ឡាន តាម​ការ​ចរចា​គ្នា​ប៉ុណ្ណោះ ដឹក​អី​ដឹក​ទៅ ។

បើ​តាម​មហាជន​ប្រាប់​អ្នក​សារព័ត៌មាន​យើង​ថា នៅ​ចំណុច​ច្រករបៀង​ធ្លក​ថ្មី​នេះ ឈ្មួញ​វៀតណាម តែងតែ​យក​រថយន្ត​ឆ្លង​ដែន​ចូល​មក​ដី​ខ្មែរ​រៀងរាល់ថ្ងៃ​រង់ចាំ​ឈ្មួញ​ខ្មែរ​ដឹក​ទំនិញ​មក​ផ្ទេរ​ទំនិញ​ដាក់​រថយន្ត​វៀតណាម ដឹក​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម ។

ប្រភព​បន្ត​ថា ទំនិញ​រួម​មាន​ស្ករស គ្រឿង​អេ​ឡិច​ត្រូ​និ​ច បារី ក្រណាត់​គីប និង​សំលៀក​បំពាក់ សង្ស័យ​ជា​ទំនិញគេចពន្ធ ដោយ​មិនឃើញ​មាន​សមត្ថកិច្ច​ជំនាញ​ណា​ត្រួតពិនិត្យ​ទេ … គេ​មក​ចរចា​យក​ប្រាក់​ចែក​គ្នា​រស់ ។

មហាជន​បាន​រិះគន់​ចំ​ៗ​ទៅ​លើ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ថា បាន​បើកដៃ​ឲ្យ​ឈ្មួញ​ប្រើប្រាស់​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ ប្រភេទ​វ៉េ​អង ចំណុះ​ចាប់ពី​៤០​តោន​ទៅ​៥០​តោន ធ្វើ​ចរាចរណ៍​នៅ​លើ​ផ្លូវ​ក្រាល​កៅស៊ូ ដែល​ជា​អំណោយ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន ជា​ចំណងដៃ​ប្រជាពលរដ្ឋ​ស្រុក​កំពង់​រោ​ទ៌​ធ្វើ​ដំណើរ និង​ផ្លូវលំ​ដែល​រាជរដ្ឋាភិបាល​សាងសង់ សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ ជា​ពិសេស មន្ត្រី​សោ​ធន់​និ​វត្ស​ធ្វើ​ដំណើរ​ទៅ​ទីតាំង​ផ្ទះ​១០០​ខ្នង ដែល​រាជរដ្ឋាភិបាល​បាន​សាងសង់​ជូន​មន្ត្រី​សោ​ធន់​និ​វត្ស នៅ​តាម​បណ្តោយ​ព្រំដែន ភូមិ​ធ្លក​ថ្មី ឃុំ​ត្នោត ស្រុក​កំពង់​រោ​ទ៌​និង​ភូមិ​តែង​ម៉ៅ ឃុំ​ច​ន្ទ្រា​ស្រុក​ច​ន្ទ្រា បច្ចុប្បន្ន​បង្ក​ឲ្យ​បាក់​ស្រុត​ផ្លូវថ្នល់​ខូច​ក្រហេងក្រហូង​ក្លាយជា​សំបុកមាន់ ជា​បណ្តើរ​ៗ​ហើយ​មក​ដល់​ខែកញ្ញា​នេះ ។

ទាក់ទិន​ករណី​នេះ​ដែរ លោក​ហេង​សំបូរ ប្រធាន សាខា​គយ និង​រដ្ឋាករ​ខេត្តស្វាយរៀង​បាន​ប្រាប់ កោះសន្តិភាព តាម​ទូរស័ព្ទ នៅ​វេលា​ម៉ោង​២​និង​នាទី​រសៀល ថ្ងៃ​ទី​១៣ កញ្ញា ២០២៤​នេះ​ថា លោក​មិន​បានដឹង​ទេ ។ នៅ​ពេល​អ្នក​សារព័ត៌មាន​យើង​សួរ​ថា មាន​មន្ត្រី​គយ​ចុះ​ប្រចាំការ​ត្រួតពិនិត្យ​ទំនិញ នៅ​ចំណុច​ប៉ុស្តិ៍​ច្រករបៀង​ធ្លក​ថ្មី​ដែរ​ឬទេ ? លោក​ហេង​សំបូរ បិទ​ទូរស័ព្ទ​ភ្លាម សង្ស័យ​គេ​ត្រូវ​គ្នា​អស់ហើយ បើ​មិន​អីចឹង​ទេ កុំ​ស្មាន​ទៅ​មុខ​បានឱ្យ​សោះ …​ហេ ! ហេ​! ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ