ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពានស្រែពកតភ្ជាប់និស្ស័យ អ្នកស្រុកសេសាន ខេត្តស្ទឹងត្រែង និងស្រុកកូនមុំ ខេត្តរតនគិរី

1 អាទិត្យ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ស្ពាន​ស្រែ​ពក​បាន​ត​ភ្ជាប់​និស្ស័យ អ្នកស្រុក​សេ​សាន ខេត្ត​ស្ទឹង​ត្រែ និង​ស្រុក​កូន​មុំ ខេត្តរតនគិរី បាន​កំពុង​ផ្តល់​ភាព​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​ធ្វើ​ដំណើរ ពិសេស​នោះ​នៅ​ពេល​ទឹក​ឡើង​នា​រដូវវស្សា ។…

ខេត្តរតនគិរី ៖ ស្ពាន​ស្រែ​ពក​បាន​ត​ភ្ជាប់​និស្ស័យ អ្នកស្រុក​សេ​សាន ខេត្ត​ស្ទឹង​ត្រែ និង​ស្រុក​កូន​មុំ ខេត្តរតនគិរី បាន​កំពុង​ផ្តល់​ភាព​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​ធ្វើ​ដំណើរ ពិសេស​នោះ​នៅ​ពេល​ទឹក​ឡើង​នា​រដូវវស្សា ។

បើ​យើង​មើល​ទិដ្ឋភាព​ពីលើ​ឃើញ​ថា ស្ពាន​ស្រែ​ពក​នេះ​មាន​ភាព​ស្រស់​ស្អាត​អម​ជាមួយនឹង​ធម្មជាតិ​ខៀវស្រងាត់ នៅ​ជាប់មាត់​ទ​ន្ទេ​រ​អម​សងខាង ។ យោង​តាម​បណ្តាញ​សង្គម​របស់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០២៤ បាន​ឲ្យ​ដឹង​ថា​បន្ថែម​ពីលើ​កា​រត​ភ្ជាប់​ខេត្តស្ទឹងត្រែង និង​ខេត្តរតនគិរី នៅ​តាម​បណ្តោយ​ផ្លូវ ជាតិ​លេខ​៧៨ គឺ​មាន​ទន្លេស្រែពក​ឆ្លងកាត់​ដែល​ជា​និច្ច​ជា​កាល​តែង​មានការ​ជន់​លិច នៅ​រដូវវស្សា និង​បន្ត​ផលវិបាក​ដល់​ការ​ធ្វើ​ដំណើរ ។

ប្រភព​បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល​ក៏​បាន​សាងសង់​នូវ​ស្ពាន​ស្រែ​ពក​ក្នុង​គោលដៅ​ត​ភ្ជាប់​និស្ស័យ​របស់​អ្នក ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង និង​ស្រុក​កូន​មុំ ខេត្តរតនគិរី ដែល​បាន​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ត​ភ្ជាប់​ក្នុង​ភូមិភាគ​ឦសាន​របស់​កម្ពុជា ហើយ​ក៏​បាន​ក្លាយជា​មធ្យោបាយ ធ្វើ​ដំណើរ​ដ៏​សំខាន់​ផង​ដែរ​អំឡុង​ពេល​ទឹកជំនន់​នៃ​ទន្លេស្រែពក​ឡើង​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ