ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​រាជធានី​ភ្នំពេញ បំភ្លឺ​ករណី​ផាកពិន័យ​លោក មុំ សា​ម៉េ​ត ហៅ (DJ Hero) បើកបរ​លើស​ជាតិ​អាល់កុល

3 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២៤​នេះ បាន​ចេញ​សេចក្តី​បំភ្លឺ​ព័ត៌មាន ពាក់ព័ន្ធ​ករណី​លោក…

រាជធានី​ភ្នំពេញ ៖ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២៤​នេះ បាន​ចេញ​សេចក្តី​បំភ្លឺ​ព័ត៌មាន ពាក់ព័ន្ធ​ករណី​លោក មុំ សា​ម៉េ​ត ហៅ (DJ Hero) ត្រូវ​បាន​ផាកពិន័យ ដោយសារ​បើកបរ​មាន​កម្រិត​ជាតិ​អាល់កុល​ខ្ពស់ ០,៧៩ mg/L ។

ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស បាន​ចេញ​សេចក្តី​បំភ្លឺ បន្ទាប់​ពី​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Mom Samet (DJ Hero) ដែលគេស្គាល់ថា ជាពិធីករទូរទស្សន៍មួយ បាន​ផុស​នៅ​លើ​បណ្ដាញ​សង្គម ដែល​មាន​ខ្លឹមសារ​ថា ៖ «​លោក​ប៉ូលិស​សែន​សុខ ធ្វើការ​យប់​ជ្រៅ គិត​ប្រពន្ធ​កូន​ផង ស៊ីប្រាក់ខែ​ពួក​ខ្ញុំ កុំ​ថោក​ពេក ប្រយ័ត្ន​រន្ទះបាញ់​ងាប់​» ។

ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស បានអោយ​ដឹង​ថា នៅ​វេលា​ម៉ោង​០១​និង​៣០​នាទី​យប់​រំលង​អា​ធ្រ​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២៤ នៅ​ចំណុច​ខាង​មុខ​កន្លែង​ឈៀករថយន្ត បឹង​បៃតង លើ​ផ្លូវ​សម្តេច ជា ស៊ី​ម ស្ថិត​នៅ​ភូមិ​ច្រេស សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ មាន​រថយន្ត​០១​គ្រឿង ម៉ាក FORD Raptor ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2BW-5679 បើកបរ​ដោយ​ឈ្មោះ មុំ សា​ម៉េ​ត ហៅ DJ HERO ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ បើកបរ​ទិស​ដៅ​ពី​កើត​ទៅ​លិច ឆ្លងកាត់​គោលដៅ​អនុ​វត្ថ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ត្រួតពិនិត្យ​ជាតិ​ស្រវឹង ទើប​សមត្ថកិច្ច​នៅ​គោលដៅ​នោះ ឃាត់​ហៅ​ត្រួតពិនិត្យ ជា​លទ្ធផល​អ្នកបើកបរ មាន​កម្រិត​ជាតិ​អាល់កុល​ខ្ពស់ ០,៧៩ mg/L ទើប​សមត្ថកិច្ច​ធ្វើការ​ផាកពិន័យ​តាម​ច្បាប់ ។

ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស បាន​បញ្ជាក់​ថា ការ​ចុះ​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ត្រួតពិនិត្យ​ជាតិ​ស្រវឹង គឺ​កម្លាំង​សមត្ថកិច្ច អនុវត្ត​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា គឺ​សំដៅ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដើម្បី​កាត់​បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍ និង​ការពារ​អាយុជីវិត ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ