ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​អ្នក​ចាក់​ដី​ចូល​សមុទ្រ​និយាយ​ថា បើ​អាជ្ញា​ធរមាន​លទ្ធភាព​កាយ​ដី​ចេញ​វិញ​ក៏​កាយ​ចុះ

3 ខែ មុន
  • កែប

ខេត្ត​កែប ៖ អាជ្ញាធរ​ខេត្ត​កែប ដឹកនាំ​ដោយ​លោក​អភិបាលរង គ្រោង​និង​ចុះ​មក​ពិនិត្យ​មើល​ទីតាំង​គេ​ចាក់​ដី​លប់​សមុទ្រ កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែកញ្ញា ២០២៤ នៅ​ចំណុច​ភូមិ​អំពែ​ង ឃុំ​ពងទឹក…

ខេត្ត​កែប ៖ អាជ្ញាធរ​ខេត្ត​កែប ដឹកនាំ​ដោយ​លោក​អភិបាលរង គ្រោង​និង​ចុះ​មក​ពិនិត្យ​មើល​ទីតាំង​គេ​ចាក់​ដី​លប់​សមុទ្រ កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែកញ្ញា ២០២៤ នៅ​ចំណុច​ភូមិ​អំពែ​ង ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប បន្ទាប់​ពី​មានការ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម និង​មាន​ព័ត៌មាន​ក្នុងស្រុក​ជាហូរហែ ពាក់​ព​ន្ធ័​និង​លោកស្រី​ម៉ៅ ញិ​ប នៅ​ក្រុងកែប បាន​ចាក់​ដី​លុប​សមុទ្រ​ម្ដង​ហើយ​ម្ដងទៀត រហូត​មាន​គម្រោង​អាជ្ញាធរ​ខេត្ត​កែប​ថា នឹង​ចុះ​មក​ពិនិត្យ​ទីតាំង​ចាក់​ដី​នៅ​ថ្ងៃនេះ​តែ​ម្តង តែ​ត្រូវ​បាន​អាក់​ខានទៅ​វិញ ដោយ​មិន​បានដឹង​ពី​មូលហេតុ ។

លោកស្រី​ម៉ៅ ញិ​ប ជា​អ្នក​ចាក់​ដី​លប់​សមុទ្រ​បាន​និយាយ​ជា​សាធារណៈ កាលពី​ល្ងាច​ថ្ងៃ​ទី​១១ កញ្ញា នៅ​ទីតាំង​ចាក់​ដី​ថា បើ​ចង់​កាយ​ដី​ចេញ​វិញ បើ​អាជ្ញាធ​មាន​លទ្ធភាព​កាយ​ចុះ លោកស្រី​បែប​ចង់​និយាយ​ថា បើ​អោយ​លោកស្រី​កាយ គឺ​គាត់​មិន​កាយ​ទេ ។ បាន​ន័យ​ថា គ្មាន​អ្នក​ណា​ហ៊ាន​ជាមួយ​គាត់​ទេ​…​ហេ​! ហេ​!

ទាក់ទង​នឹង​ការ​ចាក់​ដី​លុប​សមុទ្រ​នេះ អ្នក​យក​ព័ត៌មាន​បាន​ជួប​លោក​ទេព ចៀន នាយក​រដ្ឋបាល​ស្រុក​ដំណាក់​ចង្អើរ កាលពី​ព្រឹក​មិ​ញ ដើម្បី​ប្រមូល​ព័ត៌មាន​អោយ​បាន​ពិស្តា​រថា តើ​ខាង​ស្រុក​បាន​ហាមឃាត់​ឬទេ​ដែល​មាន​ពលរដ្ឋ​ជាង​២០​គ្រួ​សារបាន​ធ្វើ​សំណង់​រឹង​ចូល​សមុទ្រ ។ ប៉ុន្តែ​លោកនាយក​រដ្ឋបាល​រូប​នោះ មិន​បាន​ផ្ដល់​ព័ត៌មាន​ទេ ដោយ​លោក​និយាយ​ថា បើ​ចង់​ផ្ដល់​ព័ត៌មាន
សរសេរ​សំណួរ​ដាក់​មុន​មក និង​ដាក់​ថ្ងៃ​អោយ​សម្ភាសន៍​។

រីឯ​មន្ត្រី​សាលាស្រុក​ដំណាក់​ចង្អើរ​ម្នាក់​បាន​លើក​ឡើង​ថា មិនមែន​តែ​លោកស្រី​ម៉ៅ ញិ​ប​ទេ ចាក់​ដី​លុបសមុទ្រ​នោះ ពលរដ្ឋ​រស់នៅ​ជាប់​ដី​ម៉ៅ ញិ​ប ក៏​ចាក់​ដែរ ពេញ​ទៅ​ដោយ​ភាព​អនាធិបតេយ្យ ម្នាក់​ៗ​ចង់​យក​សមុទ្រ​ធ្វើ​ជា​កម្មសិទ្ធិ ។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ