រាជធានីភ្នំពេញ ៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី១៤.១៥.១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ នឹងមានប្រទីបចំនួនច្រើនរហូតដល់៣២ប្រទីបនឹងចូលរួមបណ្តែងអបអរសាទព្រះរាជពិធី។ នេះបើតាមសេចក្តីណែនាំស្តីពីរៀបចំ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ របស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ។
យោងតាមគណៈកម្មការរៀបចំបុណ្យជាតិ -អន្តរជាតិចេញផ្សាយនៅពេលថ្មីៗកន្លង មកនេះបានឲ្យដឹងថា ចំនួនប្រទី ដែលនឹងត្រូវបណ្តែតអបអរសាទរ៖
១-ប្រទីបព្រះបរមរាជវាំង
២-ប្រទីបព្រឹទ្ធសភា
៣-ប្រទីបរដ្ឋសភា
៤-ប្រទីបរាជរដ្ឋាភិបាល
៥-ប្រទីបក្រសួងយុត្តិធម៌
៦-ប្រទីបក្រសួងការពារជាតិ
៧-ប្រទីបក្រសួងមហាផ្ទៃ
៨-ប្រទីបក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
៩-ប្រទីបក្រសួងធម្មការ និងសាសនា
១០-ប្រទីបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
១១-ប្រទីបក្រសួងអប់រំ យុវជន និងកីឡា
១២-ប្រទីបក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
១៣-ប្រទីបក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
១៤-ប្រទីបក្រសួងពាណិជ្ជកម្ម
១៥-ប្រទីបក្រសួងទេសចរណ៍
១៦-ប្រទីបក្រសួងរ៉ែ និងថាមពល
១៧-ប្រទីបក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
១៨-ប្រទីបក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
១៩-ប្រទីបក្រសួងអភិវឌ្ឍន៍ជនបទ
២០-ប្រទីបក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
២១-ប្រទីបក្រសួងបរិស្ថាន
២២-ប្រទីបក្រសួងធនធានទឹក និងឧតុនិយម
២៣-ប្រទីបក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
២៤-ប្រទីបក្រសួងសាធារណការ និងដឹកជញ្ជូន
២៥-ប្រទីបក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
២៦-ប្រទីបក្រសួងមុខងារសាធារណៈ
២៧-ប្រទីបរដ្ឋបាលរាជធានីភ្នំពេញ
២៨-ប្រទីបសហភាពសហព័ន្ធយុវជនកម្ពុជា
២៩-ប្រទីបក្រសួងផែនការ
៣០-ប្រទីបក្រសួងសុខាភិបាល
៣១-ប្រទីបក្រសួងព័ត៌មាន
៣២-ប្រទីបក្រុមហ៊ុនវឌ្ឍនៈ ។
ជាមួយគ្នានោះដែរគណៈកម្មាធិការរៀបចំបុណ្យជាតិ អន្តរជាតិក៏បានឲ្យក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានីភ្នំពេញ ដែលមានប្រទីប ត្រូវផ្តល់គំនូសរូបភាពប្រទីប និងបទ អត្ថាធិប្បាយ របស់ប្រទីបនីមួយៗ ផ្ញើមកអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ ឱ្យបាន មុនថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤។
គណៈកម្មការរៀបចំបុណ្យជាតិ អន្តរជាតិក៏បានឲ្យ ក្រសួង ស្ថាប័ន អង្គភាព រដ្ឋបាល ខេត្តនីមួយៗ និងក្រុមហ៊ុនឯកជន បើមានបំណងចង់ធ្វើប្រទី បចូល រួមបណ្តែតអ បអរសាទរ ក្នុងព្រះរាជពិធីបុណ្យប្រពៃណីទំនៀមទម្លាប់ជាតិ ត្រូវដាក់ពាក្យស្នើសុំ និងផ្តល់ គំនូសរូបភាពប្រ ទីបមកអគ្គលេខាធិការដ្ឋា នគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ពិនិត្យជាមុន។
ក្នុងសេចក្តីណែនាំនោះដែរគណៈកម្មាធិការរៀបចំបុណ្យជាតិ- អន្តរជាតិបាន ណែនាំអ្នក គ្រប់គ្រងទូកអុំ ទូកចែវទាំងអស់ ទោះចាញ់ ឬឈ្នះ ដាច់ខាតត្រូវចូលរួម ក្នុងពិធីកាត់ព្រ័ត្រដើម្បីអបអរសាទរលទ្ធផលនៃការបញ្ចប់ដោយជោគជ័យនូវព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលជាបុណ្យប្រពៃណី ទំនៀមទម្លាប់ ជាតិយើង។ ចំណែករូបភាព នៃការរៀបចំពិធីកាត់ព្រ័ត្រ នឹងត្រូវ កំណត់ជាក់លា ក់នៅក្នុងបទបញ្ជាផ្ទៃក្នុងមួយដោយឡែក៕
ចែករំលែកព័តមាននេះ