Sir Alex Ferguson ទ្រព្យសម្បត្តិសរុប ៧០លានដុល្លារអាមេរិក
អតីតខ្សែប្រយុទ្ធឆ្នើមជនជាតិស្កុតឡែន លោក Alex Ferguson គឺជាគ្រូបង្វឹកបាល់ទាត់ដែលទទួលបានជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ចក្រភពអង់គ្លេស ដោយបានឈ្នះជើងឯកពានរង្វាន់លីគកំពូលអង់គ្លេស Premier League ១៣សម័យកាល ជាមួយក្រុម Manchester United ។ បន្ទាប់ពីចូលនិវត្តន៍កាលពីឆ្នាំ ២០១៣ លោក Ferguson បានប្តូរការយកចិត្តទុកដាក់ខ្ពស់ទៅលើបាល់ទាត់ ដោយលោកបង្វែរចំណាប់អារម្មណ៍ទៅលើកីឡាប្រណាំងសេះ។
អតីតខ្សែបម្រើជនជាតិព័រទុយហ្គាល់ ដែលឈានដល់វ័យ៦១ឆ្នាំរូបនេះ បច្ចុប្បន្នកំពុងដឹកនាំក្រុម Fenerbahce នៅលីគកំពូលតួកគី គឺជាគ្របង្វឹកម្នាក់ក្នុងចំណោមគ្រូបង្វឹកតែ៦នាក់ប៉ុណ្ណោះ ដែលបានឈ្នះពានរង្វាន់អឺរ៉ុបជាមួយក្លិបពីរផ្សេងគ្នា ហើយក៏ជាគ្រូបង្វឹកតែម្នាក់គត់ ដែលបានឈ្នះពានរង្វាន់កំពូលទាំង៣របស់ UEFA រួមមាន Champions League, Europa League និង Conference League។
លោក Diego Simeone ទ្រព្យសម្បត្តិសរុប ១៣០លានដុល្លារអាមេរិក
អតីតខ្សែបម្រើជម្រើសជាតិអាហ្សង់ទីនវ័យ៥៤ឆ្នាំរូបនេះ បានចាប់ផ្តើមអាជីពជាគ្រូបង្វឹកនៅឆ្នាំ ២០០៦។ សព្វថ្ងៃនេះ លោកជាគ្រូបង្វឹកដែលបម្រើការបានយូរជាងគេនៅលីគកំពូលអេស្ប៉ាញ La Liga បន្ទាប់ពីចាប់ផ្តើមដឹកនាំ Atletico Madrid ក្នុងឆ្នាំ ២០១១។ កាលពីខែវិច្ឆិកា ឆ្នាំមុន លោកបានសម្រេចចុះហត្ថលេខាលើកិច្ចសន្យារយៈពេល៣ឆ្នាំបន្ថែមទៀតជាមួយក្លិបនេះ ដែលទទួលបានប្រាក់បៀវត្សត្រូវនាមប៉ាន់ស្មានថា ១៧.៦ លានដុល្លារក្នុងមួយឆ្នាំ។ នេះបើតាមរបាយការណ៍ពីកាសែត New York Times។
លោក Wayne Rooney ទ្រព្យសម្បត្តិសរុប ១៧០លានដុល្លារអាមេរិក
ឈរកំពូលតារាង ហើយជាពិសេសវ័យក្មេងជាងគេ គឺជាអតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមជម្រើសជាតិអង់គ្លេស និងបច្ចុប្បន្នជាគ្រូបង្វឹកអាជីព Wayne Rooney ដែលល្បីល្បាញខ្លាំងតាមរយៈការឈ្នះជើងឯកលីគកំពូលអង់គ្លេស Premier League ៥សម័យជាមួយនឹងក្លិប Manchester United។
Rooney បានប្រកាសចូលនិវត្តន៍ជាផ្លូវការក្នុងនាមជាកីឡាករក្នុងឆ្នាំ ២០២១ នៅពេលកំពុងលេងនៅក្នុងនាមជាកីឡាករផង និងអ្នកគ្រូបង្វឹកផងជាមួយក្រុម Derby County អំឡុង ២០២០ ដល់ឆ្នាំ ២០២២។ ក្រៅពីដឹកនាំក្រុម Derby អតីតខ្សែប្រយុទ្ធឆ្នើមក្រុម Everton, Man United, D.C. United និង Derby County វ័យ៣៨ឆ្នាំរូបនេះ បានបន្តដឹកនាំក្រុម D.C. United, Birmingham City និងបច្ចុប្បន្នកំពុងដឹកនាំក្រុម Plymouth Argyle ក្រោយចូលកាន់តំណែងកាលពីខែឧសភាកន្លងទៅ ដោយបានចុះកុងត្រារយៈពេល៣ឆ្នាំផងដែរ។
បើតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន AP បានឱ្យដឹងថា ប្រាក់ចំណូលដ៏សំខាន់របស់ Rooney ទទួលបានពីភាពជាដៃគូជាមួយក្រុមហ៊ុនដូចជា Nike, Ford, Nokia និង Coca Cola ដើម្បីប្រាក់ចំណូលដែលមានស្រាប់របស់ខ្លួន៕ (ប្រភព ៖ South China Morning Post)
ចែករំលែកព័តមាននេះ