ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកនា.ដកម្ម! ឡានបុ.ករះបន្តគ្នាជាច្រើនគ្រឿង លើផ្លូវជាតិលេខ៥ ស្លា.ប់៣នាក់

3 ខែ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ​មនុស្ស​ប្រុស​ស្រី​៣​នាក់​បាន​បាត់បង់​ជីវិត និង​​អ្នកបើកបរ​ម្នាក់​ទៀត​រង​របួស ​ក្នុង​​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​៤​គ្រឿង​និង​ម៉ូតូ​១​គ្រឿង​បុក​រះ​បន្តកន្ទុយ​គ្នា ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​ខាងលើ​នេះ​បាន​កើតឡើង​​កាលពី​វេលា​ម៉ោង​៤និង៣០​នាទី​រសៀល​ថ្ងៃ​ទី៨ ខែកញ្ញា ឆ្នាំ ២០២៤…

ខេត្តកំពង់ឆ្នាំង ៖ ​មនុស្ស​ប្រុស​ស្រី​៣​នាក់​បាន​បាត់បង់​ជីវិត និង​​អ្នកបើកបរ​ម្នាក់​ទៀត​រង​របួស ​ក្នុង​​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​៤​គ្រឿង​និង​ម៉ូតូ​១​គ្រឿង​បុក​រះ​បន្តកន្ទុយ​គ្នា ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​ខាងលើ​នេះ​បាន​កើតឡើង​​កាលពី​វេលា​ម៉ោង​៤និង៣០​នាទី​រសៀល​ថ្ងៃ​ទី៨ ខែកញ្ញា ឆ្នាំ ២០២៤ លើ​កំណត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​បង្គោលគីឡូម៉ែត្រ​លេខ១២០-១២១  ស្ថិត​នៅ​ភូមិ អូរ​រំចេក ឃុំ ចក ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង​។

តាម​ប្រភព​ពី​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា នៅ​ម៉ោង៤និង៣០​នាទី​រសៀល មាន​រថយន្តក្រុង​ដឹក​អ្នកដំណើរ​មួយ​គ្រឿង​ ពាក់​ស្លាក​លេខ ភ្នំពេញ ៣F-៤១៦៦ បាន​ធ្វើ​ដំណើរ​ពី​លិច មក​កើត ក្នុង​ល្បឿន​យ៉ាង​លឿន ស្រាប់តែ​មក​ដល់​ចំណុច​កើតហេតុ បាន រ៉េ​ចង្កូត​ទៅ​ប៉ះ រថយន្ត​សាំ​យ៉ុ​ង រួច​បន្ត​ទៅ​បុក​រថយន្ត​កូ​រ៉ូ​ឡា ១​គ្រឿង​ទៀត ដែល​កំពុង​ចត​នៅ​ចិញ្ចើម​ផ្លូវ ប៉ើង​ធ្លាក់ទឹក បណ្ដាល​ឲ្យ បុរស​ម្នាក់​ជិះ​លើ​រថយន្ត​កូ​រូ​ឡា​នោះ រង​របួស ។

ប្រភព​ដដែល​បាន​បន្ត​ថា ដោយ​រថយន្តក្រុង​នោះ មិន​ទាន់​អស់​ល្បឿន​ក៏​បាន​បន្ត​ទៅ​បុក​ម៉ូតូ​ហុងដា សេ​១២៥ ពណ៌​ខ្មៅ​ជិះ​គ្នា​៣​នាក់ពេញទំហឹង​ ហើយ​ស្រប​ពេល​នោះ​ក៏​មាន​រថយន្ត ford ពណ៌​ស ពាក់​ស្លាក​លេខ​កម្ពុជា TLY ៩១៦១ មួយ​គ្រឿង​ទៀត​មក​បុក​ពីក្រោយ រថយន្តក្រុង​ដឹក​អ្នកដំណើរ​បណ្ដាល​ឲ្យ​ខូចខាត​រថយន្ត​ផ្នែក​ខាង​មុខ​យ៉ាងតំណំ​។

ក្នុង​ហេតុការណ៍​នោះ​ស្ត្រី​២​នាក់​ដែល​ជិះ​ម៉ូតូ​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង​កើតហេតុ រីឯ​ក្មេង​ប្រុស​ម្នាក់​ទៀត​ដែល​រួម​ដំណេ​ី​រក៍បាន​បាត់បង់​ជីវិត​ក្រោយ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។

ជន​រង​គ្រោះ​ដែល​បាន​បាត់បង់​ជីវិត​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ខាងលើ​នោះរួមមាន ១-​ឈ្មោះ អ៊ុយ យ៉ាង​គួ​យ ភេទ​ស្រី អាយុ​១៩​ឆ្នាំ ២-​ឈ្មោះ ឡាំ សុ​ផា​ន ភេទ​ស្រី អាយុ​២៧ ឆ្នាំ និង​៣- ឆឹង គឹ​ម​ឃៀង អាយុ ៣​ឆ្នាំ​ ត្រូវ​ជា​កូនប្រុសរបស់​ឈ្មោះ ឡាំ សុ​ផា​ន ។ ជន​រង​គ្រោះ​ទាំង​៣​នាក់​រស់នៅ​ភូមិ​សន្លង់ ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង​។

ក្រោយ​ពេល​កើតហេតុ​ អ្នកបើកបរ​រថយន្តក្រុង​ដឹក​អ្នកដំណើរបាន​រត់គេច​ខ្លួន​បាត់ ចំណែក​វត្ថុ​តាង​  ត្រូវ​បាន​សមត្ថកិច្ច​នៃ​អធិការដ្ឋាននគរបាលស្រុកបរិបូ​ណ៍​នាំ​យក​មក​រក្សា​ទុក​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តាម​នីតិវិធី​ច្បាប់​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ