ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋប្រទះឃើញសាកសពបុរសម្នាក់អណ្តែតនៅលើផ្ទៃទន្លេ មកទាក់និងកំប្លោកបង្កការភ្ញាក់ផ្អើលនៅម៉ោងប្រមាណ១២និង៤០នាទីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ នៅដងទន្លេត្រង់ចំណុចភូមិបែកចាន ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ប្រភពពីសមត្ថកិច្ចឲ្យដឹងថាសពមិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែលជា៤០ឆ្នាំ ពាក់អាវយឺតពណ៌ក្រហមដៃខ្លី ស្លៀកខោខូវប៊យពណ៌ទឹកប៊ិចជើងវែង អណ្ដែតតាមទឹកហូរពីខាងត្បូងទៅខាងជើង។ ចំពោះការធ្វើកោសល្យវិច័យពិនិត្យស្លាកស្នាមនៅលើសាកសពពុំមានអ្វីគួរឲ្យគាត់សម្គាល់នោះទេ តាមការសន្និដ្ឋានរបស់សមត្ថកិច្ចស្លាប់ដោយសារលង់ទឹក។
យោងតាមការបញ្ជាក់នូវភិនភាគខាងលើ សមត្ថកិច្ច សូមប្រកាសសាច់ញាតិដែលបានបាត់សមាជិកគ្រួសារ សូមទំនាក់ទំនងមកសមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាច ។
បច្ចុប្បន្នសពបានបូជានៅវត្តឳម៉ាល់ ដែលមានទីតាំងនៅភូមិបែកចាន ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង៕
ចែករំលែកព័តមាននេះ