ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ជនជាតិ​វៀតណាម​២​នាក់ ដកហូត​គ្រឿងញៀ.ន​ជាង​៩​គីឡូក្រាម នៅ​ក្រុង​បា​វិត

1 អាទិត្យ មុន

ខេត្តស្វាយរៀង ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង បាន​ធ្វើការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន និង​ដកហូត​គ្រឿងញៀន បាន​ជាង​៩​គីឡូក្រាម និង​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​វៀតណាម ចំនួន​២​នាក់ ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តស្វាយរៀង ចាត់ការ​តាម​ផ្លូវច្បាប់…

ខេត្តស្វាយរៀង ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង បាន​ធ្វើការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន និង​ដកហូត​គ្រឿងញៀន បាន​ជាង​៩​គីឡូក្រាម និង​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​វៀតណាម ចំនួន​២​នាក់ ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តស្វាយរៀង ចាត់ការ​តាម​ផ្លូវច្បាប់ កាលពី​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០២៤ ។

បើ​តាម​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង បាន​ឲ្យ​ដឹង​ថា ដោយ​អនុវត្ត​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់​លោក​ឧត្តមសេនីយ៍ត្រី សុខា រ៉ា​នាថ មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង និង​ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក ឡាយ ជុង​ហេង ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង នៅ​វេលា​ម៉ោង​១៥​និង​៣០​នាទី រហូត​ដល់​វេលា​ម៉ោង​១៨ និង​១៥​នាទី ថ្ងៃ​ទី​០៤ ខែកញ្ញា ឆ្នាំ​២០២៤ កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ស្រី វុ​ត្ថា មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង បាន​ចុះ​បង្ក្រាប​ករណី​រក្សា​ទុក ឬ​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន នៅ​ចំណុច​ផ្ទះសំណាក់ ហេង​ហេង ស្រី​រ័​ត្ន ស្ថិត​នៅ​ភូមិ​បា​វិត​កណ្ដាល សង្កាត់​បា​វិត ក្រុង​បា​វិត និង​នៅ​បុរី​ចន្ទ​រាជ ផ្ទះ​ជួល​លេខ​A11 ស្ថិត​នៅ​ភូមិ​តា​បឹ​ប សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​វៀតណាម ចំនួន​២​នាក់ ។

មន្ត្រី​អាវុធហត្ថ​ដដែល បាន​បញ្ជាក់​ថា ក្នុង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​នេះ សមត្ថកិច្ច​បាន​ដកហូត​យក​វត្ថុ​តាង រួម​មាន ៖ ថ្នាំ​ញៀន​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​១៧ កញ្ចប់ មាន​ទម្ងន់ ៩,៣០៦.៥០ ក្រាម​(​មេ​តំ​ហ្វេ​តា​មីន​) ម្សៅ​កញ្ចប់ ពណ៌​ក្រហម សញ្ញា​រូប​សេះ ចំនួន​០៣ កញ្ចប់​ទម្ងន់​៥៥.៩០ ក្រាម (​អិ​ច​ស្ត្រា​ស៊ី​) ថ្នាំ​គ្រាប់​ពណ៌​ផ្កាឈូក ចំនួន​០១ កញ្ចប់ ទម្ងន់​២.៣០​ក្រាម (​អិ​ច​ស្ត្រា​ស៊ី​) ថ្នាំ​គ្រាប់​ពណ៌​ត្រួយ​ចេក ចំនួន​០៥ កញ្ចប់ មាន​ទម្ងន់ ៤៣.០០​ក្រាម (​អិ​ច​ស្ត្រា​ស៊ី​) ថ្នាំ​គ្រាប់​ពណ៌​បៃតង ចំនួន​០១​កញ្ចប់ មាន​ទម្ងន់ ៣.៦០​ក្រាម (​អិ​ច​ស្ត្រា​ស៊ី​) ថ្នាំ​គ្រាប់​ពណ៌​ក្រហម ចំនួន​០៤ កញ្ចប់ ទម្ងន់​៥១.៨០​ក្រាម (​មេ​តំ​ហ្វេ​តា​មីន​) ថ្នាំ​ម្សៅ​ម៉ត​ពណ៌​ស ចំនួន​០២ កញ្ចប់​ទម្ងន់​៦.៦០​ក្រាម (​កេ​តា​មីន​) ថ្នាំ​គ្រាប់​ពណ៌​ខៀវ ចំនួន​០១​កញ្ចប់ មាន​ទម្ងន់ ១.១០​ក្រាម (​អិ​ច​ស្ត្រា​ស៊ី​) ។ ទម្ងន់​ថ្នាំ​ញៀន​សរុប ចំនួន ៩,៤៧០.៨០​ក្រាម ។

សមត្ថកិច្ច​បាន​ដកហូត​ម៉ូតូ​ចំនួន​០១ គ្រឿង ទូរ​សព្ទ​ដៃ​ចំនួន​០៣ គ្រឿង ប័ណ្ណ​បើករថយន្ដ​ចំនួន​០១ សន្លឹក សៀវភៅ​បើកបរ​រថយន្ដ​ចំនួន​០១ ក្បាល ឧបករណ៍​សម្រាប់​កិន​គ្រឿងញៀន​ចំនួន​០១ គ្រឿង​គ្រាប់​កាំភ្លើងខ្លី​០១​គ្រាប់ អាវុធ​ខ្លី​ម៉ាក់​រ៉ូ​ឡូ​០១​ដើម ពូថៅ​តូច​០១ ដុំ​រ៉ូ​ឡូ​កាំភ្លើងខ្លី​០១ កាបូប​ពណ៌​ខ្មៅ​០១​ជញ្ជីង​សម្រាប់​ថ្លឹង​គឿ​ង​ញៀន​ចំនួន​០៣​គឿ​ង ប័ណ្ណបើកបរ ចំនួន ០១​ក្បាល លិខិតឆ្លងដែន ចំនួន​០១​ក្បាល សម្ភា​រៈវេ​ខ​ខ្ចប់ និង​សម្ភារ​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ផង​ដែរ ។

បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តស្វាយរៀង និង​លោក​ចៅក្រម​បាន​ចេញ​ដីការ​ឃុំខ្លួន​បណ្តោះអាសន្ន នៅ​ពន្ធនាគារ​ខេត្តស្វាយរៀង​រួច​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ