ឧកញ៉ាមួយចំនួនចាប់ខ្លួន ៖ ផលលំបាកនៃការធ្វើទីផ្សារយ៉ាង សាហា.វ
- ភ្នំពេញ
យុទ្ធសាស្ត្រទីផ្សារវា.យលុក ឬសាហា.វ (Aggressive marketing strategy) ជាយុទ្ធសាស្ត្រទីផ្សារ ដែលមានចរិតកា.ចសាហា.វ និងគិតតែបាន ដោយគ្មានគិតគុណធម៌ ឬសីលធម៌ ហើយយុទ្ធសាស្ត្រនេះ ទំនងជាមានប្រើប្រាស់គួរសមដែរនៅកម្ពុជា ។
ដោយសារតែវា គឺជាយុទ្ធសាស្ត្រគ្រោះថ្នាក់ ដូច្នេះសម្រាប់ការធ្វើធុរកិច្ចនៅកម្ពុជា រាល់ការសម្រេចចិត្តប្រើប្រាស់យុទ្ធសាស្ត្រទីផ្សារវា.យលុកនេះ គួរតែត្រូវបានថ្លឹងថ្លែងហានិភ័យ និងផលប៉ះពាល់ផ្លូវច្បាប់ និងសង្គម ដែលបណ្តាលមកពីយុទ្ធសាស្ត្របែបនេះ ។
តាំងពីដើមរៀងមក វប្បធម៌ខ្មែរឲ្យតម្លៃខ្ពស់លើការគោរព ភាពសុខដុមរមនា និងទំនាក់ទំនងវិជ្ជមាន ដូច្នេះការអនុវត្តនូវការធ្វើធុរកិច្ចដែលប្រើប្រាស់យុទ្ធនាការទីផ្សារដែលមានចរិតកាច ឬអសីលធម៌បែបនេះអាចធ្វើឱ្យខូចកេរ្តិ៍ឈ្មោះកម្ពុជា និងយីហោ ជាជាងពង្រឹងវា ។ លើសពីនេះទៅទៀត ការអនុវត្តនូវយុទ្ធសាស្ត្របែបនេះ គឺជាហានិភ័យដែលពាក់ព័ន្ធនឹងការបង្កើនដើមទុន លើព្រឹត្តិការណ៍ដោយគ្មានអ្នកឧបត្ថម្ភ អាចនាំឱ្យមានបញ្ហាផ្លូវច្បាប់ ឬក្រមសីលធម៌ដែលប៉ះពាល់ដល់ភាពសុចរិតនៃសង្គមកម្ពុជា ។
អ្នកធ្វើ និងអនុវត្តនូវយុទ្ធសាស្ត្រទីផ្សារបែបនេះ អាចមានអ្នកដែលជោគជ័យ ហើយកំពុងតែបន្តវិនិយោគនៅកម្ពុជា ប៉ុន្តែក៏មានអ្នកខ្លះបានរងបញ្ហាច្បាប់ជាបន្តបន្ទាប់ដូចជា ករណីឧកញ៉ាមួយចំនួនខ្លះបានកំពុងជាប់ឃុំ និងខ្លះកំពុងតស៊ូផ្លូវច្បាប់ ខ្លះអាចតស៊ូនៅក្នុងការចរចាក្រៅប្រព័ន្ធតុលាការ ។
យុទ្ធសាស្ត្រដែលមានចរិតប្រថុយប្រថាននេះ គួរកុំអនុវត្ត ប៉ុន្តែគួរតែស្វែងយល់ ដើម្បីទប់ស្កាត់ក្រុមធុរជនដែលខ្សែរលើ ។ ដើម្បីទទួលជោគជ័យនៃអាជីវកម្មប្រកបដោយគុណធម៌ ធុរជននៅកម្ពុជា កម្ពុជាគួរតែផ្តោតលើយុទ្ធសាស្ត្រដែលសមស្របនឹងតម្លៃក្នុងស្រុក និងអាកប្បកិរិយារបស់អ្នកប្រើប្រាស់ ។ ការធ្វើទីផ្សារទន់ភ្លន់ និងចំគោលដៅ ការចូលរួមសហគមន៍ និងភស្តុតាងសង្គមអាចមានប្រសិទ្ធ ភាពជាងយុទ្ធសាស្ត្រដ៏អាក្រក់នេះ ។ ទីផ្សារខ្លឹមសារដែលសង្កត់ធ្ងន់លើរឿងពិតមោទនភាពវប្បធម៌ ឬឥទ្ធិពលសង្គមអាចបង្ហាញឱ្យឃើញកាន់តែស៊ីជម្រៅជាមួយអ្នកប្រើប្រាស់នៅកម្ពុជា ។
ការកសាងទំនុកចិត្ត និងបង្ហាញពីការទទួលខុសត្រូវសង្គម ជាពិសេសនៅក្នុងសេដ្ឋកិច្ចក្រោយជំងឺរាតត្បាត និងបរិយាកាសកោឡាហលនៅលើពិភពលោក អាចបង្កើតទំនាក់ទំនងផ្លូវចិត្ត និងជំរុញភាពស្មោះត្រង់របស់អតិថិជន ។
សរុបមក នៅក្នុងនាមជាធុរជន គឺត្រូវតែយល់ពីយុទ្ធសាស្ត្រទីផ្សារវាយលុកនេះ ប៉ុន្តែយកល្អកុំអនុវត្ត ឬប្រើប្រាស់វាក្នុងបរិបទ និងការធ្វើអាជីវកម្មកម្ពុជា ពីព្រោះវា គឺជាយុទ្ធសាស្ត្រដ៏រសើបប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរបស់ជាតិសាសន៍យើង ។ វិធីសាស្ត្រឬយុទ្ធសាស្ត្រ ដែលសមស្របពោរពេញដោយគុណធម៌ គឺជាយុទ្ធសាស្ត្រដែលអាចទទួលបានភាពជោគជ័យប្រកបដោយនិរន្តរភាព ៕
ចែករំលែកព័តមាននេះ