ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុ.តបំផ្លា.ញ​​ឧបករណ៍​ខុសច្បាប់​ជា​ច្រើន​ប្រភេទ​ក្នុង​រដូវ​ត្រី​ពង​កូន ​ក្រោយបង្ក្រា.ប​​បទល្មើស​នេសាទ

3 ខែ មុន
  • ក្រចេះ

ខេត្តក្រចេះ​ ៖ របាំង​ព្រួល​ស្បៃ​មុង ចំនួន​១៧​ខ្សែ មាន​ប្រវែង ៩៥០ ម៉ែត្រ លូ​ស្បៃ​មុង​ចំនួន ១៩​មាត់​លូ របាំង​លប​ណ​រ៉ាវ…

ខេត្តក្រចេះ​ ៖ របាំង​ព្រួល​ស្បៃ​មុង ចំនួន​១៧​ខ្សែ មាន​ប្រវែង ៩៥០ ម៉ែត្រ លូ​ស្បៃ​មុង​ចំនួន ១៩​មាត់​លូ របាំង​លប​ណ​រ៉ាវ ០២​ខ្សែ មាន​ប្រវែង ១៤០​ម៉ែត្រ លប​ណ​រ៉ាវ (​លប​កាវ​) ០៤​គ្រឿង បង្គោល​ចម្រឹង​ប្ញ​ស្សី ២៦០​ដើម​ត្រូវ​បានខណ្ឌ​រដ្ឋបាល​ជលផល​ក្រចេះ សហការ​ជាមួយ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ចុះ​បង្ក្រាប​។

ការ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​នោះ​មា្នការ​ចូលរួម​ពី ក្រុមប្រឹក្សា​សង្កាត់​រកា​កណ្តាល និង​សហ គមន៍​នេសាទ ចុះ​បង្ក្រាប​បទល្មើស​នេសាទ នៅ​ក្នុង​រដូវ​ត្រី​ពង​កូន រឹបអូស​ឧបករណ៍​ល្មើសច្បាប់​បានជា​ច្រើន​ប្រភេទ​និង​ដុត​បំផ្លាញ​ចោល​។

ក្នុង​ការ​ចុះ​បង្ក្រាប​នោះ​ក៏​បាន​ចាក់​ធ្វើការ​ចាក់​លែង​កូន​ត្រី​ចម្រុះ​ជាង ១០០​គីឡូក្រាម ចូល​ក្នុង​បឹង​ធម្មជាតិ នៅ​ក្នុង​ប្រតិបត្តិការ​នោះ​ក៏​ធ្វើ​ឡើង នៅ​រសៀល​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២៤ ស្ថិត​ក្នុងភូមិ​សាស្ត្រ​សង្កាត់​រកា​កណ្តាល និង​សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ ខេត្តក្រចេះ​។

លោក ម៉ុ​ក ពន្លក នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ក្រចេះបាន​ឲ្យ​ដឹង​ថា មន្ត្រី​ជំនាញ និង​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ បាន​រួម​គ្នា​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ នៅ​ចំណុច​បឹង​រំលា​ច ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​រកា​កណ្ដាល និង​សង្កាត់​អូរ​ឫស្សី នៃ​ក្រុង​ក្រចេះ បាន​រក​ឃើញ​ការ​ប្រើប្រាស់ នូវ​ឧបករណ៍​នេសាទ​ខុសច្បាប់​ជា​ច្រើន​ប្រភេទ ដែល​ក្រុម​ជនខិលខូច​បាន​ប្រើប្រាស់ និង​យក​ទៅ​ដាក់​នៅ​ចំណុច​ទីតាំង​បឹង​ខាងលើ ដើម្បី​ចាប់​ត្រី​នៅ​ក្នុង​រដូវ​ហាមឃាត់​។

លោក ម៉ុ​ក ពន្លក បាន​បន្ត​ថា ខណៈនោះ កម្លាំង​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ បាន​សម្រេច​ធ្វើការ​រុះរើ និង​បំផ្លាញ​ចោល នូវ​ឧករ​ហិណ៍​នេសាទ​ល្មើសច្បាប់ រួម​មាន​៖ របាំង​ព្រួល​ស្បៃ​មុង ចំនួន​១៧​ខ្សែ មាន​ប្រវែង៩៥០ម៉ែត្រ លូ​ស្បៃ​មុង​ចំនួន ១៩​មាត់​លូ របាំង​លប​ណ​រ៉ាវ ២​ខ្សែ មាន​ប្រវែង១៤០​ម៉ែត្រ លប​ណ​រ៉ាវ (​លប​កាវ​) ០៤​គ្រឿង បង្គោល​ចម្រឹង​ប្ញ​ស្សី ២៦០​ដើម និង បាន​ចាក់​លែង​ត្រី​ចម្រុះ​មាន​ទម្ងន់​ប្រមាណ ១០០​គីឡូក្រាម ចូល​ក្នុង​បឹង​ធម្មជាតិ​វិញ ដើម្បី​ធានា​និរន្តរភាព​ពូជ​ត្រី​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ