ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​២​គ្រួសារ​ផ្ទុះ​ការ​តវ៉ា​ប្រឆាំង​នឹង​លោក​ឧកញ៉ា​ ថៃ ឈុ​ន​គ្រី​​

1 អាទិត្យ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ចំនួន២​គ្រួសារ​ក្នុង​ចំណោម៦​គ្រួ​សារ បាន​ផ្ទុះ​ការ​តវ៉ា​ប្រឆាំង​នឹង​លោក​ឧកញ៉ា​ ថៃ​ ឈុ​ន​គ្រី ដែល​បាន​ប្តឹង​ចេញ​ដិ​កាស​ម្រេច​ចាត់ចែង​ជា​បណ្តោះអាសន្ន​ ហាមឃាត់​ដី​របស់​ពួក​គាត់​មិន​អោយ​លក់ ដូរ ជួល​បញ្ចាំ…

​រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ចំនួន២​គ្រួសារ​ក្នុង​ចំណោម៦​គ្រួ​សារ បាន​ផ្ទុះ​ការ​តវ៉ា​ប្រឆាំង​នឹង​លោក​ឧកញ៉ា​ ថៃ​ ឈុ​ន​គ្រី ដែល​បាន​ប្តឹង​ចេញ​ដិ​កាស​ម្រេច​ចាត់ចែង​ជា​បណ្តោះអាសន្ន​ ហាមឃាត់​ដី​របស់​ពួក​គាត់​មិន​អោយ​លក់ ដូរ ជួល​បញ្ចាំ ប្រវាស់ ដាក់​ធានា ផ្ទេរសិទ្ធិ ធ្វើ​អំណោយ ធ្វើ​ប្រទាន​កម្ម​ ឬ​ក៏​សាងសង់​សំណង់​ផ្សេង​ៗ​លើ​របស់​ពួក​គាត់​ដែល​មាន​ប្លង់​កាន់កាប់​ត្រឹមត្រូវ​។

ការ​តវ៉ា​នេះ ​បាន​ផ្ទុះ​ឡើង​កាលពី​វេលា​ល្ងាច​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០២៤ ដោយ​ពួក​គាត់​បាន​នាំ​គ្នា​កាន់​ប្លង់​រឹង​ឯកសារ​ពាក់ព័ន្ធ​និង​រូបថត​លោក​ឧកញ៉ា​ ថៃ ឈុ​ន​គ្រី ​នៅ​លើ​ដី​របស់​ពួក​គាត់​ដែល​ស្ថិត​នៅ​តាម​ផ្លូវ បេតុង​(​អតីត​ផ្លូវរថ​ភ្លើង​) ​ស្ថិត​នៅ​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ​ ។

ការ​តវ៉ា​នេះ​ បន្ទាប់​ពី​អាជ្ញាធរ​ខណ្ឌ​ប្ញ​ស្សី​កែវ​ បាន​ហាមឃាត់​មិន​អោយ​សាងសង់​រោង​ដែក​លើ​ដី​របស់​ខ្លួន​ទាំង​សំណង់​នោះ​ មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ និង​សាងសង់​លើ​ដី​របស់​ខ្លួន​ដោយ​ស្របច្បាប់​មាន​ប្លង់​រឹង​ត្រឹមត្រូវ​។ ​

លោកស្រី​ជា ចាន់​រ៉ា​ អាយុ​៣៧​ឆ្នាំ​ បានអោយ​ដឹង​ថា ​គាត់​បាន​រង​នូវ​អយុត្តិធម៌​យ៉ាង​ខ្លាំង ដែល​រស់នៅ​លើ​ដី​របស់​ខ្លួន​ដែល​មាន​ប្លង់​រឹង​ជា​លក្ខ​ណៈ​ប្រព័ន្ធ​ត្រឹមត្រូវ ​បែរជា​លោក​ឧកញ៉ា​ថៃ ឈុ​ន​គ្រី​ ប្តឹង​ចេញ​ដិ​កា​រក្សា​ការពារ​ហាមឃាត់​ដី​របស់​គាត់​មិន​អោយ​លក់ដូរ ​និង​សាងសង់​សំណង់​ផ្សេង​ៗ​ទៅ​វិញ​ ។

លោកស្រី​បានអោយ​ដឹង​ទៀត​ថា  ដី​របស់​គាត់​មុន​ដំបូង​ដល់​ផ្លូវ​រថភ្លើង​ ។ ​នៅ​កំឡុង​ឆ្នាំ​២០១៦ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​អភិវឌ្ឍ​ស្ថាបនា​ផ្លូវ​បេតុង​តាម​ផ្លូវ​រថភ្លើង​ ដោយ​មានការ​សម្រប​សម្រួល​កាត់​បន្ថយ​នូវ​ផល​ប៉ះពាល់​អោយ​កាត់​តែ​តិច ក៏​បាន​កាត់​ប្រវែង​១០​ម៉ែត្រ​ពី​អ័ក្សស្ថាបនា​ផ្លូវ​បេតុង​ ។ ​

បន្ទាប់​ពី​កាត់​១០​ម៉ែត្រ​ ដី​ដែល​នៅ​សល់​ប្រវែង​ប្រមាណ​១៧​មែ​ត្រ ត្រូវ​បាន​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ រួម​ទាំង​មន្ទីរ​ជំនាញ​ក៍បាន​ចុះ​ធ្វើ​ប្លង់​ជួន​ប្រជាពលរដ្ឋ​ជា​លក្ខ​ណះ​ប្រព័ន្ធ​ និង​បាន​សាងសង់​ផ្ទះ​ដោយ​សុំ​ច្បាប់​ត្រឹមត្រូវ ស្រាប់តែ​លោក​ឧកញ៉ា​ថៃ ឈុ​ន​គ្រី​ ប្តឹង​ទៅ​តុលាការ​ហាមឃាត់​សំណង់​របស់​គាត់ ​។ ប្រជាពលរដ្ឋ​ដែល​តវ៉ា​បានអោយ​ដឹង​ទៀត​ថា ប្រជាពលរដ្ឋ​ដែល​រង​នូវ​អយុត្តិធម៌​ចំនួន​៦​គ្រួសារ ​តែ​ពួក​គាត់​ជាប់រវល់​នៅ​តែ​២​គ្រួ​សារបាន​តវ៉ា​ ។

លោកស្រី​បាន​បញ្ជាក់​ថា លោក​ឧកញ៉ា​ប្តឹង​ចង់បាន​ដី​របស់​ពួក​គាត់​តែ​ម្តង​ដោយ​គាត់​អះអាង​ថា ​ដី​របស់​គាត់​រហូត​ដល់​ផ្លូវ​រថភ្លើង​ ។​ ដី​លោក​ឧកញ៉ា​ថៃ ឈុ​ន​គ្រី គឺ​នៅ​ខាងក្រោយ​ផ្ទះ​របស់​ពួក​គាត់​ហើយ បាន​សាងសង់​ជា​បុរី​ថៃ ឈុ​ន​គ្រី ​លក់​អស់ហើយ ​ដោយ​ទុក​កន្ទុយ​ដី​ខាងក្រោយ​ទល់​កន្ទុយ​ដី​របស់​គាត់​ ដោយ​មាន​របង​ត្រឹមត្រូវ មិន​នឹក​ស្មានថា​ មក​ប្តឹង​យក​ដី​របស់​ពួក​គាត់​ដែល​មាន​ប្លង់​ត្រឹមត្រូវ​ទៅ​វិញ ​។

ប្រជាពលរដ្ឋ​ក៏​បាន​សំណូមពរ​ដល់​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត និង​ថ្នាក់ដឹកនាំ​ក្រសួងយុត្តិធម៌​មេត្តា​ជួយ​រក​យុត្តិធម៌​អោយ​ពួក​គាត់​ផង ​និង​សំណូមពរ​ដល់​លោក ឃ្លោក ពិសិដ្ឋ ​ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​មេត្តា​ជួយ​ពិនិត្យ​អង្គ​ហេតុនេះ​សារ​ឡើង​វិញ ​ព្រោះ​ពួក​គាត់​រង​អយុត្តិធម៌​មិន​អាច​ទទួលយក​បាន​នោះ​ទេ ​។

​ទោះបីជា​យ៉ាងណា​ កោះសន្តិភាព​ពុំ​ទទួល​ការ​បំភ្លឺ​ណាមួយ​ពី​លោក​ឧកញ៉ា​ថៃ ឈុ​ន​គ្រី​ នៅឡើយទេ ព្រោះ​ពុំ​អាច​ទំនាក់ទំនង​តាមទូរស័ព្ទ​បាន ។

ព័ត៌មានបន្ថែម កោះសន្តិភាពនឹង​ផ្សាយជូនបន្តទៀត​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ