Ronaldo បុគ្គលដំបូងគេលើលោកមានអ្នកតាមដានលើប្រព័ន្ធផ្សព្វផ្សាយសង្គម១ពាន់លាននាក់
អារ៉ាប៊ីសាអូឌីត ៖ កីឡាករបាល់ទាត់ Cristiano Ronaldo ខ្សែប្រយុទ្ធក្រុមជម្រើសជាតិព័រទុយហ្គាល់ និងក្លិប Al Nassr នៅលីគកំពូលអារ៉ាប៊ីសាអូឌីត…
អារ៉ាប៊ីសាអូឌីត ៖ កីឡាករបាល់ទាត់ Cristiano Ronaldo ខ្សែប្រយុទ្ធក្រុមជម្រើសជាតិព័រទុយហ្គាល់ និងក្លិប Al Nassr នៅលីគកំពូលអារ៉ាប៊ីសាអូឌីត…
អារ៉ាប៊ីសាអូឌីត ៖ កីឡាករបាល់ទាត់ Cristiano Ronaldo ខ្សែប្រយុទ្ធក្រុមជម្រើសជាតិព័រទុយហ្គាល់ និងក្លិប Al Nassr នៅលីគកំពូលអារ៉ាប៊ីសាអូឌីត បានបង្កើតប្រវត្តិសាស្ត្រមិនធ្លាប់មានពីមុនមក ដោយក្លាយជាបុគ្គលដំបូងគេ ដែលមានអ្នកតាមដានរហូតដល់១ពាន់លាននាក់ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងអស់របស់កីឡាកររូបនេះ។

ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់វ័យ៣៩ឆ្នាំរូបនេះ មានអ្នកតាមដានច្រើនបំផុតគឺនៅលើបណ្តាញសង្គម Instagram ដែលមានរហូតដល់ជាង ៦០០លាននាក់។ ចំណែក លើបណ្តាញសង្គម Facebook ជាង ១៧០លាននាក់ នៅលើបណ្តាញសង្គម X អតីត Twitter ជាង ១១២លនាក់ នៅលើកម្មវិធី YouTube ជាង ៦០លាននាក់ នៅលើកម្មវិធីវីដេអូកម្សាន្តចិន Kuaishou ជិត១០លាននាក់ និងបណ្តាញសង្គមយក្សរបស់ចិន Weibo ជាង ៧លាននាក់។

កីឡាករ Cristiano Ronaldo បានថ្លែងអំណរគុណដល់អ្នកគាំទ្រនៅទូទាំងពិភពលោក ហើយបានឆ្លុះបញ្ចាំងពីដំណើរជីវិតពីក្មេងប្រុសម្នាក់នៅតំបន់ម៉ាឌីរ៉ា (Madeira) ប្រទេសព័រទុយហ្គាល់ ដើម្បីក្លាយជាកីឡាករបាល់ទាត់ដ៏អស្ចារ្យបំផុតគ្រប់ពេលវេលា។ នៅក្នុងសារលើបណ្តាញសង្គមរបស់អតីតខ្សែប្រយុទ្ធឆ្នើមក្រុម Sporting CP, Manchester United, Real Madrid និង Juventus រូបនេះបានសរសេរថា «យើងបានបង្កើតប្រវត្តិសាស្ត្រអ្នកតាមដាន១ពាន់លាននាក់! ទាំងនេះគឺច្រើនលើសពីតួលេខ ហើយជាសក្ខីកម្មចំពោះចំណង់ចំណូលចិត្តរួមរបស់យើង សេចក្ដីអង់អាច និងសេចក្ដីស្រឡាញ់ចំពោះការប្រកួត និងលើសពីនេះ»។

ម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យកាលរូបនេះ បានបន្ថែមទៀតថា «រាប់ចាប់ពីផ្លូវនៃតំបន់ម៉ាឌីរ៉ា រហូតដល់ដំណាក់កាលដ៏ធំបំផុតនៅលើពិភពលោក ខ្ញុំតែងតែលេងសម្រាប់គ្រួសារខ្ញុំ និងសម្រាប់អ្នក ហើយឥឡូវនេះ ១ពាន់លាននាក់នៃពួកយើងឈរជាមួយគ្នា។ អ្នកបាននៅជាមួយខ្ញុំគ្រប់ជំហានលើផ្លូវ ឆ្លងកាត់ខ្ពស់ និងទាប។
ដំណើរនេះគឺជាដំណើររបស់យើង ហើយរួមគ្នា យើងបានបង្ហាញថាមិនមានដែនកំណត់ចំពោះអ្វីដែលយើងអាចសម្រេចបាននោះទេ។ អរគុណសម្រាប់ការជឿជាក់លើខ្ញុំ សម្រាប់ការគាំទ្រ និងជាផ្នែកមួយនៃជីវិតរបស់ខ្ញុំ។ រឿងល្អបំផុតមិនទាន់មកដល់ទេ ហើយយើងនឹងបន្តជំរុញបន្ថែម ឈ្នះ និងបង្កើតប្រវត្តិសាស្ត្រជាមួយគ្នា»៕



ចែករំលែកព័តមាននេះ