ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំដរ​បុណ្យស.ព​អ្នក​ភូមិ​ នាំគ្នា​ធ្វើ​ភ្លា​សាច់គោហូប ស្រាប់តែ១៥នាក់មានអាការៈមិនស្រួល​ខ្លួន ត្រូវបញ្ជូនទៅសង្គ្រោះបន្ទា.ន់

3 ខែ មុន
  • រតនគិរី

ខេត្តរតនគិរី​ ៖ ប្រជាពលរដ្ឋ​ចំនួន​១៥​នាក់​ពួក​គាត់​មាន​អាកា​រៈ​មិន​ស្រួលខ្លួន​រាក ក្អូ​ត និង​ឈឺក្បាល​ក្រុម​គ្រូពេទ្យ​ដាក់​ការ​សង្ស័យ​អាច​ពុ.ល​អាហារ​បណ្តាល​មក​ពី​ហូប​សាច់​គោ​ភ្លា​ឆៅ​ខណៈ​ដែល​ពួក​គាត់​កំដរ​បុណ្យសព​អ្នក​ភូមិ​។ ករណី​ប្រជាពលរដ្ឋ​ពុល​ភ្លាសាច់គោ​ឆៅ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២១.៣០​នាទី​យប់​ថ្ងៃ​ទី​០៧ ខែកញ្ញា ឆ្នាំ​២០២៤ ស្ថិត​នៅ​ភូមិ​កាឡៃ​សា​វង ឃុំ​ភ្នំ​កុក…

ខេត្តរតនគិរី​ ៖ ប្រជាពលរដ្ឋ​ចំនួន​១៥​នាក់​ពួក​គាត់​មាន​អាកា​រៈ​មិន​ស្រួលខ្លួន​រាក ក្អូ​ត និង​ឈឺក្បាល​ក្រុម​គ្រូពេទ្យ​ដាក់​ការ​សង្ស័យ​អាច​ពុ.ល​អាហារ​បណ្តាល​មក​ពី​ហូប​សាច់​គោ​ភ្លា​ឆៅ​ខណៈ​ដែល​ពួក​គាត់​កំដរ​បុណ្យសព​អ្នក​ភូមិ​។

ករណី​ប្រជាពលរដ្ឋ​ពុល​ភ្លាសាច់គោ​ឆៅ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២១.៣០​នាទី​យប់​ថ្ងៃ​ទី​០៧ ខែកញ្ញា ឆ្នាំ​២០២៤ ស្ថិត​នៅ​ភូមិ​កាឡៃ​សា​វង ឃុំ​ភ្នំ​កុក ស្រុក​វើ​ន​សៃ ខេត្តរតនគិរី​។

​តាម​របាយការណ៍​បឋម​របស់​ក្រុម​ឆ្លើយ​តប​បន្ទាន់​នៃ​មន្ទីរ​សុខាភិបាល​ខេត្តរតនគិរី បាន​ឲ្យ​ដឹង​ថា ថ្ងៃ​ទី​០៧ ខែកញ្ញា ឆ្នាំ​២០២៤ វេលា​ម៉ោង១​រសៀល ពួក​គាត់​ដែល​ជា​ជន​រង​គ្រោះ​ទាំង​២៥​នាក់​និង​បាន​នៅ​កំដរ​បុណ្យសព​អ្នក​ភូមិ​ខាងលើ​ហើយ​ធ្វើ​សាច់​គោ​ភ្លា​ឆៅ​ដើម្បី​បរិភោគ​។

លុះដល់​ម៉ោង​ប្រហែល​១៦.០០​រសៀល​ស្រាប់តែ​ពួក​គាត់​មាន​អាកា​រៈ​មិន​ស្រួលខ្លួន​មាន​រោគ​សញ្ញា​ដូច​ជា រាក ក្អូ​ត និង​ឈឺក្បាល​ហើយ​ក៏​នាំ​គ្នា​ចូល​មក​សម្រាក​នៅមណ្ឌល​សុខភាព​ភ្នំ​កុក​ចំនួន​៥​នាក់ នៅ​មណ្ឌល​សុខភាព​អូរ​ជុំ​ចំនួន​៥​នាក់ និង​នៅ​ក្នុងភូមិ​៥​នាក់​ទៀត​ផង​ដែរ​។

តាម​ការ​អង្កេត​រក​មូលហេតុ​របស់​ក្រុម​ឆ្លើយ​តប​បន្ទាន់ នៃ​មន្ទីរ​សុខាភិបាល​ខេត្តរតនគិរី ដឹកនាំ​ដោយ​លោកគ្រូ​ពេទ្យ​ជា សានិ​ត​ ប្រធាន​មន្ទីរ​សុខាភិបាល សហការ​ជាមួយ និង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ទៅ​ទីតាំង​កើតហេតុ​ទាំង​យប់ នៅ​ពេល​ទទួល​បានការ​រាយការណ៍​ភ្លាម ដើម្បី​រក​មូលហេតុ និង​ជួប​សម្ភាស​ជាមួយ​អ្នកជំងឺ​។

ក្រុមការងារ​បាន​ប្រមូល​សំណាក​ម្ហូបអាហារ ដែល​នៅ​សេសសល់​ពី​ការ​បរិភោគ​របស់ អ្នកជំងឺ​ករណី​នៅ​សល់ ដើម្បី​មក​តេស្ត វិភាគ​នៅ​មន្ទីរពិសោធន៍​រាជធានី​ភ្នំពេញ​។

តាម​ការ​សន្និដ្ឋាន​របស់​គ្រូពេទ្យ និង​ក្រុមការងារ អង្កេត​បាន​ដាក់​ការ​ការ​សង្ស័យ​លើ​ការ​ពុល​របស់​អ្នកជំងឺ​អាច​បណ្តាល មក​ពី​ម្ហូបអាហារ (​ភ្លាសាច់គោ​ឆៅ​) ក្នុង​កម្មវិធី​ខាងលើ ។

ទោះបីជា​យ៉ាងណា ក្រុមការងារ​នៅ​តែ​បន្ត​ការ​អង្កេត​តាមដាន មូលហេតុ​ជា​បន្ត​ទៀត​។

បច្ចុប្បន្ន អ្នកជំងឺ​បាន​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ភ្នំ​កុក​ចំនួន ០៥​នាក់ និង​មណ្ឌល​សុខភាព​អូរ​ជុំ​ចំនួន ០៥​នាក់​ដោយ​ក្រុម​គ្រូពេទ្យ បាន​តាមដាន​សភាព​អ្នកជំងឺ​យ៉ាង​យកចិត្តទុកដាក់​និង បន្ត​តាមដាន​អ្នកជំងឺ​នៅ​ក្នុងភូមិ ០៥​នាក់ មាន​អាកា​រៈ​ស្រាល​ៗ​នោះ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ