ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញ​ប្រើប្រាស់​ឡានហ្វត​ដឹក​ឈើ​ទាំងយប់​ទាំង​ថ្ងៃ ទំរាំ​ចាប់បានម្តងៗ

3 ខែ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ រថយន្តហ្វតមួយគ្រឿងដឹកជញ្ជូនឈើចេញពីខេត្តស្ទឹងត្រែង ត្រូវបានកម្លាំងឧទ្យា​នុរក្សនៃមន្ទីរបរិស្ថានខេត្តក្រចេះ សហការជាមួយកម្លាំងអាវុធហត្ថមូលដ្ឋានស្រុកអូរគ្រៀងសែន​ជ័យនៃបញ្ជាការ​ដ្ឋាន​កងរាជអាវុធហត្ថខេត្តក្រចេះ ប្រដេញស្ទាក់ចាប់បាន តែអ្នកបើកបររថយន្តរត់គេចខ្លួនបាត់ដោយសុវត្ថិភាព ។ ការស្ទាក់បង្ក្រាប​ចាប់រថយន្តហ្វតដឹកជញ្ជូនឈើចេញពីខេត្តស្ទឹងត្រែងនោះ សមត្ថកិច្ចបានធ្វើឡើងនៅថ្ងៃទី១១…

ខេត្តក្រចេះ ៖ រថយន្តហ្វតមួយគ្រឿងដឹកជញ្ជូនឈើចេញពីខេត្តស្ទឹងត្រែង ត្រូវបានកម្លាំងឧទ្យា​នុរក្សនៃមន្ទីរបរិស្ថានខេត្តក្រចេះ សហការជាមួយកម្លាំងអាវុធហត្ថមូលដ្ឋានស្រុកអូរគ្រៀងសែន​ជ័យនៃបញ្ជាការ​ដ្ឋាន​កងរាជអាវុធហត្ថខេត្តក្រចេះ ប្រដេញស្ទាក់ចាប់បាន តែអ្នកបើកបររថយន្តរត់គេចខ្លួនបាត់ដោយសុវត្ថិភាព ។

ការស្ទាក់បង្ក្រាប​ចាប់រថយន្តហ្វតដឹកជញ្ជូនឈើចេញពីខេត្តស្ទឹងត្រែងនោះ សមត្ថកិច្ចបានធ្វើឡើងនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិ​ស្រែស្បូវ ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។

ប្រភពបានឱ្យដឹងថា នាយកដែនជម្រកសត្វព្រៃសំបូរ លោក ញ៉ែម វិសាល បានដឹកនាំកម្លាំងឧទ្យានុរក្ស សហការជាមួយ​កម្លាំងមូលដ្ឋានអាវុធហត្ថស្រុកអូរគ្រៀងសែនជ័យ​ប្រដេញស្ទាក់ចាប់រថយន្ត Ford មួយ​គ្រឿង ពណ៌.ស ពាក់ស្លាកលេខត្បូងឃ្មុំ 2C-7792 ដែលដឹកឈើចេញពីខេត្តស្ទឹងត្រែង ចូលមកក្នុងខេត្តក្រចេះ ។

ប្រភពបន្តថារថយន្ត Fordនោះ ក្នុងពេលដឹកឈើក៏បើកបររត់គេចចេញពីកម្លាំងសមត្ថកិច្ច ចូលទៅជ្រកពួននៅក្នុងផ្ទះប្រជាពលរដ្ឋមួយកន្លែងដែលនៅតាមបណ្តោយផ្លូវជាតិលេខ៧នៃភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ។

កម្លាំងសមត្ថកិច្ចស្របពេលដេញប្រផាប់ចាប់ប្រភីងផងនោះ ក៏បានបញ្ជាឱ្យម្ចាស់ផ្ទះបើកសោររបង និងចូលទៅរឹបអូសយកវត្ថុតាងបទល្មើសជាក់ស្តែង នាំយកមកប្រគល់ជូន​សង្តាត់រដ្ឋបាលព្រៃឈើអូរគ្រៀងរក្សា​ទុកធ្វើកំណត់ហេតុចាត់ការបន្តតាមច្បាប់ព្រៃឈើ ។ ចំណែក​អ្នកបើកបររថយន្តនោះបានរត់គេចខ្លួនបាត់ស្រមោលភ្លាមៗដែរ ។

ប្រភពបន្តទៀតថា ក្រុមរថយន្ត Ford នេះ នៅមានជាច្រើនគ្រឿងទៀត ដែលកម្លាំងសមត្ថកិច្ចមិនទាន់បានធ្វើការបង្ក្រាប ហើយក៏នៅតែបន្តធ្វើសកម្មភាពដឹកជញ្ជូនដោយផ្គើនទៅនឹងច្បាប់ព្រៃឈើ ពិសេសផ្គើនទៅនឹងបទបញ្ជារបស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មាធិការជាតិ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅឡើយ ។

នាយឧត្តមសេនីយ៍ សៅ សុខា នៅរយៈកាលកន្លងមក ធ្លាប់បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់បំផុត ដល់កម្លាំងអាវុធហត្ថផ្ទៃប្រទេស និងកម្លាំងអាវុធហត្ថនៅខេត្ត ដែលមានបទល្មើសព្រៃឈើ ធនធានធម្មជាតិ ឱ្យពង្រឹងការទប់ស្កាត់ និងបង្ក្រាបឱ្យខាងតែបាន ដោយគ្មានការលើកលែង និងយោគយល់នោះឡើយ។

អ្វីដែលគួរកត់សម្គាល់ បើទោះបីបទបញ្ជារបស់ នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជ្រាបដល់មូលដ្ឋានយ៉ាងណាក្តីក៏គេនៅតែសង្កេតឃើញថា នៅមានក្រុមឈ្មួញតូចធំនៅតែផ្គើននឹងបទបញ្ជានោះ ហើយបន្តធ្វើសកម្មភាពដឹកជញ្ជូនឈើល្មើសច្បាប់ ដោយគ្មានញញើតច្បាប់ជាដដែល។

ជាក់ស្តែង ក្នុងពេលបច្ចុប្បន្ន ក៏នៅមានឈ្មួញដឹកជញ្ជូនឈើយ៉ាង​គគ្រឹកគគ្រេងចេញពីតំបន់ភូមិកោះខ្ញែឃុំអូរគ្រៀងស្រុកអូរគ្រៀងសែនជ័យ មានរថយន្តប្រភេទសាំយ៉ុងពណ៌សមួយគ្រឿងនិងពណ៌លឿងមួយគ្រឿងហើយគេបានបង្ហើបថា មានឈ្មោះ.បុល. ជាម្ចាស់រថយន្តទាំងពីរគ្រឿងនោះដែលតែងចូលដឹកនៅពេលយប់ ។

ឈើដែលរថយន្តសាំយ៉ុងទាំងពីរគ្រឿងដែលចូលទៅដឹករៀងរាល់ពេលយប់នោះគេតែងដឹកជញ្ជូនតាមទូកចេញពីស្រុកសៀមបូកខេត្តស្ទឹងត្រែង ។

នាយកដែនជម្រកសត្វព្រៃសំបូរ.លោក ញ៉ែម វិសាល បានឱ្យដឹងតាមទូរស័ព្ទនៅថ្ងៃ១២ខែកញ្ញាឆ្នាំ២០២៤នេះថាចំពោះរថយន្តហ្វតដឹកឈើដែលបង្ក្រាបបាននោះ មិនស្គាល់អត្តសញ្ញាណអ្នកបើកបរនោះទេតែបានប្រគល់ទាំងរថយន្តវត្ថុតាងឱ្យទៅខាងរដ្ឋបាលព្រៃឈើ និងកងរាជអាវុធហត្ថស្រាវជ្រាវបន្តហើយ។

ព័ត៌មានបន្ថែម​នឹងមានផ្សាយជូនលើកាសែតកោះសន្តិភាព ។ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ