ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដេញថ្លៃ​ធ្វើ​ផ្លូវ​បាន អត់​បាច់​ទិញ​ដី​ទេ គឺ​កាយ​យក​ដី​ភ្នំ​រដ្ឋ​ទៅ​ប្រើ​…​ចំណេញ​កប់​ក្តោង​ចែក​គ្នា​ចាយ

3 ខែ មុន
  • តាកែវ

ខេត្តតាកែវ ៖ យោង​តាម​ប្រភព​ច្បាស់ការ​ពី​ព្រ​ជា​ពលរដ្ឋ​ក៏​ដូច​ជា​មន្ត្រីរាជកា​មួយ​ចំនួន​នៅ​ស្រុក​គី​រី​វង់​បាន​ទម្លាយ​អោយ​ដឹង​ថា​ក្រុមហ៊ុន​គឹ​ម​វុ​ទ្ធ​ធា​ដេញថ្លៃ​គំរោង​មូលនិធិ​ឃុំ​សង្កាត់​បាន​ផ្លូវ​ក្រាល​គ្រួ​ស​ធម្មជាតិ​១​ខ្សែ​ស្ថិត​នៅ​ឃុំ​ព្រៃ​រំដេង​ស្រុក​គី​រី​វង់​តែ​បែ​ជា​ក្រុមហ៊ុន​ខាងលើ​យក​គ្រឿងចក្រ​ទៅ​កាយ​ភ្នំ​តាក​យ​នៅ​ភូមិ​ព្រៃ​លាប​ឃុំ​ព្រៃ​រំដេង​យក​គ្រួ​ស​ក្រហម​ទៅ​ធ្វើ​ផ្លូវ​ដែល​ខ្លួន​ដេញថ្លៃ​បាន​យ៉ាង​រំភើយ ។ ប្រភព​ដដែល​បានអោយ​ដឹង​ទៀត​ថា ក្រុមហ៊ុន​ណា​ក៏​ដោយ​អោយ​តែ​ដេញថ្លៃ​គំរោង​ធ្វើ​ផ្លូវ​ក្រាល​គ្រួ​ស​ធម្មជាតិ​បាន​ហើយ​គឺ​ត្រូវ​តែ​ទៅ​ទិញ​គ្រួ​ស ដែល​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​តាម​ផ្លូវច្បាប់​មិនមែន​នាំ​គ្នា​ទៅ​កាយគ្រួ​ស​ភ្នំ​របស់​រដ្ឋ​ដោយ​មិន​អស់​លុយ​នោះ​ទេ ។ ប្រភព​ដដែល​បាន​បញ្ជាក់​ទៀត​ថា ក្រុមហ៊ុន​លោក​គឹ​ម…

ខេត្តតាកែវ ៖ យោង​តាម​ប្រភព​ច្បាស់ការ​ពី​ព្រ​ជា​ពលរដ្ឋ​ក៏​ដូច​ជា​មន្ត្រីរាជកា​មួយ​ចំនួន​នៅ​ស្រុក​គី​រី​វង់​បាន​ទម្លាយ​អោយ​ដឹង​ថា​ក្រុមហ៊ុន​គឹ​ម​វុ​ទ្ធ​ធា​ដេញថ្លៃ​គំរោង​មូលនិធិ​ឃុំ​សង្កាត់​បាន​ផ្លូវ​ក្រាល​គ្រួ​ស​ធម្មជាតិ​១​ខ្សែ​ស្ថិត​នៅ​ឃុំ​ព្រៃ​រំដេង​ស្រុក​គី​រី​វង់​តែ​បែ​ជា​ក្រុមហ៊ុន​ខាងលើ​យក​គ្រឿងចក្រ​ទៅ​កាយ​ភ្នំ​តាក​យ​នៅ​ភូមិ​ព្រៃ​លាប​ឃុំ​ព្រៃ​រំដេង​យក​គ្រួ​ស​ក្រហម​ទៅ​ធ្វើ​ផ្លូវ​ដែល​ខ្លួន​ដេញថ្លៃ​បាន​យ៉ាង​រំភើយ ។


ប្រភព​ដដែល​បានអោយ​ដឹង​ទៀត​ថា ក្រុមហ៊ុន​ណា​ក៏​ដោយ​អោយ​តែ​ដេញថ្លៃ​គំរោង​ធ្វើ​ផ្លូវ​ក្រាល​គ្រួ​ស​ធម្មជាតិ​បាន​ហើយ​គឺ​ត្រូវ​តែ​ទៅ​ទិញ​គ្រួ​ស ដែល​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​តាម​ផ្លូវច្បាប់​មិនមែន​នាំ​គ្នា​ទៅ​កាយគ្រួ​ស​ភ្នំ​របស់​រដ្ឋ​ដោយ​មិន​អស់​លុយ​នោះ​ទេ ។

ប្រភព​ដដែល​បាន​បញ្ជាក់​ទៀត​ថា ក្រុមហ៊ុន​លោក​គឹ​ម វុ​ទ្ធ​ធា បច្ចុប្បន្ន កំពុង​តែ​ធ្វើ​នំ​អត់​ប្រើ​ម្សៅ​ដោយគ្រាន់​យក​ភ្នំ​រដ្ឋ​កាយ​ចាក់​ផ្លូវ​រដ្ឋ រួច​បើក​លុយ​រដ្ឋ​ឃុបឃិត​គ្នា​ជាមួយ​ក្រុម​ម​ន្ក្រី​ពាក់​ព​ន្ធ័​របស់​រដ្ឋ​ជា​ការ​ស្រេច ចំណេញ​ចែក​គ្នា​ចាយ​យ៉ាង​ត្រជាក់​រំភើយ ។ ប្រភព​បន្ត​អោយ​ដឹង​ទៀត​ថា លោក​គឹ​ម វុ​ទ្ធ​ធា មិន​ត្រឹមតែ​កាយ​ចាក់​ផ្លូវ​ទេ ថែម​ទាំង​កាយ​យក​ទៅ​លក់អោយ​ពលរដ្ឋ​យក​ទៅ​ចាក់​តាម​ចំការ​ស្ទើ​ពេញ​ស្រុក​គី​រី​វង់​តែម​ទៀត​ផង ។

ពាក់​ព​ន្ធ័​ករណី​ខាងលើ លោក​គឹ​ម វុ​ទ្ធ​ធា ជា​ម្ចាស់​ក្រុមហ៊ុន​បានអោយ​អ្នកកាសែត​ដឹង​ថា លោក​ពិតជា​បាន​យក​គ្រៀង​ចក្រ​ទៅ​កាយ និង​ដឹក​យក​ដី​គ្រួ​ស​ក្រហម​នៅ​ចំណុច​ភ្នំ​ខាងលើ​មែន តែ​យក​ទៅ​ចាក់​ផ្លូវ​ដែល​លោក​ដេញថ្លៃ​បាន​តែ​លោក​បាន​សុំ​អាជ្ញាធរ​ឃុំ​ស្រុក​រួច​ហើយ ។

ជុំវិញ​ករណី​ខាងលើ កោះសន្តិភាព​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក​ងួ​ន​ឌី​ណា​ចៅហ្វាយស្រុក​គី​រី​វង់​បាន​ទេ​ដោយ​ទូរ​សព្ទ័​ចូល​គ្មាន​អ្នក​ទទួល​។ ចំណែក​មន្ត្រី​នៃ​មន្ទី​រ៉ែ​និង​ថាមពល​ខេត្តតាកែវ​សុំ​មិន​ប​ញ្ជេ​ញ​ឈ្មោះ​បានអោយ​ដឹង​ថា​លោក​គឹ​ម​វុ​ទ្ធ​ធា​ពិតជា​បាន​កាយ​ដី​ភ្នំ​នៅ​ចំណុច​ខាងលើ ពិតមែន​គឺ​ពុំ​មានច្បាប់​អនុញ្ញាត​ឡើយ តែ​លោក​ត្រឹម​មន្ត្រី​តូចតាច​គ្មាន​សិទ្ធិ​អ្វី​ទៅ​ហាមឃាត់​ទេ​តែបើ​តាម​ដឹង​គឺ​លោក​គឹ​ម​វុ​ទ្ធ​ធា​រត់កា​រួចរាល់​ហើយ ។

ព័ត៌មាន​បន្ត​មាន​ផ្សាយ​នៅ​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ