ខេត្តស្វាយរៀង ៖ លោកស៊ូ ម៉ុល អភិបាលនៃគណៈអភិបាលស្រុករមាសហែក បានធ្វើការបំភ្លឺ ជូនសាធារណជន ដែល បានប្រតិកម្មនិងចែកចាយរូបភាពដុំថ្ម ដែលរដ្ឋបាលស្រុករសហែក ដាក់នៅផ្លូវបំបែកជាបួន រង្វង់មូលជិតសាលាស្រុកនោះ លោកបានបញ្ជាក់ការពិតហើយតាមពិតថ្ម ដែលដាក់តាំងផ្លូវបំបែករង្វង់មូលជា៤ ទីប្រជុំជនស្រុករមាសហែក ខេត្តស្វាយរៀង ហើយធ្វើឲ្យមហាជនលើកជាចម្ងល់ក្នុងបណ្ដាញសង្គម ត្រូវបានលោកស៊ូ ម៉ុល អភិបាលស្រុករមាសហែកបានបញ្ជាក់ជូនសាធារណជនជ្រាបថា ជាធម្មតាស្រុកក្តី ឃុំក្តី តែងមានប្រវត្តិកកើតស្រុក ឃុំនីមួយៗ ដុំថ្មដែលរដ្ឋបាលស្រុកបានដាក់នេះត្រូវធ្វើការលម្អបន្ថែមទៀតដូចជាឆ្លាក់រូបសត្វរមាស ដែលស្រុករមាសហែក ត្រូវយករូបសត្វរមាសតំណាងស្រុកផងដែរ ។
លោកស៊ូម៉ុល បន្តថា ក្រៅពីនេះយើងត្រូវ សរសេរអក្ស ទី១-ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ទី២-ប្រវត្តិថ្មសិលាសុខសិរី បន្ថែមទៀត ដូច្នេះសូមសាធារណៈជនមេត្តាជ្រាបជាដំណឹង។
លោកស៊ូម៉ុល អភិបាលស្រុករមាសហែកបានឲ្យដឹងទៀតថា ថ្មដែលដាក់ នៅផ្លូវបំបែកជា៤ក្បែរ សាលាស្រុកនេះ ជាសមិទ្ធ ផលមិនទាន់សម្រេច ហើយកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅនេះក្រុមការងារ បានលាងសំអាត សិលាសុខសិរី (សិលារួបរួម សុខសប្បាយ) ជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម សៅ សុខា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុក រមាសហែក ដែលបានយកមកពីកំពូលភ្នំជុំសែន រីករាយ មានកំពស់ជាង៧០០ម៉ែត្រ ដើម្បីតម្កល់ទុក ក្នុងស្រុករមាសហែក នាំមកនូវភាពត្រជាក់ត្រជុំ សុខសប្បាយជូនបងប្អូនប្រជាពលរដ្ឋគ្រប់ៗរូបនិង គ្រប់ក្រុមគ្រួសារផងដែរ។
លោកស៊ូម៉ុល សូមបញ្ជាក់ថា ផ្ដើមចេញពីការបង្ហោះរបស់ផេករដ្ឋបាលស្រុករមាសហែកកាលពីថ្ងៃទី៦ខែកញ្ញាឆ្នាំ២០២៤ដោយបានបញ្ជាក់ថា អរគុណសន្តិភាព ជាសមិទ្ធផលថ្មីទឹកដី នៃស្រុករមាសហែក ដោយគិតត្រឹមថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤នេះ រូបថតផ្លូវបំបែកដុំថ្មមួយនេះ ត្រូវបានចែករំលែកតាមបណ្ដាញសង្គមព្រោងព្រាត ធ្វើឱ្យមហាជនមានចម្ងល់យ៉ាងខ្លាំង តែទោះយ៉ាងណាលោកអភិបាលស្រុករមាសហែកបានបកស្រាយរួចរាល់ហើយដែរ គឺឆ្លាក់ធ្វើជារូបរមាសតំណាងឲ្យស្រុករមាសហែក ៕
ចែករំលែកព័តមាននេះ