ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

FFC​ សម្រេច​បញ្ចប់​កិច្ចសន្យា​ លោក Felix គ្រូ​បង្វឹក​​ក្រុម​ជម្រើសជាតិ​កម្ពុជា​ ជា​ផ្លូវការ

4 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ដឹកនាំ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ទទួល​បាន​លទ្ធផល​មិនល្អ​ប្រសើរ​រយៈពេល​ជាង​១​ឆ្នាំ​កន្លង​មក​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០២៤ បាន​ប្រកាស​បញ្ចប់​កិច្ចសន្យា​ជាមួយ​លោក Felix Dalmas…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ដឹកនាំ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ទទួល​បាន​លទ្ធផល​មិនល្អ​ប្រសើរ​រយៈពេល​ជាង​១​ឆ្នាំ​កន្លង​មក​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០២៤ បាន​ប្រកាស​បញ្ចប់​កិច្ចសន្យា​ជាមួយ​លោក Felix Dalmas គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​ហើយ ។

ការ​ប្រកាស​បញ្ចប់​កិច្ចសន្យា​នេះ ស្រប​ពេលលោក Felix Dalmas ទើប​ដឹកនាំ​ក្រុម​បាល់ទាត់​​​ជម្រើស​ជាតិ​កម្ពុជា ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​ពានរង្វាន់​ប្រចាំ​ទ្វីបអាស៊ី AFC Asian Cup 2027 ក្រោយ​ចាញ់​ក្រុម​ជម្រើសជាតិ​ស្រី​លង្កា ដោយ​ការ​ទាត់​បាល់​ប៉េ​ណា​ល់​ទី ៤-២ បន្ទាប់​ពី​ប្រកួត ១២០​នាទី​ស្មើគ្នា ២-២​។ ការ​បរាជ័យ​នេះ បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​មានការ​មិន​ពេញចិត្ត​យ៉ាង​ខ្លាំង ដ្បិត​ការ​ប្រកួត​ជម្រុះ​បឋម FIFA World Cup 2026 កម្ពុជា​ក៏​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​បឋម​ផង​ដែរ ដែល​នាំ​ឲ្យ​អ្នកគាំទ្រ​មួយ​ចំនួន ស្នើ​ឲ្យ​មានការ​ផ្លាស់​ប្ដូរ​គ្រូបង្វឹក​ថ្មី​។

នេះ​ជា​លើក​ទី​២ ហើយ ដែល​សហព័ន្ធ​បាន​ប្រកាស​ចែកផ្លូវ​ជាមួយ​គ្រូបង្វឹក​សញ្ជាតិ​អា​ហ្ស​ង់
ទី​នរូ​ប​នេះ ។ លើក​ទី​១ លោក​ធ្លាប់​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា ក្នុង​នាម​គ្រូបង្វឹក​អំឡុង​ពេល​លោក Keisuke Honda ជា​អ្នកចាត់ការ​ទូទៅ កាលពី​ចន្លោះ​ឆ្នាំ​២០១៨-២០២០​។ គ្រានោះ លោក​ធ្លាប់​បាន​បង្កើត​កំណត់​ត្រា​ថ្មី​ៗ​ឲ្យ​វិស័យ​បាល់ទាត់​កម្ពុជា ដោយ​បាន​ដឹកនាំ​ក្រុម​កម្ពុជា ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ AFF U22 LG Cup 2019 និង​ការ​បើក​ទំព័រ​ប្រវត្តិសាស្ដ្រ​ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ស៊ី​ហ្គេ​ម ឆ្នាំ​២០១៩ នៅ​ប្រទេស​ហ្វី​លី​ពី​ន​។

ការ​ប្រកាស​បញ្ចប់​កិច្ចសន្យា​លោក Felix Dalmas ពី​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​នេះ គេ​ឃើញ​មហាជន​ដែល​ជា​អ្នកគាំទ្រ​ក៏​បានបញ្ចេញមតិ​(​ខ​ម្មិន​)​ព្រោងព្រាត​ផង​ដែរ ដែល​ខ្លះនៅ​តែ​បង្ហាញ​សមានចិត្ត​ជាមួយ​លោក Felix Dalmas ខ្លះ​រិះគន់​កីឡាករ និង ខ្លះ​ទៀត ឈាន​ដល់​រិះគន់​ប្រធាន​សហព័ន្ធ​ថែម​ទៀតផង​។

ជាក់ស្ដែង​គណនី​ហ្វេ​ស​ប៊ុ​ក​ដែល​ដាក់​ឈ្មោះ Mateo Christopher បាន​ខ​ម្មិន​ថា «​ពិត​ណាស់​ពួក​យើង​ប្រាកដជា​មិន​ពេញចិត្ត​នឹង​លទ្ធផល​នៃ​ការ​ដឹកនាំ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​របស់​គាត់​ទេ ប៉ុន្តែ​យើង​គួរតែ​ផ្តល់​នូវ​សេចក្តី​គោរព​និង​អរគុណ​ចំពោះ​បុរស​ម្នាក់​នេះ​ដែល​ជា​មនុស្ស​ដំបូង​ដែល​ដឹកនាំ​កម្ពុជា​ឆ្លង​ផុត​វគ្គ​ចែកពូ​ល​នៃ​ព្រឹត្តិការណ៍ Seagame ២០១៩ និង​លះបង់​រាល់​កម្លាំងកាយ​ចិត្តជា​ច្រើន​កន្លង​មក​ដើម្បី​បាល់ទាត់​កម្ពុជា ជា​ជាង​ការ​រិះគន់​បែបប្រមាថ មើលងាយ និង​អាច​ក្លាយជា​សម្ពាធ​ផ្លូវចិត្ត​ទៅ​កាន់​គាត់ ។ អរគុណ Felix សម្រាប់ពេលវេលា​ល្អ​ៗ កន្លង​មក និង​ជូនពរ​សំណាង
ល្អ​»​។

គណនី​ឈ្មោះ​ផ​ន សុ​ផា បាន​ខ​ម្មិន​ថា​«​ចង់​ដកគ្រូ​ប៉ុន្មាន​នាក់ ចង់​ដាក់​គ្រូ​ប៉ុន្មាន​នាក់ រក​គ្រូ​ទេវតា
មកពីណា​ទៀត​ក៏​មិន​រីក​ចម្រើន​ដែរ បើ​កីឡាករលេង​ច​រឹត​តួឯក ច​រឹត​ក្មេង​លេង​បាល់​អួត​តែ​ស្រី​។
ចំពោះ​ប្រធាន​សហព័ន្ធ​ក៏​គួរតែ​គិតគូរ​ដែរ​ហើយ​។

អ្នកគាំទ្រ​បាល់ទាត់​ទាំងឡាយ​ចាំ​បាន​ទេ​កាល​គ្រូ​ហុងដា​នឹង​គ្រូ​ហ្វី​លី​ក​ចូល​មក​ដំបូង​ៗ​តើ​គ្រប់​គ្នា​បាន​និយាយ​ដូច​ម្ដ​ច​ខ្លះ? ខ្ញុំ​មិន​បន្ទោស​តែ​កីឡាករ​តែ​ក៏​មិន​បន្ទោស​តែ​គ្រូ​ដែរ ។ បាល់ទាត់​ទាំង​គ្រូ​ទាំង​សិស្ស​ទាំង​មិត្ត​រួម​ក្រុម​គឺ​មាន​ទំនួល​ខុស​ត្រូវ​គ្រប់​គ្នា​។ ខ​មិ្ម​ន​នេះ​ហេតុ​អ្វី​ខ្ញុំ​និយាយ​តែ​ពី​សិស្ស​បែរជា​មិន​និយាយ​ពី​ចំណុច​ខ្វះខាត​អសមត្ថភាព​របស់​គ្រូ ព្រោះថា​គ្រូ​អាច​ដក​ចេញ​ឬ​បញ្ចប់​កុងត្រា​បាន​បើ​មើលទៅ​ដឹកនាំ​មិនល្អ ។

ប៉ុន្តែ​ចំពោះ​កីឡាករ​វិញ​គឺ​នៅ​លេង​រហូត​ទោះ​ដូរ​គ្រូ​ថ្មី​ច្រើន​នាក់​ក៏​ដោយ គឺ​គេ​មិន​ងាយ​បញ្ឈប់​កីឡាករ​ឈប់​ឱ្យ​លេង​បាល់​មួយ​ជីវិត​ទេ​» គណនី​ឈ្មោះ​សៅ ពិន បាន​ខ​ម្មិន​ថា «​បញ្ចប់​កុងត្រា​ជាមួយ​គ្រូបង្វឹក​តែ​ម្នាក់​ក៏​មិន​អាច​ជួយ​ឲ្យ​ក្រុម​ជម្រើសជាតិ​រីក​ចម្រើន​បាន​ដែរ គឺ​ត្រូវ​តែ​រុះរើ​ក្បាលម៉ាស៊ីន​សហព័ន្ធ និង​មន្ត្រី​អសមត្ថភាព​មួយ​ចំនួន​ទៀត ហើយ​ជំនួស​មក​វិញ​នូវ​ក្បាលម៉ាស៊ីន​និង​មន្ត្រី​ដែល​មាន​ឆន្ទៈ និង​ទស្សនៈវិស័យ​លេ​ី​វិស័យ​បាល់ទាត់ ទេ​ី​ប​បាល់ទាត់​កម្ពុជា​រីក​ចម្រើន​បាន​»
ចំណែក​ខ្សែបម្រើ​ប្រយុទ្ធ​កូនកាត់​ខ្មែរ​-​អា​មេ​រិ​ក Nick Taylor មុន​នេះ​បាន​លើក​ឡើង​ថា កីឡាករ​ក្នុង​ប្រទេស​កម្ពុជា​នៅ​មាន​កម្រិត បើ​ប្រៀបធៀប​នឹង​ប្រទេស​ក្នុង​តំបន់​។

ប្រការ​នេះ​ជា​មូលហេតុ​ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​ជ្រើសរើស​កីឡាករ​ដើម្បី​ពង្រឹង​ក្រុម​ជម្រើសជាតិ ។ ប្រទេស​មួយ​ចំនួន​នៅ​តំបន់​អាស៊ាន ដូច​ជា​ឥណ្ឌូ​ណេ​សុ​ី និង​ម៉ា​ឡេ​សុ​ី មាន​កីឡាករ​កូនកាត់​ច្រើន​លេង​នៅ​ក្រៅប្រទេស​។ ទើបតែ​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ​ប៉ុណ្ណោះ​ដែល​កម្ពុជា​បាន​ព្យាយាម​ស្វះ​ស្វែងរក​កីឡាករ​កូនកាត់​នៅ​ក្រៅប្រទេស និង​ផ្តល់​សញ្ជាតិ​កីឡាករ​បរទេស​លេង​នៅ​លី​គ​កំពូល​កម្ពុជា​ដើម្បី​ក្លាយជា​កីឡាករ​ជម្រើសជាតិ ។

ជាក់ស្តែង​មានរូប​លោក Nick Taylor ជា​កីឡាករ​ខ្មែរ​-​អា​មេ​រិ​កយុវជន លឹ​ម លោកា​ថុ​ង​និង Asharvy Mustapha ជាដើម​។ ចំណែក​កីឡាករ​ផ្តល់​សញ្ជាតិ​មាន Yudai Ogawa មក​ពី​ប្រទេស​ជប៉ុន កីឡាករ Mizuno មក​ពី​ប្រទេស​ជប៉ុន និង​កីឡាករ កាន់ ម៉ូ មក​ពី​អាហ្វ្រិក​ខាងត្បូង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ