ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​អត់​ម្សៅ​ធ្វើ​នំ​ទេ​ដឹង? ក្រុមហ៊ុន ប៉ូ​លី ចិន្តា ដែល​ទទួល​សិទ្ធិ​កសាង​ស្ពាន​តាម​ផ្លូវជាតិ​លេខ​៤ពុំ​សូវ​មាន​សកម្មភាព ..​? ផ្លូវ​វាង​ស្ទះចរា​ចរណ៍​ដូច​ទៅ​ឋាននរក

3 ខែ មុន
  • កំពង់ស្ពឺ

មហាជន​,​ប្រជាពលរដ្ឋ​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤ មិនឃើញ​មាន​សកម្មភាព​ក្នុង​ការ​ធ្វើ​ស្ពាន​ឡើង​វិញ ដោយ​ក្រុមហ៊ុន​ប៉ូ​លី​ចិន្ដា​នោះ​ទេ​។ ភាព​ស្ងៀមស្ងាត់​នេះ នាំ​ឲ្យ​មាន​ច​ម្ង​ល់​ថា​ម្ចាស់​លុយ​គឺ​ធនាគារពិភពលោក មិន​ទម្លាក់​លុយ​ឲ្យ​ឬ បានជា​ក្រុមហ៊ុន មិន​បន្ត​ធ្វើ​ការងារ​ឲ្យ​រួចរាល់?ករណី​នេះ មិន​អាច​ស្វែងរក​ការ​បកស្រាយ​ពី​ខាង​ក្រុមហ៊ុន​បាន​ទេ? ដូច​គ្នា​នេះ​ដែរ​អ្នកនាំពាក្យ​ក្រសួង…

មហាជន​,​ប្រជាពលរដ្ឋ​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤ មិនឃើញ​មាន​សកម្មភាព​ក្នុង​ការ​ធ្វើ​ស្ពាន​ឡើង​វិញ ដោយ​ក្រុមហ៊ុន​ប៉ូ​លី​ចិន្ដា​នោះ​ទេ​។ ភាព​ស្ងៀមស្ងាត់​នេះ នាំ​ឲ្យ​មាន​ច​ម្ង​ល់​ថា​ម្ចាស់​លុយ​គឺ​ធនាគារពិភពលោក មិន​ទម្លាក់​លុយ​ឲ្យ​ឬ បានជា​ក្រុមហ៊ុន មិន​បន្ត​ធ្វើ​ការងារ​ឲ្យ​រួចរាល់?
ករណី​នេះ មិន​អាច​ស្វែងរក​ការ​បកស្រាយ​ពី​ខាង​ក្រុមហ៊ុន​បាន​ទេ? ដូច​គ្នា​នេះ​ដែរ​អ្នកនាំពាក្យ​ក្រសួង សាធារណការ​និង​ដឹក​ជញ្ជូន ក៏​មិន​អាច​រក​ការ​ពន្យល់​បាន​ដែរ​។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា គម្រោង​ថវិកា​ទឹកប្រាក់​រាប់​លាន​ដុល្លារ​របស់​ធនាគារពិភពលោក​(world banks ) ដែល​ក្រុមហ៊ុន​ប៉ូ​លី ចិន្តា​ទទួល​បាន​សិទ្ធិ​កសាង​ស្ពាន​ឡើង​វិញ​ទាំងអស់​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ សរុប​ប្រមាណ​ជាង​៤០​ស្ពាន​នោះ​ត្រូវ​ក្រុម​អ្នក​ប​ច្ចក​ទេស​ស្ពាន​បង្ហើប​ឲ្យ​ដឹង​ថា គ្រប់​ការដ្ឋាន​មើលទៅ​ដូច​ជា​មិន​មាន​សកម្មភាព​ទៅ​មុខ​ឡើយ​។ មិន ដឹង​មក​ពី​ប​ញ្ហ​ថវិកា​ភាគី​ធនាគារពិភពលោក ឬ​បញ្ហា​បច្ចេកទេស​ឡើយ​.. ? ឱ​! ក្រុមហ៊ុន​ប៉ូ​លី ចិន្តា អើយ​… សង្ស័យ​អត់​ម្សៅ​ធ្វើ​នំ?

ក្នុង​រយៈពេល​ជិត​១​ឆ្នាំ​មកនេះ ក្រុមហ៊ុន​ប៉ូ​លី ចិន្តា សាងសង់​ស្ពាន​បាន​ប្រមាណ​ចំនួន​៣​ទៅ​៤​ស្ពាន​ប៉ុណ្ណោះ ក្នុង​ចំណោម​ស្ពាន​ជាង​៤០​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ដែល​ក្រុមហ៊ុន​បាន​សិទ្ធ​កសាង​កន្លង​មក ក្រោម​គម្រោង​ថវិកា​រាប់​លាន​ដុល្លារ ។

ប្រជាពលរដ្ឋ​ដែល​មាន​លំនៅ​ឋាន​នៅ​តាម​ផ្លូវ​លេខ​៤​នេះ មានការ​ខកចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ការ​សាងសង់​ស្ពាន​តាម​ផ្លូវជាតិ​លេខ​៤​នេះ ដោយសារ​គ្រប់​ការដ្ឋាន​ស្ទើរ​ទាំងអស់ បង្ក​ការ​រំខាន​ស្ទះចរាចរណ៍ បណ្ដាល​ឱ្យ​ខាត​ពេលវេលា និង​ពេល​មាន​ភ្លៀង​ម្តង​ៗ​ធ្វើ​ឱ្យ​គ្រប់​រថយន្ត ឆ្លងកាត់​មាន​ភាព​រអិល​ពិបាកធ្វើ​ដំណើរ​យ៉ាង​ខ្លាំង រហូត​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ជា​ច្រើន​លើក នៅ​ពេល​រថយន្ត​ឆ្លងកាត់​និង​វាង​លើ​ការដ្ឋាន​ទាំង​នះ​។ តើ​ក្រសួង​សារ​ធា​រណការ ដែល​ជា​ក្រសួង​ជំនាញ​មានបាន​ជ្រាប​បញ្ហា​នេះ​ទេ ? ពិសេស​ម្ចាស់​ថវិកា​ផ្ទាល់​គឺ​ធនាគារពិភពលោក តើ​បានដឹង​បញ្ហា​នេះ​ដែរ​ឬទេ …​?

ប្រភព​ព័ត៌មាន​ពី​មន្ត្រីជាន់ខ្ពស់​១​រូប​ឱ្យ​ដឹង​ថា ក្រុមហ៊ុន​ប៉ូ​លី ចិន្តា នេះ ទទួល​បាន​គម្រោង​ធ្វើ​ផ្លូវ​ស្ពាន​ថ្នល់​ជា​ច្រើន​កន្លែង​ក្នុង​ប្រទេស​កម្ពុជា ដែល​សុទ្ធតែ​គម្រោង​ថវិកា​បរទេស​ក្រោម​ឥ​ណ្ឌ​ទាន​ពី​ធនាគារពិភពលោក ដែល​មាន​តម្លៃ​រាប់​សិប​លាន​ដុល្លារ តែ​គ្រប់​គម្រោង​មិន​ត្រូវ​បាន​ក្រុមហ៊ុន​អនុវត្ត​ឱ្យ​បាន​ចប់​ឡើយ ប្រៀប​ដូច​ជា​ធ្វើ​នំ​ឥត​ម្សៅ​ដូច្នោះ​ដែរ ។

បើ​ទោះបី​កន្លង​មក​ក្រុមហ៊ុន​នេះ ធ្លាប់​មាន​បញ្ហា​ដោយ​លក្ខណៈ​បច្ចេកទេស​ឬ​មិន​មាន​លក្ខណៈ​គ្រប់គ្រាន់​ក៏​ដោយ ក៏​ក្រុមហ៊ុន​នេះ ដាក់​ដេញថ្លៃ​ជាប់ បាន​គម្រោង​អន្តរជាតិ​ធ្វើ​ដែរ​… ។ ដូច​គម្រោង​ធ្វើ​ស្ពាន​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ជាដើម មិន​ដំណើរ​ទៅ​មុខ​រាប់​ខែ .. ហេតុ​អ្វី​បានជា​មិន​មាន​ចំណាត់ការ​ចំពោះ​ក្រម​ហ៊ុន​មួយ​នេះ ..​? បញ្ហា​នៃ​ការ​យឺត​,​ការ​ខកខាន និង​សកម្មភាព​ធ្វើ​មិន​ទៅ​មុខ​តាម​គម្រោង​.. ការដ្ឋាន​បើក​ខ្វះ​លក្ខណៈ​បច្ចេកទេស​ជាដើម​…​ឬ​មួយ​ក្រុមហ៊ុន​ប៉ូ​លី ចិន្តា នេះ មាន​ករណី​ពិសេស​អី្វ​បាន​គ្មាន​ស្ថា​ប​ន័​សមត្ថកិច្ច​ណា​ហ៊ាន​មាន​ចំណាត់ការ​..​?

ប្រភព​ពី​មន្ត្រីជាន់ខ្ពស់​មួយ​រូប​ក្នុង​ក្រសួង​សារ​ធារ​ណ​បាន​បង្ហើប​ឱ្យ​ដឹង​ថា ក្រុមហ៊ុន​ប៉ូ​លី ចិន្តា នេះ ធ្លាប់​មាន​ទំនាក់ទំនង​ជិត​ស្និត​ជាមួយ​លោក​ស វាសនា មន្ត្រីជាន់ខ្ពស់ និង​ជា​មនុស្ស​មាន​ឥទ្ធិពល​ម្នាក់ នៅ​ធនាគារពិភពលោក​ប្រចាំ​នៅ​កម្ពុជា ទើបបាន​រាល់​គម្រោង​របស់​world banks តែងតែបាន​ក្រុមហ៊ុន​មួយ​នេះ​សាងសង់​ជា​ហូរហែ ។

ប្រជាពលរដ្ឋ​អ្នកមាន​លំនៅ​ឋាន និង​អ្នក​ធ្វើ​ដំណើរ​ដែល​ឆ្លងកាត់​ការដ្ឋាន​ផ្លូវជាតិ​លេខ​៤ ស្នើ​សុំ​គួរ​ត្រួតពិនិត្យ​ឡើង​វិញ ចំពោះ​ក្រុមហ៊ុន​ប៉ូ​លី ចិន្តា ដែល​បាន​ទទួល​គម្រោង​សាងសង់​ស្ពាន​នេះ ហេតុ​អី​បានជា​ការ​សាងសង់ យឺតយ៉ាវ​យ៉ាង​ដូច្នេះ ជា​ពិសេស គ្រប់​ផ្លូវ​វាង​ឆ្លងកាត់​ដូច​ជា​ផ្លូវ​ចុះ​ឋាននរក​អីចឹង​។ ធនាគារពិភពលោក​ដែល​ជា​ម្ចាស់​ឥ​ណ្ឌ​ទាន គួរពិនិត្យ​បញ្ហា​របស់​ក្រុមហ៊ុន​ប៉ូ​លី ចិន្តា ឡើង​វិញ ពីព្រោះ​ប្រជាជន​ដែល​មិន​បាន​យល់ ពេល​ឃើញ​មាន​បញ្ហា​បែប​ប​នេះ ពួក​គាត់​បន្ទោស​តែ​រាជរដ្ឋាភិបាល​តែ​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ