ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បរទេស​៦​សាសន៍ ស្ពាយ​លុយ​ជាង​១​ពាន់​លាន មក​វិនិយោគ​នៅ​កម្ពុជា

3 ខែ មុន
  • ភ្នំពេញ

ជនបរទេស​៦​សាសន៍ បាន​ស្ពាយ​លុយ​ដែល​មាន​ទំហំ​រហូត​ដល់​ទៅ​ជាង​១​ពាន់​លាន​ដុល្លារ មក​វិនិយោគ​លើ​ឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និង​ទេសចរណ៍​នៅ​កម្ពុជា នៅ​ក្នុង​មួយ​ខែសីហា ឆ្នាំ​២០២៤ ។ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា…

ជនបរទេស​៦​សាសន៍ បាន​ស្ពាយ​លុយ​ដែល​មាន​ទំហំ​រហូត​ដល់​ទៅ​ជាង​១​ពាន់​លាន​ដុល្លារ មក​វិនិយោគ​លើ​ឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និង​ទេសចរណ៍​នៅ​កម្ពុជា នៅ​ក្នុង​មួយ​ខែសីហា ឆ្នាំ​២០២៤ ។

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ប្រកាស​នៅ​ថ្ងៃ​ទី​៩ ខែ​ក​ញ្ញ ឆ្នាំ​២០២៤ ថា បរទេស​ទាំងនោះ គឺ​មាន​ចិន សិង្ហ​បុរី កោះ​សា​ម៉ា​វ ហូ​ឡង់ ម៉ា​ឡេ​ស៊ី និង​សហរដ្ឋអាមេរិក ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ ចិន​នៅ​តែ​ធំ​ជាងគេ ខណៈ​ដែល​តូច​ជាងគេ គឺ​សហរដ្ឋអាមេរិក ។

ប្រភព​ដដែល បាន​អះអាង​ថា បរទេស​ទាំងនោះ បាន​ស្ពាយ​លុយ​មក​វិនិយោគ​លើ​គម្រោង ៥៣​គម្រោង ជាមួយ​ទុន​វិនិយោគ​សរុប​ជាង ១,២​ពាន់​លាន​ដុល្លារ ដែល​នឹង​អាច​បង្កើត​ការងារ​បាន​ប្រមាណ​ជាង ៣​ម៉ឺន​កន្លែង ។

នៅ​ក្នុង​ចំណោម​គម្រោង​វិនិយោគ​ទាំងអស់ វិនិយោគទុន​ចិន បាន​ស្ពាយ​លុយ ៨៤​ភាគ នៃ​លុយ​សរុប ខណៈ​ដែល​ការ​វិនិយោគ​ក្នុងស្រុក​បាន​ដាក់​ទុន ប្រមាណ​ជាង​៩​ភាគរយ​ដែរ ។

ប្រភព​ដដែល បាន​ឲ្យ​ដឹង​ថា លុយ​ទាំងនោះ ត្រូវ​បាន​បង្ហូរ​ចូល​វិស័យ​ឧស្សាហកម្ម​ប្រមាណ​ជា​១.០៩១ លាន​ដុល្លារ ទេសចរណ៍​ជាង​៨០​លាន​ដុល្លារ កសិកម្ម​ប្រមាណ​ជា​ជាង​៤៨​លាន​ដុល្លារ ហើយ​ក្រៅពី​នោះ មាន​ហេដ្ឋារចនាសម្ព័ន្ធ ។

ដោយ ៖ ស ផា​ន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ