ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនាក់ទំនង​ពោរពេញ​ដោយ​ការ​ស្អប់​នឹង​នាំ​ខាត​ទាំងអស់​គ្នា នៅ​ក្នុង​ទំនាក់ទំនង​រវាង​បុគ្គល និង​បុគ្គល ។ វា​ក៏​ដូច​គ្នា​ដែរ រវាង​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល និង​ប្រជាជន ។ ទាំង​រដ្ឋាភិបាល និង​ប្រជាជន​មិន​ថា…

ទំនាក់ទំនង​ពោរពេញ​ដោយ​ការ​ស្អប់​នឹង​នាំ​ខាត​ទាំងអស់​គ្នា នៅ​ក្នុង​ទំនាក់ទំនង​រវាង​បុគ្គល និង​បុគ្គល ។ វា​ក៏​ដូច​គ្នា​ដែរ រវាង​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល និង​ប្រជាជន ។ ទាំង​រដ្ឋាភិបាល និង​ប្រជាជន​មិន​ថា មាន​ទស្សនៈ​បែប​ណា ការ​ទំនាក់ទំនង​គ្នា​ពោរពេញ​ដោយ​ក្តី​ស្រឡាញ់​នឹង​ផ្តល់​ប្រយោជន៍​ដល់​ទាំង​រដ្ឋាភិបាល ប្រជាជន​គ្រប់​និន្នាការ និង​ប្រទេស​ទាំងមូល ។

ការ​បិទ​បេះដូង​មិន​ទំនាក់ទំនង​គ្នា ដោយ​ក្តី​ស្រឡាញ់ ការ​យល់ចិត្ត និង​បើកចំហរ នឹង​រារាំង​ដល់​កិច្ច​សហប្រតិបត្តិការ​រវាង​រដ្ឋាភិបាល និង​ប្រជាជន ។ ប្រជាជន​ត្រូវ​ទទួលស្គាល់​ថា រដ្ឋាភិបាល​ធ្វើ​អ្វី គឺ​ដើម្បី​ប្រយោជន៍​ជាតិ និង​ប្រជាជន ។ ក្តី​សុខ​របស់​ប្រជាជន គឺជា​សុបិន​របស់​រដ្ឋាភិបាល ។ ដូច្នេះ​ការ​ចោទប្រកាន់​ទាំង​កំ​ហឹ​.​ង​ថា រដ្ឋាភិបាល​មិន​ស្រឡាញ់​ជាតិ គឺជា​ការ​ខុសឆ្គង និង​អយុត្តិធម៌ បើ​ទោះបី​មាន​កិច្ចការ​ជា​ច្រើន​ទៀត ដែល​រដ្ឋាភិបាល​ត្រូវ​បន្ត​បំពេញបន្ថែម​ក្តី ។ ចេញពី​ជំនាញ​ទំនាក់ទំនង ការ​ប្រើប្រាស់​អារម្មណ៍​ដាក់​ស្លា​កថា អ្នក​នេះ​ស្រឡាញ់​ជាតិ អ្នក​នោះ​មិន​ស្រឡាញ់​ជាតិ គឺ​មិន​ត្រឹមត្រូវ​ទេ ។ វា​ជា​ការ​សន្និដ្ឋាន​តាម​អារម្មណ៍​ជា​ជាង​ការ​ពិត ។

ចំណែក​រដ្ឋាភិបាល​ក៏​ត្រូវ​ទំនាក់ទំនង​ប្រកបដោយ​ស្រឡាញ់​ចំពោះ​ប្រជាជន​វិញ​ដែរ ។ រដ្ឋាភិបាល​ត្រូវ​ទទួលស្គាល់​ថា មនុស្ស​ជា​ចម្រុះ​ភាព​នៃ​គំនិត ហើយ​មនុស្ស​មាន​សមត្ថភាព​នៃ​ការ​គិត​ផ្សេង​ៗ​គ្នា ដោយ​ផ្អែក​លើ​ចំណេះដឹង បទ​ពិសោធន៍ និង​ឥទ្ធិពល​ជុំវិញ​ខ្លួន ។ ដូច្នេះ​រដ្ឋាភិបាល​អាច​ថ្លឹងថ្លែង និង​ឆ្លើយ​តប​ដោយ​ឈរ​លើ​ភាព​ត្រឹមត្រូវ ។ កាលបើ​មានកា​រិះគន់ ដែល​មិន​ពិត រដ្ឋាភិបាល​អាច​ពន្យល់​អ្វី​ដែល​ជា​ការ​ពិត​ដូចដែល​បាន​ធ្វើ ដើម្បី​ដោះស្រាយ​ការ​ចោទប្រកាន់​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ​កម្ពុជា ឡាវ និង​វៀតណាម ។ នៅ​ពេល​ដែល​រដ្ឋាភិបាល និង​ប្រជាជន​គ្រាន់តែ​ទទួលយក​ការ​ពិត​មួយ​ថា រដ្ឋាភិបាល និង​ប្រជាជន​ស្រឡាញ់​ជាតិ​ដូច​គ្នា​នោះ​វា​នឹង​ធ្វើ​អោយ​ទំនាក់ទំនង​កាន់តែ​ល្អ​ហើយ​សហប្រតិបត្តិការ​រវាង​រដ្ឋាភិបាល និង ប្រជាជន​ក៏​កាន់តែ​ប្រសើរ ។

នៅ​សតវត្សរ៍​ទី​២១ ល្បឿន​នៃ​បដិវត្ត​កម្ម​ឌី​ជី​ថ​ល​ភាវូបនីយកម្ម គឺ​លឿន ដែល​វា គឺជា​បញ្ហា​ប្រឈម និង​ហានិភ័យ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខដុមរមនា និង​ស្ថិរភាព​សង្គម ទន្ទឹម​នឹង​ផ្តល់​ប្រយោជន៍ ។ ដូច្នេះ​ដើម្បី​ឲ្យ​យុគសម័យ​នេះ អាច​ដំណើរការ​ដោយ​រលូន ប្រជាពលរដ្ឋ និង​រដ្ឋាភិបាល គឺ​ត្រូវ​តែ​រក​ចំណុចរួម​គ្នា​ដើម្បី​ធ្វើ​ឱ្យ​មាន​តុល្យភាព​រវាង​វឌ្ឍនភាព​បច្ចេកវិទ្យា​ជាមួយនឹង​សុខុមាលភាព​សង្គម ។

ពិភព​នៃ​ឌី​ជី​ថ​ល​ភាវូបនីយកម្ម​បាន​ផ្លាស់​ប្តូរ​គ្រប់​ទិដ្ឋភាព​នៃ​ជីវិត និង​ជីវភាព​រស់នៅ ពោល គឺ​តាំងពី​របៀប​ដែល​យើង​ទំនាក់ទំនង និង​ធ្វើការ ។ ការ​រីកសាយ​ភាយ​នៃ​វេទិកា​ឌី​ជី​ថ​ល​បាន​ធ្វើ​ឱ្យ​លទ្ធិប្រជាធិបតេយ្យ​ទទួល​បាន​ចំណេះដឹង និង​បង្កើត​ឱកាស​សេដ្ឋកិច្ច​ថ្មី​ៗ ។ តែ​ទោះជា​យ៉ាងណា​ក៏​ដោយ ការ​ជឿនលឿន​នៃ​បច្ចេកវិទ្យា​យ៉ាង​ឆាប់រហ័ស​នេះ ក៏​នាំ​មក​នូវ​ការ​ព្រួយបារម្ភ​អំពី​ភាព​ឯកជន សុវត្ថិភាព ព័ត៌មាន​មិន​ពិត ។​ល​។

នា​យុគសម័យ​ឌី​ជី​ថ​ល សង្គម​ងាយ​បង្ក និង​រង​នូវ​ហានិភ័យ​ជា​ច្រើន ដែល​អាច​ធ្វើ​ឲ្យ​សង្គម​មាន​អ​ស្ថិរភាព ។ ព័ត៌មាន​មិន​ពិត និង​ព័ត៌មាន​ក្លែងក្លាយ រីក​រាលដាល​យ៉ាង​ឆាប់រហ័ស​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​អាច​ញុះញង់​ឱ្យ​មាន​អំពើ​ហិ​.​ង្សា​ផ្សព្វផ្សាយ​ការ​ភ័យ​ខ្លាច និង​ធ្វើ​ឱ្យ​ខូច​ទំនុកចិត្ត​សាធារណៈ ។ ជាក់ស្តែង​ករណី គម្រោង​អភិ​វ​ឌ្ឈ​ន៍​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ និង​គម្រោង​អភិ​វ​ឌ្ឈ​ន៍​តំបន់ត្រីកោណ​រួម​គ្នា​រវាង​កម្ពុជា ឡាវ និង វៀតណាម​ជាដើម ។ ខណ​:​គម្រោង​ទាំងនេះ នាំ​មក​នូវ​ផលប្រយោជន៍​សេដ្ឋកិច្ច វា​ត្រូវ​បាន​រុញ​អោយ​ក្លាយជា​បញ្ហា​ជម្លោះ​ទៅ​វិញ ដោយ​ក្រុម​រិះគន់ និង​អ្នកលេង​បណ្តាញ​សង្គម​មួយ​ចំនួន ។

ឧ​ក្រិ​.​ដ្ឋ​កម្ម​តាម​អ៊ីនធឺណិត រួម​ទាំង​ការ​លួច​អត្តសញ្ញាណ ការ​ក្លែងបន្លំ​ហិរញ្ញវត្ថុ និង​ការ​បំពាន​ទិន្នន័យ គំ​រា​.​ម​កំហែង​ដល់​សន្តិសុខ​ផ្ទាល់ខ្លួន និង​ជាតិ កំពុង​តែ​កើត​មាន​ជា​ហូរហែ ។ ជាង​នេះ​ទៅ​ទៀត ការ​បែងចែក​ឌី​ជី​ថ​ល ដែល​ការ​ចូល​ប្រើ​បច្ចេកវិទ្យា​មិន​ស្មើគ្នា អាច​ធ្វើ​អោយ​វិសមភាព​សង្គម​ដែល​មាន​ស្រាប់​កាន់តែ​ធ្ងន់ធ្ងរ ។

បញ្ហា​ទាំងនេះ​នឹង​កាន់តែ​ស្មុគស្មាញ​បន្ថែម​ទៀត​សម្រាប់​កម្ពុជា នៅ​ពេល​ដែល​ប្រព័ន្ធ​ច្បាប់ និង​បទ​បញ្ញា​តិ​សង្គម នៅ​មិន​ទាន់​ធ្វើ​បច្ចុប្បន្នភាព​ឲ្យ​ទាន់​នឹង​ការ​វិវត្តន៍​ទៅ​នៃ​សង្គម ហើយ​សមត្ថភាព​មន្ត្រី​មាន​កម្រិត ហើយ​មាន​ចន្លោះ​ប្រហោង​ក្នុង​ការងារ ជា​ហេតុ​នាំ​អោយ​ក្រុម​ជន​ឱកាសនិយម​កេង​ចំណេញ និង​ទទួលផល​យ៉ាង​ក្រាស់ក្រែល ។ ដោយ​មើលឃើញ​ពី​បញ្ហា​ប្រឈម​ទាំងនេះ ការ​សម្រេច​បាន​នូវ​តុល្យភាព​រវាង​ការ​ច្នៃប្រឌិត​ឌី​ជី​ថ​ល និង​ភាព​សុខដុមរមនា​ក្នុង​សង្គម គឺ​ចាំបាច់​ណាស់ ហើយ​ប្រជាពលរដ្ឋ និង​រដ្ឋាភិបាល​គួរតែ​រួបរួម​គ្នា​នៅ​ក្នុង​ចំណុចរួម​មួយ ។

តួនាទី​របស់​រាជរដ្ឋាភិបាល គឺ​មាន​សារៈសំខាន់​ក្នុង​រឿង​នេះ​ពីព្រោះ ដើម្បី​ឲ្យ​សង្គម​សម្រេច​បាន​នូវ​ទស្សនៈ​ដែល​មាន​ចំណុចរួម​គ្នា​ជាមួយនឹង​ប្រជាជន គឺ​រាជរដ្ឋាភិបាល ត្រូវ​តែ​មានការ​សន្ទនា​ដោយ​បើកចំហ​រវាង​ប្រជាពលរដ្ឋ និង​អ្នក​ពាក់ព័ន្ធ​ផ្នែក​ឌី​ជី​ថ​ល ។ ការ​សន្ទនា​នេះ គួរតែ​ផ្តោត​លើ​ការ​បង្កើត​គោលនយោបាយ​ឌី​ជី​ថ​ល ដែល​រួម​បញ្ចូល យុត្តិធម៌​សង្គម សមភាព គ្មាន​បក្សពួក​និយម យក​ច្បាប់​ជា​ធំ ហើយ​ជា​ពិសេស គឺ​ការ​ទទួលខុសត្រូវ ។ ជា​ឧទាហរណ៍ រាជរដ្ឋាភិបាល​អាច​ណែនាំ​កម្មវិធី​អក្ខរកម្ម​ឌី​ជី​ថ​ល ដើម្បី​អប់រំ​ពលរដ្ឋ​អំពី​អត្ថប្រយោជន៍ និង​ហានិភ័យ​នៃ​ការ​ធ្វើ​ឌី​ជី​ថ​ល​នី​យ​កម្ម ដោយហេតុ​នេះ​ផ្តល់​សិទ្ធិ​អំណាច​ឱ្យ​ពួក​គេ​រុករក​ពិភព​ឌី​ជី​ថ​ល ប្រកបដោយ​ការ​ទទួលខុសត្រូវ ។ ដូច​គ្នា​នេះ​ដែរ ក្រប​ខណ្ឌ​បទ​ប្បញ្ញត្តិ​ដែល​ការពារ​ភាព​ឯកជន​ទិន្នន័យ និង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧ​ក្រិ​.​ដ្ឋ​កម្ម​តាម​អ៊ីនធឺណិត មាន​សារៈសំខាន់​ក្នុង​ការ​រក្សា​ការ​ជឿ​ទុកចិត្ត​លើ​ប្រព័ន្ធ​ឌី​ជី​ថ​ល ។

លើស​ពី​នេះ​ទៅ​ទៀត រដ្ឋាភិបាល​គួរតែ​សហការ​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា ដើម្បី​បង្កើត​ស្តង់ដារ​ក្រមសីលធម៌​សម្រាប់​វេទិកា​ឌី​ជី​ថ​ល ហើយនឹង​ស្តង់ដា​នៃ​ការ​ទទួលខុសត្រូវ​នឹង​ការងារ ។ ស្តង់ដារ​ទាំងនេះ​អាច​រួម​បញ្ចូល​គោលការណ៍​ណែនាំ​សម្រាប់​ការ​សម្របសម្រួល​មាតិកា ការ​ការពារ​ទិន្នន័យ និង​ភាព​ឯកជន​របស់​អ្នក​ប្រើប្រាស់ ដោយ​រួម​ទាំង​សុ​ក្រិ​ត្យ​ភាព​និង​ភាព​ត្រឹមត្រូវ​ពេល​បញ្ចូល​ទិន្នន័យ​របស់​ពួក​គេ ដោយ​ធានា​ថា​ឧបករណ៍​ឌី​ជី​ថ​ល​មិន​ត្រូវ​បាន​ប្រើប្រាស់​ខុស ឬ​រំ​លោ​.​ភលើ​សិទ្ធិ​បុគ្គល​។ ទន្ទឹម​នឹង​នេះ ក្រុមហ៊ុន​បច្ចេកវិទ្យា​ត្រូវ​តែ​ទទួលស្គាល់​តួនាទី​របស់​ពួក​គេ ក្នុង​ការ​រក្សា​ភាព​សុខដុមរមនា​ក្នុង​សង្គម និង​មាន​ឆន្ទៈ​ក្នុង​ការ​ធ្វើការ​ជាមួយ​រដ្ឋាភិបាល និង​សង្គម​ស៊ី​វិល ដើម្បី​បង្កើត​បរិយាកាស​ឌី​ជី​ថ​ល​ប្រកបដោយ​សុវត្ថិភាព និង​មានការ​ទទួលខុសត្រូវ​ជាង​មុន ។

ខណៈ​ពេល​ដែល​ឌី​ជី​ថ​ល​នី​យ​កម្ម​វា​មាន​សារៈសំខាន់​ក្នុង​ការ​ការពារ​សង្គម​ពី​គ្រោះថ្នាក់​ដែល​អាច​កើត​មាន វា​ក៏​មាន​សារៈសំខាន់​ណាស់ ក្នុង​ការ​បញ្ជៀ​ស ការ​រារាំង​ការ​ច្នៃប្រឌិត ។ ការ​ធ្វើ​សមតុល្យ​នេះ តម្រូវ​ឱ្យ​មាន​វិធីសាស្ត្រ​មួយ​ច្បាស់លាស់ ហើយ​បទ​ប្បញ្ញត្តិ​ត្រូវ​តែ​រៀបចំ​យ៉ាង​ប្រុង​ប្រយ័ត្ន ដើម្បី​លើកទឹកចិត្ត​ដល់​ការ​រីក​ចម្រើន​ផ្នែក​បច្ចេកវិទ្យា និង​កាត់​បន្ថយ​ហានិភ័យ និង​ការ​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​មិន​សប្បាយចិត្ត ។ ការ​ធ្វើ​សមតុល្យ​ដ៏​វិសេសវិសាល​នេះ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ធានា​ថា ការ​ផ្លាស់​ប្តូរ​ឌី​ជី​ថ​ល​ផ្តល់​អត្ថប្រយោជន៍​ដល់​សង្គម​ទាំងមូល ។

សរុប​មក ឌី​ជី​ថ​ល​ភាវូបនីយកម្ម​ផ្តល់​ឱកាស​យ៉ាង​ធំធេង​សម្រាប់​កំណើន និង​ការ​អភិវឌ្ឍ ប៉ុន្តែ​វា​ក៏​បង្ហាញ​ពី​បញ្ហា​ប្រឈម​សំខាន់​ៗ ដែល​អាច​រំខាន​ដល់​ភាព​សុខដុមរមនា​ក្នុង​សង្គម​ផង​ដែរ ។ នៅ​ក្នុង​ពិភពលោក​ដែល​ការ​ផ្លាស់​ប្តូរ​យ៉ាង​លឿន ឌី​ជី​ថ​ល​នី​យ​កម្ម គឺជា​គោលដៅ​ដែល ជៀស​មិន​រួច ។ រាជរដ្ឋាភិបាល​ចាំបាច់​ត្រូវ​តែ ដើម្បី​ស្វែងរក​ការ​ឯកភាព​ដែល​លើកកម្ពស់​សន្តិភាព ស្ថិរភាព និង​វឌ្ឍនភាព តាម​រយៈ​ការ​ជំរុញ​វិធីសាស្ត្រ​សហការ​ចំពោះ​គោលនយោបាយ​ឌី​ជី​ថ​ល ដោយ​ផ្អែក​លើ​គោលការណ៍​សីលធម៌ និង​ការ​ទទួលខុសត្រូវ ។ កាលណា​សមាជិក​សង្គម​កម្ពុជា អាច​មាន​សមត្ថភាព​ទាញ​យក​ថាមពល​នៃ​ឌី​ជី​ថ​ល​ភាវូបនីយកម្ម​មក​ប្រើប្រាស់​យ៉ាង​ត្រឹមត្រូវ និង​ស្មើភាព​គ្មាន​កំហុស​ធំដុំ ហើយ​អាច​ស​ម្រ​ម​សម្រួល​នោះ​សង្គម កម្ពុជា​នឹង​កាន់តែ​រីក​ចម្រើន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ