ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម ជៀង អំ អញ្ជើញ​ទស្សនកិច្ច​បង្គោល​ព្រំដែន​នៅ​ច្រក​ទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ​-​ឡេ​ថា​ញ់

3 ខែ មុន
  • រតនគិរី

ខេត្ត​តន​គិរី​ ៖ កាលពីរសៀល​ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ​២០២៤ ឯកឧត្តម ជៀង អំ រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល…

ខេត្ត​តន​គិរី​ ៖ កាលពីរសៀល​ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ​២០២៤ ឯកឧត្តម ជៀង អំ រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្តរតនគិរី បាន​ដឹកនាំ​ក្រុម​ការងារ​ចុះ​ធ្វើ​ទស្សនកិច្ច បង្គោលព្រំ​ដែ​ន្នៅ​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ​-​ឡេ​ថា​ញ់ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី​។

នៅ​ក្នុងឱកាស​នេះ ឯកឧត្តម និង​ក្រុមការងារ​រាជរ​ដ្ឋាភិ​បាល បាន​អញ្ជើញ​ទស្សនា បង្គោល​ព្រំដែន២៩​លើ​៣ ២៩​លើ​៤ និង​បង្គោល​លេខ​៣០ដោយ​ឯកឧត្តម បាន​សម្តែង​នូវ​ការ​សប្បាយ​រីករាយ​នៅ​ពេល​ចុះ​មក​បានឃើញ​ដោយ​ផ្ទាល់នូវ​បង្គោល​ព្រំដែន​ដ៏​រឹង​មាំ​ដែល​ជា​តឹកតាងការ​ការ​ពោរ​បូរណភាព​ទឹកដី​របស់​កម្ពុជា​។

ឯកឧត្តម​បន្ត​ថា ការងារ​ខណ្ឌសីមា​និង​បោះបង្គោល​ព្រំដែន ត្រូវ​រាជរដ្ឋាភិបាល​ផ្អែក​លើ​ផែនទី​ជា​មូលដ្ឋាន​គឺ​ផែនទី​បូ​ន​ខ្នាត ១/១០០ ០០០ របស់​ក្រុម​ភូមិសាស្ត្រ​ឥណ្ឌូចិន​បារាំង​ហើយ​យើង​បាន​យក​ទៅ​តម្កល់​នៅ​អង្គការសហប្រជាជាតិ​ក្នុង​ឆ្នាំ ១៩៦៤ ដែល​ត្រូវ​បាន​ទទួលស្គាល់​ជា​អន្តរជាតិ និង​ឈរ​មូលដ្ឋាន​និយាម​ការ​ដែល​បាន​កំណត់​និង​បរិយាយ​លម្អិត​នៅ​ក្នុង​ពិធីសា​ស្តី​ពី​ការ​បរិយាយ​ខ្សែ​ព្រំដែន និង​បង្គោល​ព្រំដែន​ដែល​ប្រទេស​ទាំង​បាន​ឯកភាព​គ្នា​។​

មុន​នឹង​ធ្វើការ​បោះបង្គោល​ព្រំដែន​នៅ​លើ​ដី​ជាក់ស្តែង ត្រូវ​ឆ្លងកាត់​នីតិវិធី​បច្ចេកទេស​លម្អិត​ដែល​ធ្វើ​ឡើង​ដោយ​ក្រុមបច្ចេកទេស​ចម្រុះ​ព្រំដែន​នៃ​ភាគី​ទាំង​ពីរ ដោយ​មិន​មានការ​លម្អៀង​សូ​ម្បី​តែ​មួយ​មីល្លីម៉ែត្រ​ឡើយ​។​ដូច្នេះ សូម​បងប្អូន​កុំ​មានការ​យល់​ច្រឡំ ជឿ​លើ​ការ​បំភ្លៃ​របស់​បុគ្គល​ជ្រុលនិយម​មួយ​ក្តាប់​តូច​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ