រាជធានីភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិបានធ្វើការណែ នាំពីការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៤. ១៥. ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ខាងមុខនេះ។
យោងតាមសេចក្តីណែនាំរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិចេញផ្សាយពេលថ្មីៗនេះបានលើកឡើងថាតាមសារាចរណ៍របស់រាជរដ្ឋាភិបាល ស្តីពីការរៀបចំចាត់តាំងព្រះរាជពិធីបុណ្យទ្វាទសមាស បុណ្យប្រពៃណីជាតិ ប្រពៃណី សាសនា បុណ្យជាតិ-បុណ្យអន្តរជាតិ បានឲ្យដឹងថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តទៅ នៅថ្ងៃ១៤-១៥កើត និងថ្ងៃ១រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង ដើម្បីបើកឱកាសជូនប្រជារាស្ត្រ បានចូលរួមទស្សនាកម្សាន្ត សប្បា យរីករាយ អបអរសាទរបុណ្យប្រពៃណីជាតិខ្មែរយើង ដែលមាន តាំងពីបរម បុរាណដ៏យូ រលង់មកហើយ ដោយ មានបណ្តែតប្រទីប អុជកាំជ្រួច ប្រគំតន្ត្រីសម័យ បុរាណ និងសម្តែ ងសិល្បៈ ទាំង៣រាត្រី។
ប្រភពបានលើកឡើងថាដើម្បីរៀបចំកម្មវិធីប្រកួតអុំទូកនៅរាជធានីភ្នំពេញ និងតាម បណ្តាខេត្តដូចឆ្នាំមុន ស្របទៅតាមប្រពៃណី ទំនៀមទម្លាប់ជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចរ បស់ប្រទេសជាតិ ដោយធានាបានសុវត្ថិភាព ការសប្បាយរីករាយផងនោះ គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ សូមធ្វើការណែនាំដូចតទៅ ៖ – ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន អង្គភាព និងរដ្ឋបាលរាជធានី ខេត្ត -តុបតែងលម្អ លើកទង់ជាតិ ទង់សាសនា ទង់ព្រះ មហាក្សត្រ បដាពាក្យស្លោក អាហ្វីស ប៉ាណូ និងបំភ្លឺ ភ្លើងពណ៌តាមក្រសួង រដ្ឋលេខា ធិការដ្ឋាន ស្ថាប័ន អង្គភាព រដ្ឋបាលរាជធានី ខេត្ត មន្ទីរ អង្គភាព សាលារៀន វត្តអារាម ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ក្រុមហ៊ុន រោងចក្រ សហគ្រាស តាមសួនច្បារ ទីសាធារណៈ និងគ្រប់គេហដ្ឋា នប្រជារាស្ត្រ ដើម្បីអបអរសាទរព្រះរាជពិ ធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អក អំបុក ឆ្នាំ២០២៤។
ធ្វើការណែនាំដល់មូលដ្ឋានដែលមាន ទូកង និង ទូកមួង “ទូកអុំ និង ទូកចែវ” ដោយស្ម័គ្រ ចិត្តឥតបង្ខំ ឱ្យធ្វើការហ្វឹកហាត់សាកល្បង និងជ្រើសរើសទូកដែលមា នចំណុះពី១៨ខ្ទង់ ឡើងទៅ ហើយជាប្រភេទទូក ដែលមាន ល្បឿនលឿន និងមានលក្ខណៈសមស្រប។ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិបានលើកឡើងទៀតថា ក្រោយ ការសាកល្បង ត្រូវធ្វើចំណាត់ថ្នាក់តាមលំដាប់លំដោយប្រភេទ ទូកលឿន ទូកមធ្យម និងទូក គូពិសេស ដើម្បីងាយស្រួលគណៈមេប្រយោគ ផ្គូផ្គងរវាងទូកនីមួយៗ។
ត្រូវរៀបចំធ្វើប្រវត្តិសង្ខេបរបស់ទូកនីមួយៗ និងបញ្ជីរាយនាមអ្នកអុំ អ្នកចែវ ឱ្យបានច្បាស់លាស់ ដោយត្រូវ ជ្រើសរើសអ្នកដែលមានកាយសម្បទាគ្រប់គ្រាន់ និងចេះហែល ទឹកស្ទាត់ជំនាញ ហើយផ្ញើមកអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្ត រជាតិ ឱ្យបានមុនថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ជាកំណត់។ ទូកទាំងឡាយ នឹងអាចចាត់តាំង ចូលរួមបាន លុះត្រាតែបានទទួលការឯកភាពពីអាជ្ញាធរមូលដ្ឋានសាមី តាមរយៈឃុំ សង្កាត់ ក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលរាជធានី ខេត្ត ឬថ្នាក់ដឹកនាំក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន អង្គភាព។
គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិបានលើកឡើងទៀតថាត្រូវ រៀបចំអនុ គណៈកម្មការមួយ មានសមត្ថភាពទទួលខុសត្រូវលើការគ្រប់គ្រងទូក និងប្រទីប ហើយត្រូវធ្វើ ការណែនាំ អប់រំដល់អ្នកអុំ និងអ្នកចែវទាំងអស់ឱ្យ យល់ពីខ្លឹ មសារនៃព្រះរាជពិ ធីបុណ្យអុំទូក ជៀសវាងការប្រទូសរ៉ាយគ្នា ទៅវិញទៅមក ដោយត្រូវរក្សាឱ្យបានសាមគ្គីភាព សប្បាយរីករាយ និងភាពថ្លៃថ្នូរ ស័ក្តិសមជាអ្នកស្រឡាញ់កីឡា ប្រណាំងទូក និងរក្សាបាន ប្រពៃណីជាតិ ពិតប្រាកដ។ ខិតខំដោះស្រាយផ្ទាល់ខ្លួន ខោ អាវ មួក សញ្ញាប្រចាំមូលដ្ឋាន អង្គភាព និងជីវភាព ក្នុងរយៈពេល៥ថ្ងៃ ព្រមទាំងគ្រប់មធ្យោបាយធ្វើដំណើរទៅមក។
គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងជួយឧបត្ថម្ភថវិកា ដល់កីឡាករ កីឡាការិនីអុំទូក រង្វាន់ទូកទទួលជ័យលាភីផ្នែកសោភណភាព និងរង្វាន់ទូកទទួលជ័យលាភី តាម ចំណាត់ថ្នាក់ផែននីមួយៗ។ ណែនាំអ្នកគ្រប់គ្រងទូកនីមួយៗឱ្យលាបលន និងតុបតែងលម្អក្បាច់រចនា ឱ្យបានល្អ ប្រណីតតាម រចនាបថខ្មែរពិតប្រាកដ។ រីឯអ្នកអុំ និងអ្នកចែវ ត្រូវមានសម្លៀកបំពាក់សមរម្យ ជាឯកសណ្ឋានតាមលក្ខណៈប្រពៃណី ទំនៀមទម្លាប់ ខ្មែរយើង។ អនុគណៈកម្មការវប្បធម៌ ទំនៀមទម្លាប់ និងសោភណភាព នឹងមានដាក់ចំណាត់ថ្នាក់ ផ្តល់ រង្វាន់ជ័យលាភី ផ្នែកសោភ ណភាពរបស់ទូក និងសម្លៀកបំពាក់របស់កីឡាករ កីឡាការិនី៕
ចែករំលែកព័តមាននេះ